Khmer Circle: Khmer people have this interesting saying about a dog with its crooked tail...
^^^
Khmer Circle: Khmer people have this interesting saying about a dog with its crooked tail...
^^^
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបរិស្ថានលើកឡើងថា ករណីឃាតកម្មលើអ្នកការពារព្រៃឈើលោក ឈុត វុទ្ធី នៅមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនទៀត ដែលតុលាការនិងរដ្ឋាភិបាល គួរបន្តស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត និងឃាតកពិតយកទៅផ្ដន្ទាទោស។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងតុលាការអះអាងថា សំណុំរឿងឃាតកម្មនេះ ត្រូវបានបិទបញ្ចប់តាមនីតិវិធីរួចហើយ។
អ្នកការពារព្រៃឈើដ៏ល្បីល្បាញលោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ពេលលោកចុះស៊ើបអង្កេតនិងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់ នៅតំបន់ជួរភ្នំក្រវាញជាមួយអ្នកកាសែតពីររូបរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
កន្លងមក តុលាការខេត្តកោះកុងបានបិទការស៊ើបអង្កេតទៅលើសំណុំរឿងនេះ ដោយកាត់ទោសឱ្យយុវជនម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់គុក ២ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនាលើមន្ត្រី កងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា ដែលតុលាការខេត្តកោះកុង បានវិនិច្ឆ័យថា ជាឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី។
About 100 Khmer Krom people protested in Phnom Penh on Wednesday to demand that Cambodia urge Vietnam’s government to release 13 activists and monks who were recently arrested.
Protesters instead gathered at Wat Samaki Rainsy in the capital after the government didn’t grant permission for the use of Phnom Penh’s Freedom Park – the site of large political demonstrations in past years.
The nearly 1.3-million strong Khmer Krom indigenous community live in a part of Vietnam that was once southeastern Cambodia. They have faced serious restrictions on freedom of expression, assembly and movement.
Additionally, the Vietnamese government has tried to restrict and control Buddhist temples attended by Khmer Krom people.
Khmer Circle:
Ieng Sary et all also defended Pol Pot's 'Demorcatic Kampuchea' at the UN and denied allegations of mass killings taking place in the country.
^^^
តំណាងរដ្ឋាភិបាលកម្ពុជានៅអង្គការសហប្រជាជាតិ ច្រានចោលសេចក្ដីថ្លែងការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិដែលថា រដ្ឋាភិបាលកម្ពុជាយាយី និងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការបដិសេធមិនទទួលយកការពិតរបស់រដ្ឋាភិបាលនេះមិនមែនជាដំណោះស្រាយសមរម្យនោះទេ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ចាត់ទុកសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិមិនឆ្លុះបញ្ចាំងពីការអនុវត្តសិទ្ធិនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមមួយចំនួនកេងចំណេញនយោបាយ។
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ លោក អ៊ិន តារា បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២០ ខែមេសា បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា រំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិបង្កើតសមាគម និងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស។ តំណាងកម្ពុជារូបនេះអះអាងថា ការចាប់ខ្លួន ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដាក់ពន្ធនាគារគឺជាការអនុវត្តច្បាប់មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។ ក្រៅពីនេះកម្ពុជាបានចោទ មន្ត្រីជំនាញអង្គការសហប្រជាជាតិថា វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនស្របតាមវិជ្ជាជីវៈ និងមិនយុត្តិធម៌។
