Tuesday 14 March 2023

អ្នកជំនាញ​មើល​ឃើញ​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន កំពុង​ធ្លាក់ច


Khmer Circle
 
To a violent dictator like Hun Sen, public opinion, moods and 'popularity' and the like matter only as long as he does not have to order the tanks to roll into the capital or troops to shoot down unarmed civilians protesting against appalling working conditions in the factories or people taking to the streets demanding a free and fair election.
 
In 2013 when opposition rallies called on him to 'step down', Hun Sen was not impressed, asking: 'What have I done wrong?! Indeed, all dictators and tyrants are dictators and tyrants because in their minds they are incapable of doing any wrong?
 
^^^
 
 
ដោយ សេក បណ្ឌិត
2023.03.11
អ្នកជំនាញ​មើល​ឃើញ​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន កំពុង​ធ្លាក់ចុះ  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ មីនា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
 

អ្នកជំនាញ​មើល​ឃើញ​ថា ប្រជាប្រិយ​ភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ធ្លាក់ចុះ ដោយសារ​កា​រំលោភសិទ្ធិ​មនុស្ស ការ​បង្ក្រាប់​លើ​សំឡេង​ប្រឆាំង ជាពិសេស​ខកខាន​ដោះស្រាយ​កង្វល់​របស់​ពល​រដ្ឋ​ជាដើម។

ការ​សង្កេត​ឃើញ​យ៉ាង​ដូច្នេះ ពួកគាត់​ផ្អែកលើ​ជនបរទេស​មួយ​ក្រុម​ដែល​ចុះ​មក​ស្ទង់​មតិ​អំពី​បញ្ហា​នយោបាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​រក​ឃើញ​ថា អត្រា​ស្ត្រី​គាំទ្រ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ច្រើន​ជាង​បុរស។

អ្នកជំនាញ និង​អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា លោក ហ៊ុន សែន អាច នឹង​បាត់បង់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត បើសិន​នៅតែ​រឹត​ត្បិត​លើ​លំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​នយោបាយ និង​ការ​គំរាមកំហែង បំភិតបំភ័យ​ពលរដ្ឋ​គ្រប់​រូបភាព​ដូច​នៅក្នុង​សង្គម​បច្ចុប្បន្ន។

 

ការសង្កេត​ឃើញ​របស់​ពួកគាត់​យ៉ាង​ដូច្នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ទិវា​នារី​អន្តរជាតិ​កាលពី​ថ្ងៃទី​៧ ខែមីនា ថ្មី​នេះ បញ្ជាក់​ថា លោក​មាន​ក្រុម​អ្នកឯកទេស​មកពី​ក្រៅប្រទេស​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ការដឹកនាំ​របស់​លោក​ជា​ញឹកញាប់។

លោក ហ៊ុន សែន បង្ហើប​ពី​អាថ៌កំបាំង​ជុំវិញ​រឿង​នេះ ឱ្យ​ដឹង​ថា តាមរយៈ​លទ្ធផល​នៃ​ការស្ទង់មតិ​ចំនួន​បី​ដង​ចុងក្រោយ​នេះ គឺ​នៅ​ខែមករា ខែតុលា​ឆ្នាំ​២០២២ និង​ខែមករា ឆ្នាំ​២០២៣ បាន​រក​ឃើញ​ថា ពលរដ្ឋ​ដែល​គាំទ្រ​លោក​កើន​ឡើង និង​ថយ​ចុះ​ទៅតាម​តំបន់ ប៉ុន្តែ​លោក​អះអាង​ថា អត្រា​ស្ត្រី​ពេញចិត្ត​លោក​ច្រើនជាង​បុរស​។

លោ​កថា​លទ្ធផល​នេះ គឺ​ជា​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ​នេះ។

លោក ហ៊ុន សែន៖ «ចំនួន​ចូលចិត្ត ហ៊ុន សែន អត្រា​ស្ត្រី​ខ្ពស់​ជាង​បុរស​ឆ្ងាយ អរគុណ​ស្ត្រី​ទាំងឡាយ​ដែល​បាន​គាំទ្រ អត្រា​នេះ​គឺជា​អត្រា​សន្លឹកឆ្នោត​ដែល​តែងតែ​ធ្វើឡើង ហើយ​មិនមែន​ជា​ជាតិខ្មែរ​ជា​អ្នកធ្វើ​នោះ​ទេ យើង​មាន​ក្រុម​ឯកទេស​មកពី​ក្រៅប្រទេស​មាន​ការ​ស្ទង់​.... »

