Saturday 1 April 2023

យុវជន​ស្នើ​រដ្ឋាភិបាល មាន​ទំនួល​ខុសត្រូវ​បម្រើ​ពលរដ្ឋ ជាជាង​ប្រើ​ពាក្យ​សម្ដី​គំរាមកំហែង​អ្នក​រិះគន់


Khmer Circle

In a democratic, civilised society, a person who resorts casually to abusive behaviour and language, much less to physical violence and threats of arbitrary persecution, would be considered unfit to be out and about in terms of general intercourse with the mainstream community, being a grave and certain risk and a danger to that community! If there is a social or political dispute or problem, the healthy, rational and sane response would be to seek a settlement and resolution that is acceptable to all concerned, or at least, the main actors and parties most affected, rather than silencing those who point out the problem and plead for solutions, surely?

However, when you are a self-elected, imposed leader and PM of the country and you have monopolised all the means of violence and persecution to your disposal as Mr Hun Sen has, plus being kept in the dark over most social matters by aides and cronies out of fear and personal ambitions of their own, there is every chance that even your best, sane and sanguine intentions could go to waste in some way.

It is said that during the Democratic Kampuchea rule in the seventies, Pol Pot would often be guided to pre-arranged locations on tours throughout the country where he would see and witness only happy, well-fed, and smiling peasants and soldiers going about their lives peacefully. We believe, nevertheless, that Hun Sen is aware or is better informed than his ruling predecessors on such social matters or crises. Yet, despite his rhetoric regarding himself and or his deliberately projected reputation as a family man and a friend of commoners, he appears detached and aloof from their pains and anguish, even though, these sufferings are traceable - ultimately - to his actions and decisions alone. 

^^^ 

ដោយ ម៉ៅ សុធានី
2023.04.01
យុវជន​ស្នើ​រដ្ឋាភិបាល មាន​ទំនួល​ខុសត្រូវ​បម្រើ​ពលរដ្ឋ ជាជាង​ប្រើ​ពាក្យ​សម្ដី​គំរាមកំហែង​អ្នក​រិះគន់ 

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ រង់ចាំដងទឹក​ដាក់ធុងប្រើ ពេល​ខ្វះទឹក​ កាលពីថ្ងៃទី១ មេសា ២០២៣។
រូប៖ ហ្វេសប៊ុក Khy Sovuthy


ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​លើកឡើង​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​គួរ​អន្តរាគមន៍​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ផ្គត់ផ្គង់​ទឹក​ទៅដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឱ្យ​បាន​គ្រប់គ្រាន់ ជាជាង​ប្រើប្រាស់​ពាក្យ​គំរាមកំហែង​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​ត្អូញត្អែរ​ពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់។ ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​អ្នក​រិះគន់​ពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់។

ក្រុម​យុវជន​សកម្ម​នឹង​ការងារ​សង្គម និង​ប្រជាពលរដ្ឋ​លើកឡើង​ដូចៗ​គ្នា​ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល គួរ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ជាជាង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព មិន​អាច​ផ្គត់ផ្គង់​ទឹក​ទៅ​ដល់​ប្រជាពលរដ្ឋ។

ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ចោមចៅ​៣ ដែល​មិន​មាន​ទឹក​ប្រើប្រាស់​អស់​រយៈពេល ៨​ថ្ងៃ គឺ​លោក សូត្រ លីដា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ហួសចិត្ត​នៅ​ពេល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ស្ដី​បន្ទោស​ប្រជាពលរដ្ឋ​ដែល​ត្អូញត្អែរ​អំពី​ការ​មិន​មាន​ទឹក​ប្រើប្រាស់។ លោក​បន្ថែម​ថា ដោយសារ​មិន​មាន​ទឹក​ប្រើប្រាស់ លោក​ត្រូវ​ជិះ​ម៉ូតូ​ទៅ​ទិញ​ទឹក​ស្អាត ៣​ប៊ីដុង ដែល​មាន​តម្លៃ​៣​ពាន់​រៀល (៣,០០០​រៀល​) ជា​រៀងរាល់​ថ្ងៃ ដើម្បី​ប្រើប្រាស់​។ លោក សូត្រ លីដា បន្ត​ថា ថ្វីត្បិតតែ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ ជា​បញ្ហា​តូចតាច ប៉ុន្តែ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល គួរ​ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ផ្គត់ផ្គង់​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ប្រសើរ​ជាង​គំរាមកំហែង​អ្នក​ដែល​រិះគន់​អំពី​បញ្ហា​នេះ។



​លោក សូត្រ លីដា៖ «ដល់ពេល​ទឹក​ដាច់​អ៊ីចឹង គាត់​ចាប់ផ្ដើម​ស្រែក​ថា អត់​មានទឹក​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ មានតែ​ឱ្យ​អាជ្ញាធរ​អ្នក​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋាករទឹក ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​មើល​មែនទែន កុំឱ្យ​មាន​ទៅ​ឆ្នាំ​ក្រោយ​ទៀត ព្រោះ​មិនមែន​ជា​រឿង​លេង​សើច​ទេ ខ្ញុំ​ខ្វះខាត​ទឹក ខ្ញុំ​ដើរ​ទិញ​គេ​មួយ​ប៊ីដុង ៣០​លីត្រ ១​ពាន់ ដើរ​ទិញ​គេ​រហូត មួយ​ថ្ងៃ​៣​ជើង»។

ស្រដៀង​គ្នា​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ដែល​ផ្ទះ​របស់​កញ្ញា ក៏​ខ្វះខាត​ទឹក​ប្រើប្រាស់​ដែរ​នោះ លើកឡើង​ថា ការ​គំរាមកំហែង​អ្នក​ដែល​រិះគន់​ពី​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់ មិន​បាន​ផ្ដល់​ផល​ចំណេញ​ទៅ​ដល់​រដ្ឋាភិបាល​នោះ​ឡើយ។ កញ្ញា​បន្ថែម​ថា ជាជាង​ស្ដីបន្ទោស​ពលរដ្ឋ​ដែល​ត្អូញត្អែរ​អំពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ថ្នាក់​ដឹកនាំ​កំពូល​រដ្ឋាភិបាល គួរ​ស្ដីបន្ទោស​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញមុខ​សុំទោស​ប្រជាពលរដ្ឋ​ជា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ជាបន្ទាន់ ព្រោះ​នេះ​គឺជា​ទំនួល​ខុសត្រូវ​របស់​មន្ត្រី​រាជកា​រ ដែល​ទទួល​ប្រាក់ខែ​ពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ។

កញ្ញា ភួន កែវរស្មី៖ «ស្នើសុំ​កុំឱ្យ​មាន​ពាក្យសម្ដី​គំរាមកំហែង ចាប់ចង​ទៅលើ​មតិ​រិះគន់​របស់​ប្រជាពលរដ្ឋ ដោយសារតែ​ពួក​យើង​កំពុងតែ​ជួប​ផល​លំបាក ទើប​យើង​ចង់បាន​ដំណោះស្រាយ យើង​ចង់ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​នឹង​ពួក​យើង ពួក​យើង​មិន​ចង់បាន​ការ​គំរាមកំហែង ឬក៏​ការ​ឆ្លើយតប​បែប​ហិង្សា​មក​ដល់​ប្រជាជន​ខ្លួនឯង​ទេ»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​អ្នក​រិះគន់​ពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង នៅក្នុង​វេទិកា​ចែក​សញ្ញាប័ត្រ​ទៅ​ដល់​និស្សិត​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ជាង ៦​ពាន់​នាក់ កាលពី​ថ្ងៃទី​៣០ ខែ​មីនា​។ លោក ហ៊ុន សែន ថែមទាំង​បាន​ប្រើប្រាស់​ពាក្យ​អសីលធម៌ និង​គំរាម​ចាប់​អ្នក​ដែល​នៅ​ក្រៅ​ប្រទេស ដាក់​ពន្ធនាគារ​ផង​ដែរ​ប្រសិនបើ​ពួកគេ​នៅក្នុង​ស្រុក។

លោក ហ៊ុន សែន៖ «ប៉ុន្មាន​ថ្ងៃនេះ​តំបន់​មួយចំនួន​ខ្វះ​ទឹក​ប្រើប្រាស់ គេ​អត់​បាន​លើក​អំពី​កាល​ពីមុន​អា​តំបន់​មាន​ទឹក​ហ្នឹង គេ​អត់​ដែល​និយាយ​ទេ ដល់​តែ​ខ្វះ​ទឹក​បន្តិច វា​ស្រែក​នោះ​ស្រែក ស្រែក​ឱ្យ​ឮ​ហ្អែង ស្រែក​ឱ្យ​បែក​ក្រពះ​ទៅ ហ្អែង​ប្រឹង​ស្រែក អ៊ីចឹង​បាន​ថា ពាក្យចាស់​ធ្លាប់​មាន​តែ​ខ្ញុំ​គ្រាន់តែ​កែ​បន្តិច កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​អា​ក្មេង​ពាល និយាយ​អ៊ីចេះ ពួកវា​នេះ​គឺ​មិន​ងាយ​ប្រដៅ​ទេ ប្រដៅ​អា​ម៉េច​ក៏​វា​មិន​ទៅ​ដែរ មិន​ទៅ​ទេ ប៉ុន្តែ​អា​ពួក​នេះ​វា​បានតែ​នៅ​ក្រៅ​ប្រទេស​ទេ បើ​នៅ​ក្នុង​ប្រទេស​ខ្ញង់ កុំ​សូវ​ពេក»។

កាលពី​ថ្ងៃទី​២៣ ខែ​មីនា រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ចេញ​លិខិត​ជូន​ដំណឹង​ថា ករណី​អត់​ទឹក​ប្រើប្រាស់​នេះ ដោយសារតែ​តម្រូវការ​ប្រើប្រាស់​ទឹក របស់​ពលរដ្ឋ​នៅ​មាន​ការ​កើនឡើង ដល់​ទៅ​ជាង​៨៩​ម៉ឺន​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ ខណៈ​ដែល​សមត្ថភាព​ផលិត​ជាក់ស្ដែង បាន​ប្រមាណ ៦៤​ម៉ឺន​ម៉ែត្រ​គុប​ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សន្យា​ថា នឹង​ដោះស្រាយ ចាប់​ពី​ដើម​ខែ​ឧសភា តទៅ រោងចក្រ​ផលិត​ទឹក​ស្អាត នឹង​ផលិត​ទឹក​បរិមាណ​ជាង ២០​ម៉ឺន​ម៉ែត្រគុប​ក្នុង ១​ថ្ងៃ បន្ថែម​លើ​សមត្ថភាព​ផលិត​បច្ចុប្បន្ន​។ ទោះជា​បែបនេះ​ក្ដី​ប្រជាពលរដ្ឋ​លើក​ថា ការសន្យា​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នេះ ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ជាក់ស្ដែង​ពុំដែល​ឃើញ​មាន​ដំណោះស្រាយ​នោះ​ទេ ខណៈ​ដែល​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​របស់​ពលរដ្ឋ​នេះ ចាប់​តាំងពី​ឆ្នាំ​២០១៦ រហូត​ដល់​បច្ចុប្បន្ន។

បញ្ហា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ខ្វះ​ខាត​ទឹក នៅតែ​កើត​មាន​ឡើងជា​រៀងរាល់​ឆ្នាំ ទោះជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ គេ​មិនដែល​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​ចេញមុខ​សុំទោស​ជា​សាធារណៈ អំពី​បញ្ហា​នេះ​ឡើយ​។ អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ការ​មិន​ស្ដីបន្ទោស និង​ការពារ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក ហ៊ុន សែន ដូច្នេះ​ហើយ ទើប​ធ្វើ​ឱ្យ​បញ្ហា​នៅក្នុង​សង្គម​ជាច្រើន​នៅតែ​បន្ត​កើត​មាន ដោយ​មិន​មាន​ដំណោះស្រាយ​នោះ​ឡើយ៕

No comments: