2023.04.21
នៅព្រឹកថ្ងៃទី២១ ខែមេសា មន្ត្រីខេត្តព្រះវិហារបានឃាត់ខ្លួនប្រជាសហគមន៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន១៥នាក់ដែលបានចុះល្បាតសកម្មភាពកាប់ព្រៃឈើនៅព្រៃព្រះរកា។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការឃាត់ខ្លួននេះ ជាទង្វើខុសច្បាប់ហើយហាក់ជួយលាក់បាំងបទល្មើស។
មន្ត្រីដែនជម្រកព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារ បានឃាត់ខ្លួនសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានចំនួន ១៥នាក់ សួរនាំនិងបង្ខំឱ្យចេញពីតំបន់ព្រៃដែលមានការកាប់បំផ្លាញច្រើន។
យុវជនសកម្មជនបរិស្ថានលោក ម៉ា ចិត្រា ប្រាប់អាស៊ីសេរីថា នៅព្រឹកថ្ងៃទី២១ ខែមេសា មន្ត្រីឧទ្យានុរក្សព្រៃព្រះរកា២នាក់ក្នុងតំបន់៩១ ក្នុងស្រុកជាំក្សាន្ត បានឃាត់ខ្លួនរួចសួរនាំ និងបង្ខំឱ្យក្រុមលោកឱ្យទៅទីស្នាក់ការមន្ត្រីនៅតំបន់នោះដើម្បីសួរនាំបន្ថែម។
ប៉ុន្តែលោកថា ក្រុមរបស់លោកមិនព្រម ហើយទាមទារឱ្យមានការជជែកគ្នានៅទីស្នាក់ការរបស់ប្រជាសហគមន៍វិញ ទើបមន្ត្រីឧទ្យានុរក្ស ជិះម៉ូតូតាមគោយន្តប្រជាសហគមន៍តាំងពីព្រឹករហូតដល់ទីស្នាក់ការសហគមន៍ ពេលរសៀលមន្ត្រីនោះក៏គេចខ្លួនបាត់ទៅមិននៅជជែកគ្នា។
មន្ត្រីឧទ្យានុរក្សចោទក្រុមចុះល្បាតនេះថា ចុះល្បាតដោយមិនបានសុំច្បាប់ខុសលក្ខន្តិកៈព្រៃសហគមន៍ ប៉ុន្តែក្រុមចុះល្បាតអះអាងថា សកម្មភាពឃ្លាំមើលការកាប់បំផ្លាញព្រៃឈើមិនតម្រូវឱ្យសុំច្បាប់ទេ។
No comments:
Post a Comment