ទាក់​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែប​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា ការណ៍​ដែល​អ្នក​នយោបាយ​ប្រើប្រាស់​ទិន្នន័យ​បាន​មក​ពី​ការ​ស្រាវជ្រាវ​តាម​លក្ខណៈ​បច្ចេកទេស​របស់​អ្នកជំនាញ​ត្រឹមត្រូវ គឺជា​រឿង​ល្អ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​ឱ្យ​ដឹង​ថា របៀប​នៃ​ការស្រាវជ្រាវ​ទាក់ទង​ប្រជាប្រិយភាព​របស់​មេដឹកនាំ​ប្រទេស​តែង​បង្ហាញ​នូវ​ចំណុច​ចំនួន​ពីរ គឺ​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ផ្តល់​អនុសាសន៍​ជា​ចុងក្រោយ។

ប៉ុន្តែ​លោក​យល់​ថា មេដឹកនាំ​បក្ស​កាន់អំណាច​គួរ​ពិនិត្យ​មើល​លើ​គោលនយោបាយ ហើយ​ដោះស្រាយ​លើ​ចំណុច​ខ្វះខាត​ដើម្បី​កែ​លម្អ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាជាង​ប្រើ​លទ្ធផល​ស្រាវជ្រាវ​បែប​វិធីសាស្ត្រ​នោះ​ធ្វើជា​មូលដ្ឋាន​តាម​ធ្វើទុក្ខបុកម្នេញ​លើ​ដៃគូ​ប្រកួតប្រជែង ឬ​អ្នកមាន​និន្នាការ​ផ្ទុយ។

បណ្ឌិត សេង សារី៖ «បើសិន​អ្នកនយោបាយ​ប្រើ​ទិន្នន័យ​បែប​វិទ្យាសាស្ត្រ​លម្អៀង​តិចតួច​ដើម្បី​ចាត់ការ​ដៃគូ​របស់​ខ្លួន គឺ​មានន័យថា រក​ឃើញ​អ្នកណា​គំរាមកំហែង ឬ​គណបក្ស​គំរាមកំហែង​ការដឹកនាំ​ហើយ​ចាត់ការ​តាម​មធ្យោបាយ​កន្លងមក​អាហ្នឹង​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​នៅក្នុង​សង្គម​របស់​កម្ពុជា ប៉ុន្តែ​បើ​អ្នកនយោបាយ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​នេះ​យក​ទៅ​ដោះស្រាយ​ជូន​ពលរដ្ឋ និង​សង្គម ខ្ញុំ​យល់ថា​ជា​រឿង​គួរ​ឱ្យ​អបអរសាទរ»

ទាក់ទង​ទង​នឹង​ការស្ទង់មតិ​អំពី​បញ្ហា​នយោបាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​ដែរ ឯកសារ​ការ​បែកធ្លាយ​មួយ​បាន​បង្ហាញថា ក្រុម​លោក ហ៊ុន សែន ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ប្រាក់ សុខុន បាន​ជួល​ក្រុមហ៊ុន​ស្រាវជ្រាវ​បរទេស​មួយ​ក្រុម ឲ្យ​ជួយ​ស្ទង់​មតិ​អ្នកបោះឆ្នោត​កម្ពុជា កាលពី​មុននឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុងឆ្នាំ​២០១៧។

ក្រុមហ៊ុន​បរទេស​នោះ​ជា​របស់​ប្រទេស​អ៊ីស្រាអែល ឈ្មោះ ក្រុម​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ស្ហាវីវ ឬ​ជា​ភាសា​អង់គ្លេស​ថា (Shaviv Strategy and Campaign)

ក្រុមហ៊ុន​នេះ​រក​ឃើញ​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅលើ​លោក សម រង្ស៊ី កាន់តែ​ខ្លាំង ពលរដ្ឋ​ខ្មែរ ក៏​កាន់តែ​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះជាតិ និង​លោក សម រង្ស៊ី ហើយក៏​នឹង​នាំគ្នា​បោះឆ្នោត​ឱ្យ​គណបក្សប្រឆាំង​នេះ កាន់តែ​ច្រើន​ដែរ។

ទោះយ៉ាងណា អ្នកជំនាញ និង​អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា ទោះបី​រម្លាយ​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ លោក ហ៊ុន សែន នៅតែ​បាត់បង់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ដដែល។

