Sunday 2 April 2023

អ្នកឃ្លាំមើល​ថា បក្ស​កាន់អំណាច​មិន​អាច​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ជាមួយ​បក្ស​ភ្លើងទៀន​ទេ

Khmer Circle
 

Indeed, and that's the reason why he keeps putting opposition officials and leaders behind bars on false charges.

Mr Hun Sen is reputed to be "quick" in his decision-making, but is especially so on matters that pose the slightest perceived threat to his grip on power, and such threats are not necessarily confined to democratic opposition groups or even from within his own ruling party, but also and particularly, as these relate to the origins, past and present facets of his ability to rise to prominence ahead of rivals and then to retain the status quo. 

Just as a clue or two, his unceremonious removing of one of his lieutenants - Ke Kim Yan - from his command post in the armed forces for reporting land encroachments along the border by Vietnam and a number of lesser known similair dismissals of local officials as well as jailing at least two farmers for protesting and removing boundary stakes with the same country that had been planted on their ancestral lands. Not to mention persecuting border critics and observers.

In fact, in cases such as mentioned above where Vietnam's authorities and their actions are seen to be in violation of Cambodia's independence and sovereignty, Hun Sen's prompt responses have invariably tended towards facilitating and appeasing the aggressors rather than assisting the victims.

Of course, his supporters and apologists see it differently whether the issue relates to land encroachments or ethnic illegal Vietnamese citizens being allowed to enter the country and settle on dry land or floating on boats along rivers and on the country's most important source of protein, polluting these places in the process: the Tonle Sap. They prefer to read his moves as those of a clever chess player who must sacrifice pawns on his way to gather the bigger prizes!

The means justify the ends, indeed. Or maybe the other way around...


^^^
 
ដោយ យន់ សាមៀន
2023.04.01
អ្នកឃ្លាំមើល​ថា បក្ស​កាន់អំណាច​មិន​អាច​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ជាមួយ​បក្ស​ភ្លើងទៀន​ទេ  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១ មីនា ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
 

ក្រុម​អ្នកឃ្លាំមើល​លើកឡើង​ថា គណបក្សកាន់អំណាច​មិន​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ជាមួយ​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត​នាង​ពេល​ខាងមុខ​បាន​ទេ​។ ការ​ឡើង​នេះ​ខណៈ​ការ​បោះឆ្នោត​ជាតិ​នៅ​សល់​តែ​ជាង ៣​ខែ​ចូល​មក ប៉ុន្តែ សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន និង​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់។

គណបក្ស​ភ្លើងទៀន​ដែល​គូប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច កំពុង​ការ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ចំពោះមុខ​ផង និង​ពីក្រោយ​ខ្នង​ផង​។ រឿង​នៅមុខ​គឺ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​ដាក់​ឃុំ​ជា​បន្តបន្ទាប់ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​។ ចំណែក​ការ​លួច​វាយ​ពីក្រោយ គឺ​ប្រព័ន្ធ​ឃោសនា​ហ្វ្រេសញូវ (Freshnews) របស់​លោក ហ៊ុន សែន បាន​យក​សំឡេង​សាសង​ស្នេហា​ឯកជន​ដោយ​ចោទ​ប្រកាន់​ថា ជា​សំឡេង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន មក​ចុះផ្សាយ​ស្ទើរ​រាល់ថ្ងៃ​ដោយ​គ្មាន​ស្ថាប័ន​អនុវត្ត​ច្បាប់​ណា​ចាត់​វិធានការ បើ​ទោះ​បី​ជា​នេះ​ជា​អំពើ​ល្មើសច្បាប់​ក្ដី។

 

អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់សម្គាល់​ឃើញ​ថា គណបក្ស​ភ្លើងទៀន បាន​កើតរឿង​ច្រើន​ទាំង​បញ្ហា​ផ្លូវច្បាប់​រឿង​បុគ្គល។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​រូប​នេះ លោក​យល់​ថា បញ្ហា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ស្មារតី​អ្នកគាំទ្រ​គណបក្ស​នេះ។ លោក កន សាវាង្ស ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​ខាងមុខ​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​គ្មាន​ការ​គំរាមកំហែង។

