Saturday 1 April 2023

រដ្ឋាភិបាល​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​វៀតណាម

 

Khmer Circle

Throughout history, all Cambodia's dealings with Vietnam ended in the same way: unmitigated disasters or tragedies. When the Vietnamese speak of 'peace', 'mutual benfits', 'co-operation', 'lasting friendship', 'respect for each other's territorial integrity'. etc, you had better believe it!

Chey Chetha II had lost Kampuchea Krom to them; Sihanouk handed what remained of his country over to them on a silver platter; Pol Pot [a creature of Ho Chi-minh] tried to escape their grip, but instead unwittingly played into their hands by bringing his country down on her knees and thus making her vulnerable to their dream of total domination and plunder; a state of affairs that is being witnessed to this very day, aided in no small measure by having a loyal and productive hyena-puppet in Hun Sen.

Hyena to the Khmer people, that is, but obedient puppet to them...

^^^

ដោយ យន់ សាមៀន
2023.04.01
រដ្ឋាភិបាល​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​វៀតណាម  
ពិធីចុះហត្ថលេខា​រវាង​កម្ពុជា និង​វៀតណាម កាលពីថ្ងៃទី៨ វិច្ឆិកា ២០២២។
Photo courtesy of pressocm
 
 

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​បញ្ជូន​កិច្ច​ព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ឱ្យ​រដ្ឋសភា​អនុម័ត ខណៈ​រដ្ឋាភិបាល​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​។ ប៉ុន្តែ​សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ពលរដ្ឋ​ខ្មែរ​អាច​មិន​ទទួល​បាន​ផល​ចំណេញ​ច្រើន​ដូច​ពលរដ្ឋ​វៀតណាម ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ឡើយ។

ការ​សម្រេច​បញ្ជូន​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​ឱ្យ​រដ្ឋសភា​អនុម័ត​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣១ មីនា​នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​លោក ថេង សាវឿន ប្រាប់​អាស៊ីសេរី​ថា ជាទូទៅ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រទេស​ទាំងពីរ ទទួល​បាន​ផល​ចំណេញ​តិច ឬ​ច្រើន តាមរយៈ​ការ​ទទួល​បាន​មុខរបរ និង​ការងារ​ធ្វើ​ទាំង​ការងារ​ប្រើប្រាស់​កម្លាំង​និង​ជំនាញ។ ប៉ុន្តែ​លោក​យល់​ថា ដោយសារ​ការនាំចេញ​ទំនិញ​កសិកម្ម និង​ឧស្សាហកម្ម​របស់​វៀតណាម មាន​សន្ទុះ​ខ្លាំង​ជាង​កម្ពុជា ដូច្នេះ​ដើម្បី​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ទទួល​បាន​តុល្យភាព គឺ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​បំពាក់បំប៉ន​សមត្ថភាព​របស់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​បន្ថែម​ទៀត រួម​ទាំង​ការ​ផ្ដល់​បច្ចេកទេស និង​ទុន​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​អាច​ផលិត​និង​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​វៀតណាម​កាន់តែ​ច្រើន។

លោក ថេង សាវឿន៖ «​អ្វី​ដែល​ត្រូវ​គិត​មួយទៀត​នោះ​គឺ​ការ​ពង្រឹង​ទៅ​លើ​នីតិវិធី នៃ​ការ​ត្រួត​ពិនិត្យ​គុណភាព​គ្រប់មុខ ទាំង​មុខ​ទំនិញ​នាំ​ចូល​មក​កម្ពុជា​ហើយ​គុណភាព​នៃ​ការ​នាំ​ទំនិញ​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ ដើម្បី​ចៀសវាង​នូវ​ផល​ប៉ះពាល់​ណាមួយ ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ»

 

រដ្ឋាភិបាល​បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​មួយ​ចំនួន ដូចជា​ការ​បង្កើត​ក្របខណ្ឌ និង​លក្ខខណ្ឌ​ធានា​ចាំបាច់​នានា​សម្រាប់​បង្កើន​និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន ដូចជា​បង្កើត​ទីផ្សារ អភិវឌ្ឍ​ផ្សារ​ព្រំដែន ប្រព័ន្ធ​ភស្តុភារ​កម្ម និង​សេវា​គាំទ្រ​នៅ​តំបន់​ព្រំដែន​។ កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​សម្រួល​ដល់​មធ្យោបាយ​ទូទាត់​ជា​រូបិយប័ណ្ណ​បរទេស ដែល​អាច​ផ្លាស់ប្ដូរ​ជា​ប្រាក់​រៀល​របស់​កម្ពុជា ឬ​ប្រាក់​ដុង​របស់​វៀតណាម និង​សម្រួល​ការ​ចេញ​ចូល​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ ឬ​ច្រក​ទ្វារ​ព្រំដែន ដោយ​ពាណិជ្ជករ ឬ​ពលរដ្ឋ​តាម​ព្រំដែន និង​ការ​ដឹកជញ្ជូន​ទំនិញ​។ លើស​ពី​នេះ កិច្ចព្រមព្រៀង​នេះ ក៏​ជួយ​សម្របសម្រួល​ដើម្បី​អនុញ្ញាត​ឱ្យ​មធ្យោបាយ​ដឹកជញ្ជូន​ចេញចូល ឱ្យ​ដល់​ទីកន្លែង​យក​ទំនិញ​ចេញ​នៅ​តាម​ព្រំដែន។

រដ្ឋាភិបាល​ប្រទេស​ទាំងពីរ សង្ឃឹម​ថា នៅ​ពេល​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៅ​ពេល​ខាងមុខ​នេះ នឹង​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ពង្រឹង​មិត្តភាព កិច្ច​សហប្រតិបត្តិការ ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ និង​ការបង្កើត​ការ​តភ្ជាប់​ការ​អភិវឌ្ឍ​យូរអង្វែង មាន​ស្ថិរភាព និង​និរន្តរភាព​សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨ នៅក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀន សួន ហ្វ៊ុក ដែល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​កាលណោះ។

ចៅសង្កាត់​រង​ទី​២ របស់​គណបក្ស​ភ្លើងទៀន​នៅ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក យិន ធាវី យល់​ឃើញ​ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ ហាក់​មិនអាច​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​នៅ​តាម​ព្រំដែន​ទទួល​បាន​ផល​ចំណេញ​ឡើយ ដោយសារ​លោក​អះអាង​ថា នៅ​តាម​ផ្សារ​របស់​កម្ពុជា​តាម​ព្រំដែន​សម្បូរ​លក់​ទៅ​ដោយ​ផលិតផល​មកពី​ប្រទេស​វៀតណាម មិន​ថា ផលិតផល​កសិកម្ម ឬ​ឧស្សាហកម្ម​ឡើយ ហើយ​នៅក្នុង​ផ្សារ​ទាំងនោះ មាន​លក់​ផលិតផល​ខ្មែរ​តិចតួច​បំផុត​។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ពលរដ្ឋ​វៀតណាម​អាច​ចេញចូល​រាល់ថ្ងៃ​ដើម្បី​យក​ទំនិញ​មក​លក់​នៅ​ទឹកដី​កម្ពុជា ខណៈ​ពលរដ្ឋ​កម្ពុជា​មិនអាច​ចេញ​ចូល​ទៅ​លក់ដូរ​នៅ​ទឹក​វៀតណាម​ឡើយ។

លោក យិន ធាវី៖ «ប្រសិនបើ​យើង​មិន​ឱ្យ​វៀតណាម​ចូល​ឆ្លង​មក​លក់ដូរ​នៅ​ស្រុក​ខ្មែរ យើង​អាច​ចំណេញ​ដែរ ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ហ្នឹង បាន​ន័យថា គេ​ឱ្យ​យើង​ផ្លាស់ប្ដូរ​ទំនិញ​គ្នា​នៅ​តាម​ព្រំដែន​។ ខ្មែរ​យើង​អាច​ទៅ​ទិញ​ទំនិញ​ពី​វៀតណាម ជាពិសេស​កន្លែង​អ៊ូអរ​លក់​ផលិតផល​កសិកម្ម​នៅ​តាម​ព្រំដែន​ហ្នឹង យើង​អាច​យក​មក​លក់​នៅ​ស្រុក​ខ្មែរ ចៀសវាង​(​វៀតណាម​)​យក​មក​លក់​ផ្ទាល់​។ កន្លង​មក នៅ​ខាង​បាវិត​ហ្នឹង មាន​ជនជាតិ​វៀតណាម​ច្រើន មក​លក់​នៅក្នុង​ផ្សារ​ហ្នឹង ហើយ​ពេលព្រឹក​មក​អ៊ីចឹង​ទៅ ល្ងាច​គេ​ត្រឡប់​ទៅវិញ»

ជុំវិញ​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​កម្ពុជា និង​វៀតណាម សម្រេច​បាន​ជាង ៣​ពាន់ ៦​រយ​លាន​ដុល្លារ​(.៦៦៦) ប៉ុន្តែ​នៅក្នុង​នោះ ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម​មាន​ទំហំ​ទឹកប្រាក់​ត្រឹម ៥០៧​លាន​ដុល្លារ ខណៈ​វៀតណាម​នាំចូល​កម្ពុជា ជាង ៣​ពាន់​លាន​ដុល្លារ​(.១៥៩)​។ ជាមួយ​គ្នា​នេះ កសិករ​កម្ពុជា​តែង​ត្អូញត្អែរ​ពិបាក​ប្រកួត​ប្រជែង​ទីផ្សារ​លក់​ផលិត​កសិកម្ម ដូចជា​បន្លែ ត្រី សាច់ ដែល​នាំ​ចេញពី​ប្រទេស​វៀតណាម ខណៈ​កសិករ​វៀតណាម​ចំណាយ​ថ្លៃដើម​ផលិត​ទាប។ កសិករ​វៀតណាម ចំណាយ​ថោក​លើ​ថ្លៃ​ភ្លើង ជី​ថ្នាំ និង​ពលកម្ម បើ​ប្រៀបធៀប​នឹង​ការ​ចំណាយ​របស់​កសិករ​កម្ពុជា​។ លើស​ពី​នេះ ប្រភេទ​ដំណាំ​ផ្សេងទៀត​ដូចជា ស្វាយចន្ទី និង​ដំ​ឡូ​មី​ជាដើម កម្ពុជា​ត្រូវ​ពឹង​លើ​ទីផ្សារ​វៀតណាម ដែល​លក់​បាន​ក្នុង​តម្លៃ​ថោក ដោយសារ​ខ្វះ​រោងចក្រ​កែច្នៃ​នៅក្នុង​ស្រុក។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ព្រំដែន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​នៅតែ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រស់នៅ និង​ការ​ធ្វើ​ស្រែចម្ការ ដោយសារ​ការ​អភិវឌ្ឍ​ដូចជា​ការ​តភ្ជាប់​បណ្ដាញ​ផ្លូវ ភ្លើង ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ នៅ​មាន​ចំនួន​តិចតួច​បំផុត ខណៈ​ព្រំដែន​របស់​វៀតណាម​វិញ គឺ​ផ្លូវ ភ្លើង ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ ទៅ​មុន​ប្រជាពលរដ្ឋ។

ក្រៅពី​ការ​អនុម័ត​កិច្ច​ព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម គណៈរដ្ឋមន្ត្រី ក៏បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយចំនួន​ទៀត ដូចជា​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សារពើពន្ធ សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ ការ​អភិវឌ្ឍ​គម្រោង​វារីអគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​កណ្ដាល នៅ​ស្រុក​មណ្ឌលសីមា និង​គម្រោង​វារីអគ្គិសនី​ស្ទឹង​វាល​ថ្ម​កំបុត​នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ស្វាយរៀង និង​ខេត្តព្រៃវែង៕

No comments: