Thursday 30 March 2023

មន្ត្រី​បក្ស​ប្រឆាំង​ថា ខ្លួន​ទុកចិត្ត​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាង​គ.ជ.ប

 

ដោយ សុជីវី
2023.03.29
មន្ត្រី​បក្ស​ប្រឆាំង​ថា ខ្លួន​ទុកចិត្ត​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាង​គ.ជ.ប  
ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា (ដៃ​ប្រឡាក់​ទឹក​ថ្នាំ) ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA File
 

មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី​៧ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ផ្ដល់​ជំនឿ​ចិត្ត​ទៅដល់​ប្រជាពលរដ្ឋ​បាន លុះត្រាតែ​មានការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​អន្តរជាតិ និង​អង្គការ​ពាក់ព័ន្ធ​នានា មក​ពី​ប្រទេស​ប្រជាធិបតេយ្យ។ ពួកគាត់​លើក​ថា ការ​បោះឆ្នោត​កន្លង​មក គ..ប នៅ​មិន​ទាន់​បំពេញ​តួនាទី​ដោយ​រក្សា​ភាព​ឯករាជ្យ និង​អព្យាក្រឹត្យ​របស់​ខ្លួន​បាន​នៅ​ឡើយ។

មន្ត្រី​គណបក្សប្រឆាំង​លើកឡើង​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) កន្លង​មក មាន​ភាព​លម្អៀង​ខ្លាំង​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ហេតុនាំ​ឱ្យ​ប្រជាពលរដ្ឋ និង​អន្តរជាតិ​លែង​ទុកចិត្ត​លើ​ស្ថាប័ន​មួយ​នេះ​តទៅទៀត។

 

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ មីនា ថា លោក​រំពឹង និង​ជឿជាក់​ថា បទពិសោធន៍​អាក្រក់​ក្នុង​ការ​បោះឆ្នោត​កន្លងមក នឹង​ជំរុញ​ឱ្យ​អង្គការ​អន្តជាតិ បណ្ដា​អង្គទូត និង​អ្នកសង្កេតការណ៍​មកពី​ប្រទេស​ប្រជាធិបតេយ្យ នឹង​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី​នេះ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការបោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ជាជាង​ពឹងផ្អែក​តែ​ទៅ​លើ​គ..ប ដែល​ជា​ស្ថាប័ន​គ្មាន​ភាព​ឯករាជ្យ។

លោក ម៉ន ផល្លា៖ «ហេតុ​ដូច្នេះហើយ​បានជា​សហគមន៍​អន្តរជាតិ​គេ​ចង់ឱ្យ​គណៈកម្មាធិការ​ជាតិ​នេះ​ធ្វើ​ការ​ឱ្យ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ឱ្យ​មាន​ភាពស្មើគ្នា​រវាង​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ក៏ដូចជា​នៅ​ថ្ងៃ​បោះឆ្នោត​។ គេ​ចង់​បញ្ជាក់​ជំហរ​របស់​គេ​ថាឱ្យ​គណៈកម្មាធិការ​នេះ​ធ្វើ​រឿង​ត្រឹមត្រូវ កុំ​ឱ្យ​មាន​ភាព​លម្អៀង​ទៅលើ​គណបក្ស​ដែល​មាន​ឥទ្ធិពល ដែល​កំពុង​កាន់អំណាច​នា​ពេល​បច្ចុប្បន្ន ដូច​កន្លង​ហើយ​តទៅ​ទៀត»

ការ​លើកឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្រោយ​ជំនួប​ផ្លាស់ប្ដូរ​យោបល់​នានា​ជុំវិញ​ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា រវាង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) លោក ប្រាជ្ញ ចន្ទ និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) កាលពី​ថ្ងៃទី​២៧ មីនា។ ក្នុង​ជំនួប​នោះ ប្រធាន​គ..ប លោក ប្រាជ្ញ ចន្ទ អះអាង​ប្រាប់​ទូត​ជប៉ុន​ថា ការបោះឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ឃុំ​-​សង្កាត់ ចំនួន​១៦​លើក​នៅ​កម្ពុជា​កន្លង​មក​ធ្វើ​ឡើង ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ថែមទាំង​អាច​ទទួល​យក​បាន​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ជាមួយ​គ្នា​នេះ ឯកអគ្គរាជទូត​ជប៉ុន​នឹង​មាន​គម្រោង​អញ្ជើញ​ថ្នាក់​ដឹកនាំ គ..ប​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​សង្កេត​ពី​របៀប​នៃ​ការរៀបចំ​ការបោះឆ្នោត​នៅ​ជប៉ុន​ផងដែរ។

នៅ​មុន​ការបោះឆ្នោត​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នេះ មាន​អង្គទូត​ប្រទេស​លោក​សេរី​ជាច្រើន បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គ..ប ជា​បន្តបន្ទាប់ ដើម្បី​ផ្ដល់​ជា​យោបល់​កែ​លម្អ និង​ស្នើ​បញ្ជូន​អ្នក​សង្កេតការណ៍​ឱ្យមក​តាមដាន​ស្ថានការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា​។ នៅក្នុង​បរិបទ​នេះ ប្រទេស​លោក​សេរី និង​សហគមន៍​អន្តរជាតិ ហាក់​គ្មាន​ទំនុកចិត្ត​លើ​ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​គ..ប ឡើយ ព្រោះ​ការបោះឆ្នោត​កន្លងទៅ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូចជា​មាន​ករណី​អាជ្ញាធរ​អង្គុយ​ចាំ​កត់​ឈ្មោះ​អ្នកបោះឆ្នោត និង​ការ​បិទទ្វារ​រាប់​សន្លឹកឆ្នោត​ជាដើម​។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ស្ថាប័ន​គ..ប ជា​មនុស្ស​មាន​ប្រភព​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា គ្មាន​ភាព​អព្យាក្រឹត្យ និង​បម្រើ​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច ដោយ​បាន​រួមដៃគ្នា​ជាមួយ​គណបក្ស​កាន់អំណាច ប្ដឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ឡើង​ទៅ​តុលាការ និង​ដក​ហូត​អស់​ផ្ទះសម្បែង​របស់​ពួកគេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២៨ មីនា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និកហ្វិក (NICFEC) លោក សំ គន្ធាមី យល់ឃើញ​ថា វត្តមាន​បណ្ដា​ប្រទេស​អង្គទូត អាច​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​គណបក្ស​នយោបាយ​ជាពិសេស​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ខាង​មុខ។ ទោះជា​យ៉ាងណា លោក​លើកឡើង​ថា កម្ពុជា​នៅតែ​ត្រូវការ​អ្នកសង្កេតការណ៍​អន្តរជាតិ និង​ការ​ឃ្លាំមើល​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត ដើម្បី​ធានា​បាន​នៅ​អព្យាក្រឹត្យ​ភាព​របស់​គ..ប។

លោក សំ គន្ធាមី៖ «រឿង​កម្រិត​ណា ខ្ញុំ​មិនអាច​ធ្វើការ​វាស់វែង​បានទេ។ ប៉ុន្តែ​យើង​ចង់​បាន (អ្នកសង្កេតការណ៍​អន្តរជាតិ​)​មិន​ថា តែ​រដ្ឋាភិបាល​ជប៉ុន​ទេ គឺ​តាំងពី​សហភាព​អឺរ៉ុប​ទាំងអស់ និង​សហរដ្ឋអាមេរិក រួម​ទាំង​អូស្ត្រាលី គឺ​យើង​ចង់ឱ្យ​គាត់​មក​ចូលរួម​សង្កេតការណ៍​ទៅលើ​ការ​បោះឆ្នោត​នេះ»

ទោះជា​យ៉ាងណា តំណាងរាស្ត្រ​សភា​អឺរ៉ុប និង​ជា​សមាជិក​អនុ​គណៈកម្មាធិការ​សភា​អឺរ៉ុប​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស អ្នកស្រី អ៊ីសាប៊ែល សាន់តូស (Isabel Santos) កាល​ពី​ថ្ងៃទី​២១ ខែ​មីនា សង្កត់ធ្ងន់​ថា អ្នកស្រី​មិន​ជឿ​ថា នឹង​មាន​ការ​បោះឆ្នោត​ដោយ​បើកចំហ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នយោបាយ​នៅ​កម្ពុជា នា​ខែកក្កដា ខាងមុខ​នេះ​ឡើយ​។ អ្នកស្រី​លើកឡើង​យ៉ាង​ដូច្នេះ​ដោយ​ផ្ដល់​អំណះអំណាង​ថា ការណ៍​នេះ គឺ​ដោយសារតែ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ត្រូវ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ ប្រធាន​គណបក្សប្រឆាំង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក ២៧​ឆ្នាំ និង​មានការ​គាបសង្កត់​លើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល សកម្មជន និង​អ្នក​សហជីព​ជាដើម៕

2 comments:

Anonymous said...

Next time, use your middle finger.

Anonymous said...

Smile now while you can before Hun Sen puts you in jail.