លោក កន សាវាង្ស៖ «រឿង​សំខាន់​ថា ដំណើរការ​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ហើយ​ប្រទេស​យើង​ជា​ប្រទេស​ចាស់​ហើយ​ដែល​ធ្វើ​កិច្ច​ការងារ​នយោបាយ​ហ្នឹង អាច​សម​ល្មម​អ្នកនយោបាយ​ហ្នឹង​ចាស់ទុំ​ហើយ​ចាស់ទុំ​ទាំង​ផ្នែក​ដឹកនាំ ចាស់ទុំ​ក្នុង​ការ​ជជែក​ក្នុង​បញ្ហា​ផ្សេង។ នេះ​ហើយ​ជា​ចំណុច​សំខាន់​ដែល​គណបក្ស​នយោបាយ​ត្រូវ​គិតគូរ​បញ្ហា​ទាំងអស់​ហ្នឹង»

រីឯ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា អ្នក​ដែល​មាន​លទ្ធភាព​លួច​យក​សំឡេង​សន្ទនា​របស់​បុគ្គល​ណាមួយ​បាន​គឺ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន មានលទ្ធភាព​ខ្ពស់ ព្រោះ​ទង្វើ​បែបនេះ​គឺ​ទាមទារ​ឱ្យ​មាន​សម្ភារៈ បច្ចេកវិទ្យា​ខ្ពស់ និង​សិទ្ធិអំណាច​នៃ​ការ​គ្រប់គ្រង​លើ​ក្រុម​ទូរស័ព្ទ​ជាដើម។ លោក​បន្ត​ទៀត​ថា បើ​ទោះ​ជា​សកម្មភាព​ជា​ការ​បំពាន​ច្បាប់ តែ​ទំនង​ជា សមត្ថកិច្ច​កម្ពុជា មិន​បើក​ការ​ស៊ើបអង្កេត​រកមុខ​អ្នក​លួច​ថត​សំឡេង​ឯកជន​នេះ​ទេ។

លោក គឹម សុខ៖ «ជា​ចរន្ត​ដែល​កើត​ពី​យុទ្ធវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពេលណា​គេ​ត្រូវ​ការ​ផ្ចាញ់ផ្ចាល​បន្ទច់បង្អាក់ ឬ​ការ​លាប​ពណ៌ ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ខូច​កិត្តិយស​គូប្រជែង​ទៅ គេ​បញ្ចេញ​ទៅតាម​សេណារីយ៉ូ​របស់​គេ នេះ​មិនមែន​ជា​រឿង​ចៃដន្យ»

គិត​មក​ដល់​ពេល​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ចំនួន​៤​នាក់ កំពុង​ជាប់ឃុំ​ដែល​គេ​មើលឃើញ​ថា ការ​ចាប់ខ្លួន​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​ជាង​ការ​អនុវត្ត​ច្បាប់។ ក្រៅ​ពី​នេះ​សកម្មជន​គណបក្ស​ជា​ច្រើន​រូប​ទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​អ្នកខ្លះ​កំពុង​ជាប់ឃុំ និង​អ្នក​ផ្សេងទៀត​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន យល់​ថា បញ្ហា​ដែល​កើត​ឡើងលើ​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់​ពេលនេះ គឺជា​សារ​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មានការ​ភ័យ​ខ្លាច។ លោក​បន្ត​ទៀត​ថា ពេលនេះ​គណបក្ស​ភ្លើងទៀន កំពុង​តាមដាន​ស្ថានការណ៍​ដើម្បី​ពិចារណា​ថា គួរ​ចូលរួម​ការបោះឆ្នោត​ខាងមុខ ឬ​មិន​ចូលរួម​ទេ។

លោក រ៉ុង ឈុន៖ «គណបក្ស​ភ្លើងទៀន​កំពុង​តាម​ឃ្លាំមើល​ហើយ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ចូលរួម​ការ​បោះឆ្នោត ឬមួយ​មិន​ចូលរួម​ការបោះឆ្នោត​ក្នុង​ស្ថានភាព​មាន​ការ​បំភិតបំភ័យ​ការ​គំរាមកំហែង​តាមរយៈ​ការ​ចាប់ខ្លួន​ការប្រើ​អំពើ​ហិង្សា​មក​លើ​សកម្មជន​ក្ដី»

