Wednesday 29 March 2023

#រូបត្លុកនយោបាយ​៖ កម្ពុជា «អាច​រស់បាន» ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA!


2023.03.28
#រូបត្លុកនយោបាយ​៖ កម្ពុជា «អាច​រស់បាន» ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA!  
កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សរុប​ជាង ៥ម៉ឺន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ ខណៈ​រោងចក្រ​សហគ្រាស​ជិត ៥០០ បាន​បិទទ្វារ និង​ព្យួរ​ការងារ។
រូប៖ RFA
 

ការលើកឡើង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា កម្ពុជា​«អាចរស់បាន» ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ក៏ដោយ ពេលនេះ​កំពុង​ទទួល​បាន​ផ្លែផ្កា​ជា​បណ្តើរៗ​ហើយ។ ការបិទ​ទ្វារ​រោងចក្រ និង​ការបញ្ឈប់​កម្មករ​និយោជិត​ជាច្រើននាក់​ពី​ការងារ​ជា​បន្តបន្ទាប់ កំពុង​តាម​លង​បន្លាច​រដ្ឋាភិបាល​លោក​វិញ។

របាយការណ៍​ក្រសួងការងារ​បង្ហាញ​ថា ក្នុងឆ្នាំ​២០២២​កន្លងទៅ យ៉ាងហោចណាស់​មាន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សរុប​ជាង ៥ម៉ឺន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ ខណៈ​រោងចក្រ​សហគ្រាស​ជិត ៥០០ បាន​បិទទ្វារ និង​ព្យួរ​ការងារ។ ដោយឡែក នៅ​ដើម​ឆ្នាំ២០២៣​នេះ មាន​រោងចក្រ​ចំនួន ១០ បាន​បិទទ្វារ ខណៈ​រោងចក្រ​ចំនួន ៧១ បាន​ព្យួរ​កិច្ចសន្យា​ការងារ រីឯ​រោងចក្រ ៦០ ផ្សេងទៀត​បាន​កាត់បន្ថយ​បុគ្គលិក។ ការណ៍​នេះ​កំពុង​ប៉ះពាល់​ដល់​កម្មករនិយោជិត​ប្រមាណ ៣ម៉ឺន២ពាន់​នាក់ រីឯ​កម្មករ​ជាច្រើន​ទៀត​បាន​បាត់បង់​ការងារ​ធ្វើ​ទាំងស្រុង​តែម្តង។ រដ្ឋាភិបាល​អះអាង​ថា បញ្ហា​នេះ​បណ្តាល​មកពី​ការធ្លាក់ចុះ​ការបញ្ជាទិញ​ដោយសារតែ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី (Russia) នៅ​អ៊ុយក្រែន (Ukraine)។ ក៏ប៉ុន្តែ អ្នកជំនាញ​ថា ការណ៍​នេះ​អាច​បណ្តាលមក​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០% ៕​

1 comment:

Anonymous said...

Thank You peace for providing us fish bones to eat. That's much better than the Pol Pot's era.