អ្នកវិភាគ​នយោបាយ ដែល​បាន​ភៀសខ្លួន​មក​នៅ​ប្រទេស​ហ្វាំងឡង់ លោក គឹម សុខ មើលឃើញ​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជិត​៤០​ឆ្នាំ​មក​នេះ ហើយ​ពួកគេ​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ។

លោក​យល់​ថា បើសិន​លោក ហ៊ុន សែន មាន​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន​ដូច​ការ​លើកឡើង​នោះ​គួរ​បើក​លំហ​ប្រជាធិបតេយ្យ ហើយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​វិញ ដោយ​មិន​ត្រូវ​យក​លទ្ធផល​ស្ទង់​មតិ​តាម​កម្ទេច​ក្រុម​ប្រឆាំង អង្គការ​សង្គម និង​សារព័ត៌មាន​ឯករាជ្យ ដូច​សព្វថ្ងៃ​នេះ​ទេ។

លោក គឹម សុខ៖ «ដើម្បី​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាដក​របស់​ប្រជាពលរដ្ឋ​ខ្មែរ លុះត្រាតែ​បើក​បរិយាកាស​នៃ​ការប្រកួតប្រជែង​នយោបាយ យ៉ាងហោចណាស់​ដូច​ការបោះឆ្នោត​កាល​ឆ្នាំ​២០១៧ ឃុំ​សង្កាត់ ទើប​ប្រជាពលរដ្ឋ​ហ៊ាន​និយាយ​រឿង​ថា ពួកគាត់​ពេញចិត្ត ហ៊ុន សែន ឬ​មិន​ពេញចិត្ត ហ៊ុន សែន ពេញចិត្ត​គណបក្ស​ប្រជាជន ឬ​ស្អប់​កម្រិត​ណា ទិន្នន័យ​បែប​នោះ ពេល​នោះ​ទើប​ឆ្លុះបញ្ចាំង​ការពិត​ភាគច្រើន​នៃ​ស្ថានភាព​ចិត្ត​របស់​ពលរដ្ឋ»

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ប្រាប់​ថា លោក​ពុំ​ដឹង​រឿង​លម្អិត​ជុំវិញ​ការជួល​ជនបរទេស​មក​ស្រាវជ្រាវ​នោះ​ទេ។

ទោះយ៉ាង​ណា​លោក​អះអាង​ថា ប្រជាប្រិយភាព​លោក ហ៊ុន សែន ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ផុលផុស ដោយសារតែ​ស្នាដៃ និង​ការ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក។

លោក សុខ ឥសាន៖ «ពាក្យ​ថា​ស្ទង់​មតិ​ហ្នឹង​គឺ​គេ​ចង់​ដឹង​អំពី​តើ​ការដឹកនាំ​របស់​គេ​ឡើង​ដល់​កម្រិត​ណា វា​មាន​ចំណុចខ្លាំង ចំណុចខ្សោយ​យ៉ាងណា​ដើម្បី​គេ​ដក​ពិសោធ​ហើយ​បំពេញ​បន្ថែម​នៅ​ចំណុច​ខ្វះខាត​កន្លែង​ណា ហើយ​គេ​ខិតខំ​ពង្រីក​ចំណុចខ្លាំង​អាហ្នឹង​វា​អ៊ីចឹង​មិនមែន​មានតែ​ប្រទេស​កម្ពុជា​ទេ»

អ្នកជំនាញ និង​អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ជួល​ក្រុមហ៊ុន​បរទេស​សិក្សា​ពី​ការដឹកនាំ​បន្ត​ទៀត​នេះ ដើម្បី​ធានា​ឱ្យ​បាន​ថា លោក ហ៊ុន សែន លែង​មាន​គូប្រកួត និង​គ្មាន​អ្នក​តាម​លង​បន្លាច​ការ​ដឹកនាំ​របស់​លោក​តទៅ​ទៀត ខណៈ​ពលរដ្ឋ​នៅតែ​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ។

ពួកគេ​យល់​ថា បើសិន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​មិន​ងាក​មក​យកចិត្ត​ទុក​ដោះស្រាយ​អំពី​ទុក្ខ​លំបាក និង​តម្រូវការ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ទេ លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក នឹង​បាត់បង់​ការ​គាំទ្រ​បន្ថែម​ទៀត៕

 

1 comment:

Anonymous said...

Ah Prett Hun Sen's popularity never went up but he has used guns and has given in to his master Yuon's orders to hold on to power.