Friday, 8 December 2023

លោក ហ៊ុន ម៉ាណែត ស្នើ​អ្នក​រាយការណ៍​ពិសេស​ អ.ស.ប ​ពន្យល់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​​ដោយ​ការ​ទទួល​ខុស​ត្រូវ


Khmer Circle

You can reason with and explain your points of view to a tyrant a thousand times over and over and he will always insist you are the one with short-comings and in the wrong while he is always in the right!

^^^

ដោយ សុជីវី
2023.12.07

លោក ហ៊ុន ម៉ាណែត ស្នើ​អ្នក​រាយការណ៍​ពិសេស​ អ.ស.ប ​ពន្យល់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​​ដោយ​ការ​ទទួល​ខុស​ត្រូវ

លោក វិទិត មុនតាប៊ន អ្នក​នាំ​ពាក្យ​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​លោកនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ជំនួបកាល​ពី​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក​អ្នក​ស្ដាប់​ស្នើ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ពន្យល់​ អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ពួកគាត់​អនុវត្ត​ច្បាប់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​រដ្ឋាភិបាល​ទេ​ជា​អ្នក​រំលោភ​ច្បាប់។

សំណើ​របស់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​ជំនួប​នឹង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាល​ពី​ថ្ងៃ​ទី៧ ខែធ្នូ។

លោក ហ៊ុន ម៉ាណែត លើក​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ក្រោយ​ជំនួប​​ថា​លោក​ស្នើ​ដល់​អ្នក​រាយការណ៍​ពិសេស​ពន្យល់​ទៅ​កាន់​ពលរដ្ឋ​​​ និង​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ឱ្យ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​នៅ​ក្នុង​ក្រប​ខណ្ឌ​ដែន​កំណត់​របស់​ច្បាប់​ជា​ធរមាន ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​អធិប្បាយ​​បន្ថែម​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ។



អ្នក​នាំ​ពាក្យ​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន គឺ​លោក រ៉ូបើត វ៉ូហាន (Robert Vaughan) ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ ខែធ្នូ តាម​សារ​អេឡិចត្រូនិច ឬ​អ៊ីម៉េល (Email) ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​លើក​នេះ អ្នករាយការណ៍​ពិសេស មិន​ផ្ដល់​បទ​សម្ភាស​ ឬ​ឆ្លើយ​តប​ដំណើរ​ទាក់​ទង​នឹង​ដំណើរ​ទស្សន​កិច្ច​នេះ​ទេ។ តែ​លោក លោក វិទិត មុនតាប៊ន នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក​មក​កាន់​កម្ពុជា នៅ​ដើម​ឆ្នាំ២០២៤ ម្ដង​ទៀត ហើយ​នៅ​ពេល​នោះ​លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ព្រម​ទាំង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បញ្ចប់​បេសកកម្ម។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើក​ឡើង​ថា អង្គការ​សង្គម​វិល​តែង​តែ​គោរព និង​អនុវត្ត​ច្បាប់ ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​លោក​ថា ប្រសិន​ជា​រដ្ឋាភិបាល​ពិត​ជា​យល់ឃើញ​ផ្ទុយ​ពី​នេះ​អាច​បង្ហាញ​មក​កាន់​សង្គម​ស៊ីវិល​បាន។

    លោក ស៊ឹង សែនករុណា៖ «ឃើញ​ថា​កន្លង​មក​យើង​ឃើញ​ហើយ យើង​ប្រើប្រាស់ យើង​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ជាតិ ដែល​យើង​មាន​ស្រាប់ ហើយ​ច្បាប់​អន្តរជាតិ ឬ​អនុសញ្ញា​ កតិកាសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​ដែល​កម្ពុជា​យើង​ផ្ដល់​សច្ចាប័ន​យក​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង អ៊ីចឹង​ចំណុច​ទាំង​អស់​នេះ ខ្ញុំ​ក៏​មិន​យល់​ដែរ​ព្រោះ​យើង​និយាយ​ប៉ុណ្ណឹង ឱ្យ​មាន​ការ​បញ្ជាក់​មក»។

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​សម្រប​សម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)

លោក អូត ឡាទីន មាន​ប្រសាសន៍​ថា កន្លង​មក​មាន​តែ​រដ្ឋាភិបាល​ទេ​​ ជា​អ្នក​រំលោភ​ច្បាប់ ដូច​ជា​ហាម​ឃាត់​មិន​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ សហគមន៍​ ឬ​សកម្មជន​ដើរ​ដាក់​ញត្តិ និង​បាតុកម្ម​សន្តិវិធី​ជា​ដើម។

    លោក អូត ឡាទីន៖ «អ្នក​ដែល​រំលោភ​សិទ្ធិ​ពលរដ្ឋ​បច្ចុប្បន្ន​ ខ្ញុំ​សង្កេត​មើល​ទៅ​អត់​មាន​នរណា​ក្រៅ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ហើយ​អ្នក​ដែល​មាន​អំណាច​ហ្នឹង​ទេ​ ដោយ​ឡែក​ពលរដ្ឋ​ស្លូត​ត្រង់​ ពលរដ្ឋ​ធម្មតា​ គឺ​គាត់​គ្រាន់​តែ​ប្រកប​មុខ​របប​រកស៊ី​ដោយ​ស្មោះ​ត្រង់ ដោយ​សេចក្ដី​ថ្លៃថ្នូរ​តែ​អ្នក​ដែល​រំលោភ​សិទ្ធិ​របស់​ពួកគាត់​ភាគ​​ច្រើន គឺ​ច្រើន​កើត​ឡើង​ពី​មន្ត្រី​រដ្ឋាភិបាល អ្នក​មាន​អំណាច​ កើត​ឡើង​អំពី​ការ​អភិវឌ្ឍន៍​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ការ​រស់​នៅ​ហ្នឹង​ឯង»។

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ ៨ ដោយ​បាន​ជួប​ជាមួយ​ តំណាង​អង្គការ​សង្គម​ស៊ីវិល សហជីព ក្រុម​យុវជន តំណាង​សហគមន៍​ដីធ្លី អ្នកសារព័ត៌មាន និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត។ គិត​ត្រឹម​រយៈ​ពេល​៤ថ្ងៃ​ លោក វីទិត មុនតាប៊ន បាន​ជួប​មន្ត្រី​ជាន់​រដ្ឋាភិបាល​​រួម​មាន​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក កើត រិទ្ធ និង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

1 comment:

Anonymous said...

It is time for Chau Kinh Kuok Hun Manet to allow Khmer people to exercise their right to select their Leaders freely.

The absence of EBA and GSP have hurt Khmer people badly. But the Hun family put Cambodia's interest behind their personal interest and always ready to suppress and persecute any Khmer who dares to deplore the Hun family's incompetence.

However, the news stemmed from Myanmar has given Khmer people some hope that the dictator in Myanmar is about to collapse.