ទាក់ទង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​កន្លង​មក ជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច។ ចំពោះ​ករណី​បង្ហោះ​សារ​សំឡេង​ដែល​គេ​ចោទប្រកាន់​ថា ជា​សំឡេង​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លោក​យល់​ថា សាមីខ្លួន​អាច​ចេញ​មក​បំភ្លឺ​ប្រសិន​សំឡេង​បែកធ្លាយ​នោះ​មិនមែន​ជា​សំឡេង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ទេ។

លោក សុខ ឥសាន៖ «ដូច្នេះហើយ​មាន​គឺ​ការ​ចោទ​ថា មាន​ការ​រឹតបន្តឹង​រឹត​ត្បិត ឬ​រំលោភ​លើ​គណបក្ស​ប្រឆាំង​មិន​ជា​ការ​ត្រឹមត្រូវ​ទេ បើសិនណា​មិន​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ផ្លូវច្បាប់​ហើយ​ចាប់ចង​ជនល្មើស​ច្បាប់​ទេ មានតែ​គណបក្ស​នីមួយៗ​ត្រូវ​ណែនាំ​សមាជិក​សមាជិកា​របស់​ខ្លួន​កុំឱ្យ​ប្រព្រឹត្តិ​ល្មើសច្បាប់»

បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់អំណាច​អះអាង​បែបនេះ​ក្ដី ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​យក​វេទិកាសាធារណៈ​ព្រមាន​មក​លើ​គណបក្ស​ភ្លើងទៀន​ជា​ញឹកញាប់​។ លោក ហ៊ុន សែន ថែមទាំង​ប្រដូច​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ទៅ​នឹង​ត្រី​ក្នុង​កន្ត្រក លោក​ចង់​កាច់​ក្បាល​ពេលណា​ក៏បាន​ដែរ។

បណ្ឌិត សេង សារី លើកឡើង​ថា ការផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​លើ​ពិភពលោក​មាន​រូបភាព​ពីរ គឺ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​មេដឹកនាំ​មេដឹកនាំ និង​ការផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​។ លោក​បន្ត​ទៀត​ថា ក្នុង​ការ​ផ្លាស់ប្ដូរ​ទាំង​ពីរ​នេះ​គឺ​រដ្ឋាភិបាល លោក ហ៊ុន សែន កំពុង​ប្រយ័ត្នប្រយែង​ទាំងពីរ​ចំណុច​នេះ​។ បណ្ឌិត សេង សារី គ្មាន​ទំនុកចិត្ត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​ជាមួយ​ខ្លួន បាន​ដោយ​តម្លាភាព និង​យុត្តិធម៌​ឡើយ។

លោក សេង សារី៖ «យើង​ឃើញថា ទម្រង់​គំរាមកំហែង​ជា​សេរី​កន្លង​មក​ទៅលើ​គណបក្ស​ភ្លើងទៀន ដែល​មាន​កម្លាំង​នយោបាយ​ដែល​អាច​ប្រកួតប្រជែង ជាមួយ​គណបក្ស​កាន់អំណាច​បាន​កំពុងតែ​បាន​នឹង​បន្ត​នៅក្នុង​ការ​គំរាមកំហែង ដូច្នេះ​សម្រាប់​ខ្ញុំ​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ​ថា នឹង​ទទួល​បាន​យុត្តិធម៌ មាន​តម្លាភាព​មាន​សេរីភាព​អី​ត្រឹមត្រូវ​នោះ»

គិត​មក​ដល់​ពេល​នេះ នៅតែ​ជាង​៣​ខែ​ទៀត​ទេ គឺ​ដល់​ពេល​ពលរដ្ឋ​កម្ពុជា​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ប្ដូរ​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត នា​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ។

ទោះ​យ៉ាងណា​បរិបទ​នយោបាយ​សព្វថ្ងៃ​នេះ​គ..ប ដែល​ជា​អាជ្ញាកណ្ដាល​កំពុង​មាន​ភាព​ស្អិត​ល្មួត ជាមួយ​បក្ស​កាន់អំណាច ដែល​ធ្វើ​ឱ្យ​គេ​ពិបាក​មើលឃើញ​ថា តើ​អ្នកណា​ជា​អ្នក​រៀបចំ​ការបោះឆ្នោត ហើយ​តើ​អ្នកណា​ជា​គូប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ។ ចំណែក​ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន មិន​បាន​សម្រេច​​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត និង​ផ្តល់​ជំនួយ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឡើយ​ទេ៕

 

No comments: