Thursday, 4 September 2025

ក្រុមទាហានថៃបន្តរុលចូលរាយបន្លាលួសនៅភូមិជោគជ័យ


ក្រុមទាហានថៃប្រដាប់អាវុធ និងខ្លះកាន់ដំបងបានរុញច្រាន និងចង្អុរមុខគំរាមមកលើពលរដ្ឋខ្មែរ ដែលលើកគ្នាទៅរារាំងក្រុមទាហានថៃទាំងនោះ បន្ទាប់ពីដើរចូលមកទឹកដីខ្មែរតាមព្រំដែន ដើម្បីព្យាយាមរាយបន្លាលួសបន្ថែមនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកញ្ញា។

Cambodian citizens blocked a group of Thai soldiers who entered Cambodian territory and tried to spread more barbed wire in Chok Chey Village, O’Bei Chon Commune, O’Chrov District, Banteay Meanchey Province on September 4, 2025.
ពលរដ្ឋខ្មែរទៅរារាំងក្រុមទាហានថៃដែលចូលដីខ្មែរព្យាយាមរាយបន្លាលួសបន្ថែមនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាពពីពលរដ្ឋ)

ការ​រុល​ចូល​រាយ​បន្លា​លួស​បន្ថែម​របស់​ក្រុម​យោធា​ថៃ បាន​កើតឡើង​ក្រោយ​ពី​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ដាក់​លិខិត​មក​កាន់​អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ថា ទាហាន​ថៃ​និង​អាជ្ញាធរ​ថៃ​នឹង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​១៧០​គ្រួសារ​ចេញ​ពី​លំនៅឋាន ស្ថិត​នៅ​ក្នុង​ឃុំអូរបីជាន់ ដែល​ភាគី​ថៃ​អះអាង​ថា ជា​ទឹកដី​របស់​ថៃ​ស្ថិត​ក្នុង​ភូមិ​បានណងចាន់ និង​ភូមិយ៉ាកែវចាន់។

ទោះជាយ៉ាងណា អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ចេញ​លិខិត​ឆ្លើយតប​ថា ការ​ចេញ​លិខិត​គំរាម​បណ្ដេញ​ពលរដ្ឋ​ទាំង​១៧០គ្រួសារ​នោះ គឺ​ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា-ថៃឆ្នាំ (MoU) ២០០០។

លោក អ៊ុំ រាត្រី បាន​ស្នើ​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ ត្រូវ​ទុក​ឱ្យ​ស្ថានភាព​ព្រំដែន និង​ស្ថានភាព​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ឱ្យ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និង​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) ជា​អ្នក​មាន​សមត្ថកិច្ច​ដោះស្រាយ។

2 comments:

Anonymous said...

Thank You peace.

Anonymous said...

ចុះឯណាអាពងក្ដដែកជោម៉ិចក៏ស្ងាត់ម្លេះ?  ម៉េចក៏មិនឃើញអើតក្បាលមកធ្វើគ្រាន់បើទៀត​?