រឿងរ៉ាវអវិជ្ជមានជាច្រើនបានកើតមានឡើងនៅក្នុងសង្គមកម្ពុជាក្នុងឆ្នាំចាស់ ដែលនឹងកន្លងទៅនាពេលដ៏ខ្លីខាងមុខនេះ។ រឿងរ៉ាវទាំងនោះ មានដូចជា ករណីចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ លោក កើត សារ៉ាយ ការដុតផ្ទះ និងចាប់ខ្លួនពលរដ្ឋ ២៧នាក់ ដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ ករណីអាស្រូវឆបោកប្រាក់រាប់សិបលានដុល្លារពីការវិនិយោគបែបឆបោកក្នុងក្រុមហ៊ុន CIC និងករណីបណ្តេញម្ចាស់ផ្ទះចេញពីបុរីពិភពថ្មី ដោយគ្មានអន្តរាគមន៍ជាក់លាក់ពីរដ្ឋាភិបាលជាដើម។ ក្រៅពីនោះ នៅមានរឿងរ៉ាវធ្វើទុក្ខបុកម្នេញរាប់មិនអស់មកលើសកម្មជនគណបក្សប្រឆាំង សកម្មជនសង្គម ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នករិះគន់រដ្ឋាភិបាលបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត។
បើទោះបីជាមានការផ្លាស់ប្ដូរអំណាចមួយជំនាន់មនុស្សមិនធ្លាប់មានពីមុនមកក្នុងជួរគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំថោះក៏ដោយ ក៏ពលរដ្ឋខ្មែរនៅតែមិនទាន់ទទួលបានសេចក្តីសុខ សុភមង្គល សន្តិភាព សេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដនៅឡើយទេ ខណៈពិភពលោកដើរដល់ឆ្នាំ២០២៤ ហើយក៏ដោយ។ ពលរដ្ឋខ្មែរប្រហែលជានៅតែបន្តរស់នៅក្រោមក្រញាំសង្គមគាបសង្កត់ ហើបមាត់មិនបាន ក្រោមកង់ប្រវត្តិសាស្ត្រ «លូកកដាច់ក លូកដៃដាច់ដៃ» ដែលទំនងជានឹងបន្តវិលក្នុងអាណត្តិទេវតាឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោងនេះ៕
គណបក្សកម្លាំងជាតិ នៅថ្ងៃទី២២ មេសា បានប្រមូលផ្ដុំសកម្មជនធ្វើបាតុកម្មទាមទាររដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ។ ចំណែកមន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរដោះស្រាយវិវាទនយោបាយឱ្យបានឆាប់ ជាពិសេស ទទួលយកមតិយោបល់របស់ពលរដ្ឋ និងសហគមន៍អន្តរជាតិទៅកែលម្អ ដើម្បីតម្កល់ផលប្រយោជន៍ជាតិរួម។
ដូចការគ្រោងទុក ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សកម្លាំងជាតិ រួមជាមួយគ្រួសារអ្នកជាប់ឃុំប្រមាណ ២០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយសន្តិវិធី នៅមុខទីស្នាក់ការបក្សស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ ហាមឃាត់ពួកគេមិនឱ្យសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ។
តែយ៉ាងណាពួកគេបង្ខំចិត្តប្រមូលផ្ដុំសម្ដែងមតិនៅមុខទីស្នាក់ការបក្សវិញដោយអ្នកខ្លះឈរលើកបដា អ្នកខ្លះទៀតលើករូបថតអ្នកជាប់ឃុំ និងស្រែកទាមទារឲ្យរដ្ឋាភិបាលដោះលែងសមាជិកបក្សកម្លាំងជាតិពីររូបគឺលោក គា វិសាល និងលោក អ៊ំ វីរៈរដ្ឋ រួមជាមួយថ្នាក់ដឹកនាំ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងមេសហជីពផ្សេងទៀត រួមមាន លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និងលោក កើត សារ៉ាយ ជាដើម។
សម្រែកទាមទារ៖ «សូមដោះលែងលោក អ៊ំ វីរៈរដ្ឋ! ដោះលែងៗ! សូមដោះលែងលោក មឺ សេងហ៊! ដោះលែងៗ!»។
ដោយ ម៉ៅ សុធានី
2024.04.21
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ឧក្រិដ្ឋជនចិនម្នាក់ដែលជាប់ឈ្មោះថា ជាអ្នករកស៊ីបនល្បែងអនឡាញឆ្លងដែនខុសច្បាប់ត្រូវបានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តាំងតែងឱ្យជាទីប្រឹក្សារបស់លោក។
មន្ត្រីគណបក្សប្រឆាំងថា ការតែងតាំងលោក ចេន ហ្ស៊ី (Chen Zhi) ជាទីប្រឹក្សា នឹងធ្វើឱ្យកម្ពុជាសម្បូរទៅដោយអំពើពុករលួយ អំពើនិទ្ទណ្ឌភាព និងមិនអាចជួយដោះស្រាយបញ្ហាប្រឈមបានឡើយ ខណៈ លោក ចេន ហ្ស៊ី ត្រូវតុលាការប្រទេសចិនរកឃើញថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបនល្បែងអនឡាញ (Online) ខុសច្បាប់។
បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បន្តតែងតាំងអ្នកឧកញ៉ា និងប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ជាទីប្រឹក្សារបស់លោក បើទោះបីជាតុលាការប្រទេសចិនរកឃើញថា បុរសជនជាតិចិនរូបនេះ មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបនល្បែងអនឡាញ (Online) ខុសច្បាប់ក្ដី។
The State Administrative Council, as the junta is formally known, was shaken by the incursion of some 29 drones flown into Naypyitaw on April 4 that targeted the military headquarters, the Aye Lar airbase and leader Min Aung Hlaing’s palatial residence.
None did significant damage and the military claims to have brought down 13 drones. Anti-junta rebel forces claimed to have caused five casualties.
While there was little physical damage, the psychological impact is more important. Naypyitaw is the impregnable fortress of the State Administrative Council, or SAC. That’s why and how it was built. It’s the physical manifestation of the mental bubble that the generals live in.
As Kyaw Zaw, the presidential spokesman for the shadow National Unity Government, said, “With this attack on their nerve center, Naypyitaw, we want to highlight that they don’t have a safe place.”
Immediately, the SAC announced that it was redeploying troops to Naypyitaw.
Khmer Circle:
Name any large-scale fraud or organised plunder [such as 'illegal logging' activities] and land rights violation or forced eviction that does not involve the Hun clan.
^^^
ដោយ ខាន់ លក្ខិណា
2024.04.20
(ពីឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
Photo Courtesy
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅពីក្រោយក្រុមហ៊ុនឆបោក ស៊ីអាយស៊ី (CiC)។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា ផ្ទុយពីការពិត។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមេសា ថា រឿង ក្រុមហ៊ុនស៊ីអាយស៊ី មិនពិបាកយល់ទេ គឺលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ជាមេខ្លោង នៅពីក្រោយក្រុមហ៊ុនឆបោកដ៏ធំនេះ។
កាលពីថ្ងៃទី១៦ ខែមេសា លោក សម រង្ស៊ី ក៏ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា នេះគឺជាមូលហេតុ ដែលលោក ហ៊ុន ម៉ាណែត ចេញការពារក្រុមហ៊ុន ស៊ីអាយស៊ី។
លោក សម រង្ស៊ី៖«ក្រុមហ៊ុនCiC នៅប្រទេសកម្ពុជានេះ ដែលឆបោកប្រជាពលរដ្ឋ គឺយកទៅឱ្យ យកទៅសូកអ្នកមានអំណាចនៅស្រុកខ្មែរ។ តាមខ្ញុំដឹង គឺគ្មាននរណាក្រៅពីត្រកូលហ៊ុនសែន មានហ៊ុន សែន! ហ៊ុន ម៉ាណែត ហ្នឹងទេ ដែលទទួលលុយពីក្រុមហ៊ុន ស៊ីអាយស៊ី ដែលបោកពីប្រជារាស្ត្រ»។
Khmer Circle:
Well, the authorities are the ones behind the attack! Who else? Because throughout the life of this VC-backed regime no one responsible for such attacks and violence against civil critics or opposition members have ever been broght to justice or faced prosecution.
^^^
A Cambodian-Australian opposition supporter known for criticizing Cambodia’s government on social media was severely beaten by unidentified assailants in Battambang province in what he says is a case of politically motivated violence.
At around 5:50 p.m. on the evening of April 10, San Bunchhay, 43, was about to enter his car after leaving the ABA Bank in downtown Battambang when as many as six motorcyclists wearing masks and helmets attacked him from behind with bamboo sticks, he told RFA Khmer in an interview.
“As the assailants were beating me, two of them blocked the door of my car to prevent my wife, children and relatives from getting out to help me,” he said. “These guys violently attacked me, even though there were two security guards stationed in front of the bank and about 20 people entering and leaving the building.”
After the assailants began beating him, the ABA Bank security guards shouted at them several times and they escaped on their motorcycles, San Bunchhay said.
អ្នកឃ្លាំមើល និងប្រជាពលរដ្ឋថា ការបង្ហាញតួលេខភ្ញៀវទេសចរ ដើរលេងកម្សាន្ត ជាង២១លាននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ របស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត មិនឆ្លុះបញ្ចាំងការពិតនោះទេ។ ពួកគាត់ថា តួលេខនេះ ធ្វើឡើងជាការបំពេញចិត្តថ្នាក់លើ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយ។
អ្នកឃ្លាំមើល និងប្រជាពលរដ្ឋ ហាក់អស់សំណើចចំពោះតួលេខអ្នកទេសចរជាតិ និងអន្តរជាតិជាង២១លាននាក់ ដែលបង្ហាញដោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្រោះពួកគាត់ជឿថា ជាការបំផ្លើសជ្រុលហួសហេតុ និងផ្ដល់និយមន័យអ្នកទេសចរណ៍មិនបានត្រឹមត្រូវ។
ប្រធានសមាគមស្ត្រីអ្នករត់រ៉ឺម៉កកង់បី នៅខេត្តសៀមរាប លោកស្រី គឹម សុខលាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែមេសា ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្នុងខេត្តសៀមរាប ថ្មីៗនេះ ពុំសូវឃើញមានភ្ញៀវទេសចរ ដើរលេងកម្សាន្ត ដូចមុនៗនោះទេ ដោយសារតែ ការរៀបចំ ពិធីប្រពៃណី មិនបានធ្វើនៅតាមប្រាសាទបុរាណ ស្របពេលជីវភាពពលរដ្ឋកាន់តែខ្វះខាត។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមទប់ស្កាត់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល លើកឡើងថា នៅប្រទេសកម្ពុជាគ្មានបដិវត្តន៍ពណ៌នោះទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិនៅថ្ងៃទី១៩ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងកងយោធពលខេមរភូមិន្ទ។ លោកថា កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ។
លោក ហ៊ុន ម៉ាណែត៖ «ធ្វើឱ្យបរាជ័យរាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្តទាំងក្នុង និងក្រៅប្រទេសដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឱ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា»។
ដោយ ច័ន្ទ ដារ៉ូ
2024.04.19
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា (ឆ្វេង) ដើរពីក្រោយលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុកលោក គង់ សភា
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងថា អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ប្រកាសឱ្យមន្ត្រីបក្សប្រឆាំងផ្ដាច់ខ្លួនចេញពី លោក សម រង្ស៊ី ជាកលល្បិចនយោបាយដើម្បីកម្ទេចអ្នកប្រជាធិបតេយ្យ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសជាថ្មីទៀតដោយដាក់លក្ខខណ្ឌឱ្យសមាជិកបក្សជំទាស់ផ្ដាច់ខ្លួនពីលោក សម រង្ស៊ី បើសិនពួកគេចង់វិលចូលស្រុកខ្មែរវិញ។
អ្នកឃ្លាំមើលលើកឡើងថា ការដែលមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បន្តប្រកាសឱ្យសមាជិកបក្សប្រឆាំងផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ដើម្បីជាថ្នូរទទួលបានការលើកលែងទោសវិលត្រឡប់ចូលស្រុកវិញនោះ គឺជាយុទ្ធសាស្ត្រកម្ទេចក្រុមជំទាស់។ ប៉ុន្តែពួកគេយល់ថា ករណីនេះអាចមានប្រសិទ្ធភាពទៅបានចំពោះមន្ត្រីបក្សប្រឆាំងឱកាសនិយមមួយចំនួន តែវាមិនមែនជាសញ្ញាវិជ្ជមានឈានទៅរកការដោះស្រាយបញ្ហានយោបាយ ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឱ្យប្រសើរនោះទេ។
China’s government has turned the country’s tech companies like Huawei and ZTE into its “proxies” and uses their dominant market share in developing countries around the Indo-Pacific region to export its authoritarian model of the internet, according to a new report.
In countries such as Cambodia, Malaysia, Nepal and Thailand, the dominance of the Chinese companies in building digital infrastructure has meant Beijing’s controlled version of the internet is expanding, leading to a fragmentation with the West’s open web, it says.
The report is titled The Digital Silk Road: China and the Rise of Digital Repression in the Indo-Pacific and was released Wednesday by Article 19, a London-based internet-freedom advocacy organization.
The group says the cut-price internet infrastructure being offered by companies beholden to the Chinese Communist Party “has benefited” countries that otherwise would be stuck with outdated infrastructure.
But that assistance comes with a catch, it says.
Kry Masphal landed at Phnom Penh airport late last month to a hero’s welcome. His wife and children, as well as his colleagues and superiors from the Ministry of Agriculture, Forests and Fisheries, or MAFF, thrust a bouquet of flowers in his hand and garlands around his neck.
For most of the previous 18 months, the former director of Cambodia’s Department of Wildlife and Biodiversity had been held under house arrest in the U.S., allowed out for just 45 minutes each day to stroll in a nearby park.
Last month, he was finally tried in Miami, where his indictment had been issued. Accused by U.S. federal prosecutors there of helping to run a research monkey smuggling operation, the senior official faced 25 years imprisonment if found guilty.
Instead, after a 10-day trial and two days of jury deliberation, Kry was acquitted of all charges.
His acquittal, announced MAFF, “affirms that Cambodian officials have consistently upheld laws, regulations and international conventions,” on protecting endangered wildlife. In their statement, they added that “the allegations against Cambodia regarding the long-tailed macaque trade had no evidence and relied on unfounded assertions.”
Updated at 10:32 pm ET on April 16, 2024
Authorities in Cambodia and Laos have reported an uptick in traffic-related deaths during this week’s New Years festivities, a period that typically sees an increase in traffic fatalities.
Officials in both countries have pointed to an increase in drunk driving during the holiday season, which falls on April 13-16 this year, as the primary cause.
In Cambodia, at least 21 people died in traffic accidents during the first two days of the Khmer New Year’s celebrations. At least 58 other people were injured.
Last year’s New Year weekend celebrations in Cambodia saw at least 18 traffic-related fatalities.
Bo Pov, the head of a Phnom Penh-based humanitarian group, attributes the uptick in deaths to the government’s failure to educate people in traffic laws. He also said that local police do not adequately enforce laws against driving under the influence.
“The government’s failure to prevent traffic accidents has caused innocent people to die,” he told RFA.
ដោយ ខាន់ លក្ខិណា
2024.04.15
បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
Photo: RFA
មន្ត្រីជំនាញរបស់រដ្ឋាភិបាល លើកឡើងថា ការសាងសង់ព្រែកជីកហ្វូណន គឺជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា ហើយគ្មានការចាំបាច់ទៅបំភ្លឺគ្រប់រឿងដល់វៀតណាមនោះទេ ខណៈអ្នកឃ្លាំមើលថា ភាគីវៀតណាមកំពុងកកូរកម្ពុជា មិនឱ្យសង់ព្រែកជីកហ្វូណន មិនឱ្យសាងសង់ព្រែកជីកហ្វូណន។
ការអះអាងនេះ បន្ទាប់ពីវៀតណាមថា ខ្លួននឹងស្នើឱ្យកម្ពុជាចែករំលែកព័ត៌មាន ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមេសា ថា ការសាងសង់ព្រែកជីកហ្វូណននៅលើទឹកដីប្រទេសកម្ពុជា គឺជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានផ្ដល់ឯកសារទៅឱ្យគណៈកម្មការទន្លេមេគង្គរួចហើយ រីឯសម្រាប់ប្រទេស ក្នុងប្រព័ន្ធទន្លេមេគង្គវិញ កម្ពុជាគ្រាន់តែត្រូវជូនដំណឹងប្រាប់ ក៏គ្រប់គ្រាន់ហើយដែរ ដូច្នេះប្រទេសកម្ពុជា មិនចាំបាច់ទៅបំភ្លឺគ្រប់រឿង ប្រាប់ភាគីវៀតណាមនោះទេ។
Cambodia has deported 130 Chinese nationals suspected of fraud-related activities and illegal online gambling at several sites in Sihanoukville, a seaside resort that has become a hotbed of criminal activity.
The deportations on Saturday followed a raid in early March that resulted in 300 suspects being detained, the China Daily reported.
Law enforcement authorities in Cambodia and China have increased their cooperation in recent years to address the increase in online scams being run out of Sihanoukville, which over the last decade has become a city of Chinese casinos under the influence of Chinese tycoons.
ដោយ ប្រាជ្ញ ចេវ
2024.04.14
Photo: RFA
ខណៈប្រជាពលរដ្ឋ កំពុងញាំញីដោយវិបត្តិសេដ្ឋកិច្ច និងទទួលរងអំពើអយុត្តិធម៌នោះ គ្រួសារលោក ហ៊ុន សែន ឯណោះវិញ បែរជាឆ្លៀតយកឱកាសបុណ្យចូលឆ្នាំថ្មី រៀបចំកម្មវិធីជប់លៀងច្រៀងរាំ សប្បាយក្អាកក្អាយជាមួយក្រុមគ្រួសារ និងបក្ខពួកដែលជាប់ឈ្មោះពុករលួយ រំលោភសិទ្ធិពលរដ្ឋ រំលោភអំណាច និងក្រុមអ្នកជំនួញជាប់ឈ្មោះអាស្រូវរឿងរកស៊ីបំផ្លាញព្រៃឈើ លុបបឹងលុបទន្លេ និងប្លន់ដីពីប្រជាពលរដ្ឋ។ ពលរដ្ឋរិះគន់ថា ទង្វើនេះ ឆ្លុះបញ្ចាំងពីភាពអាត្មានិយម និងអគុណធម៌ របស់គ្រួសារមេដឹកនាំ និងបក្ខពួក និងជាការបញ្ឈឺ ដល់ពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌។
បន្ទាប់ពីទទួលបានជ័យជម្នះ បន្តបន្ទាប់គ្នា ក្នុងការច្បាមយកអំណាចកំពូលៗ ឱ្យខ្លួនឯង និងកូនចៅហើយនោះ ក្រុមគ្រួសាររបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងកូនចៅ ដែលក្ដោបក្ដាប់តំណែងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងតំណែងកំពូលