Monday 3 April 2023

មន្ត្រី​ជាន់ខ្ពស់​បក្ស​មូលដ្ឋាន​២​រូប​ទៀត​បាន​តួនាទី​ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន​ក្រោយ​ចុះចូល​​បក្ស​ប្រជាជន

Khmer Circle

Hun Sen has been applying his Stalinist methods in his bid to lure his opponents over to his side since the late 1980s, starting with the KR 'remnants", then the non-KR factions, and after he lost the 1993 UN-supervised elections, the Funcinpec party, by splitting that party into pieces before eventually dispensing with Funcinpec altogether when those turncoats no longer had had any value or purpose for him.

There are still to be found within his trap these defectors who had once vowed to fight him "to the last drop of blood" - as reported of a Nhek Bun Chhay led meeting shortly prior to the violent coup in 1997 in which he and just a handful of his soldiers had barely managed to escape with their lives. We know what path Bun Chhay himself had chosen thereafter, and his current fortune is far from being untypical of many others who have opted to switch sides down the years.

As predictable as Hun Sen is in resorting to his well-worn deceptions and ruses, it is, perhaps, even more perplexing how his victims fall for them time and time again. 

For members of the ‘Grassroots Democratic Party’ with the late Kem Ley as among its founders, such developments speak volumes of the country's dearth of viable movements capable of challenging Hun Sen's throne. No doubt, Ley himself must be weeping in his grave.

^^^

ដោយ សុជីវី
2023.04.03
មន្ត្រី​ជាន់ខ្ពស់​បក្ស​មូលដ្ឋាន​២​រូប​ទៀត​បាន​តួនាទី​ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន​ក្រោយ​ចុះចូល​​បក្ស​ប្រជាជន  
អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA File
 

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ២​រូប​ទៀត បាន​តួនាទី​ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន ភ្លាមៗ​ក្រោយ​ចាក​ចេញ​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រីជាន់ខ្ពស់​ទាំង​២​រូប​នោះ​គឺ​ប្រធាន​គណៈកម្មាធិការ​នាយក លោក សាម អ៊ីន និង​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សែម ហាក់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់​ថ្ងៃទី​២ ខែ​មេសា សម្រេច​ផ្ដល់​តួនាទី​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​ដល់​អ្នក​ទាំង​២ ដោយ លោក សាម អ៊ីន បាន​តួនាទី​ជា​រដ្ឋលេខាធិការ រីឯ​លោក សែម ហាក់ បាន​ជា​អនុរដ្ឋលេខាធិការ។

លោក សាម អ៊ីន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ថ្លែង​អំណរគុណ​លោក ហ៊ុន សែន ដែល​លោក​ចាត់ទុក​ថា មាន​ទឹកចិត្ត​ដូច​មហាសមុទ្រ។

 

ករណី​នេះ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឬ​ហៅ​កាត់​ថា គ..ម លោក យ៉េង វីរៈ សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា គណបក្ស​លោក​គោរព​សិទ្ធិមនុស្ស សិទ្ធិ​បុគ្គល​ក្នុង​ការ​ធ្វើ​នយោបាយ ហើយ​លោក​ក៏​ចូលរួម​ជាមួយ​អ្នកគាំទ្រ​គ..ម ដែល​ខកចិត្ត និង​សោកស្ដាយ​ការ​បាត់បង់​សមាជិក​បន្ថែម​ទៀត​នៅ​ពេល​នេះ។

កាលពី​ចុង​ឆ្នាំ​២០២២ មន្ត្រី​គណបក្ស គ..ម មួយ​ក្រុម​ក៏​បាន​ចាក​ចេញ​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែរ ក្នុង​នោះ​មាន​អតីត​ប្រធាន​គណៈកម្មាធិការ​នាយក និង​ជា​អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំងកុមារ និង​អ្នកនាំពាក្យ​គណបក្ស លោក ឡឹក សុធារ។ អ្នក​ទាំង ២​បាន​តួនាទី​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​កសិកម្ម។

ក្រុម​មន្ត្រី​ដែល​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​នេះ​សុទ្ធតែ​អះអាង​ថា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ជាតិ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើលឃើញ​ថា ហេតុផល​ចម្បង​អាច​ជា​រឿង​ផ្ទាល់ខ្លួន និង​រឿង​នយោបាយ​ជាជាង​ការ​ទៅ​បញ្ចេញ​ស្នាដៃ​ជួយ​អភិវឌ្ឍន៍​ជាតិ ព្រោះ​ពួកគេ​មើល​ឃើញ​ថា មន្ត្រី​នៅ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ពិបាក​នឹង​បំពេញ​ការងារ​ទៅ​តាម​ចំណេះ​ជំនាញ​របស់​ខ្លួន​បាន​ណាស់ នៅ​ពេល​ដែល​លោក ហ៊ុន សែន តម្រូវ​ឱ្យ​មន្ត្រី​ដើរ​តាមតែ​បញ្ជា​របស់​លោក​ច្រើន​ជាង​ការអនុវត្ត​តួនាទី​តាមច្បាប់៕

No comments: