Khmer Circle:
This is yet more grandiose wasting of public funds, never mind the CPP regime's deliberate and constant distortion of history. Vietnam has been gaining territorial advantage and paying for the costs of border markers - which is after all a small price to pay considering all the gains in land mass at Cambodia's expense.
Along the same borderline - and every where else with the country's other neighbours - border police posts and check-points remain in a state of dereliction, standing in sharp and humiliating contrast to the well built and maintained administrative infrastructures of the other side just meters away across the border.
$$$
ដោយ ថន ថារ៉ូ
2018-12-29
rfa

វិមានឈ្នះៗ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ ហិកតារ មានកម្ពស់ ៥៤ ម៉ែត្រ និងទទឹង ៣៦ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទល់មុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់។
Photo courtesy of Hun Sen Facebook
ពលរដ្ឋ និងក្រុមយុវជន យល់ឃើញថា ការស្ថាបនាវិមានឈ្នះៗ របស់របបក្រុងភ្នំពេញគ្រាន់តែ ដើម្បីផលប្រយោជន៍គោលនយោបាយគណបក្សកាន់អំណាច និងលោក ហ៊ុន សែន តែប៉ុណ្ណោះ។ ពួកគេមើលឃើញថា វិមាននេះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈបង្រួបបង្រួមជាតិស្មោះត្រង់នោះទេ តែផ្ទុយទៅវិញ វិមាននេះអាចនឹងសាបសូន្យនៅថ្ងៃណាមួយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាធ្លាក់ពីអំណាច។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុមយុវជន មើលឃើញថា ការចំណាយថវិកាជាតិ សាងសង់វិមានឈ្នះៗ របស់លោក ហ៊ុន សែន អំឡុងពេលប្រទេសជាតិក្រីក្រ គឺមិនបានផ្ដល់ប្រយោជន៍រួម ដល់ប្រជាជាតិនោះទេ។ ពួកគេយល់ថា របបក្រុងភ្នំពេញ គួរតែរកយុទ្ធសាស្ត្រនយោបាយបែបណា អភិវឌ្ឍន៍ជាតិពិតប្រាកដ ឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ និងគ្រប់គណបក្សនយោបាយចូលរួម។





































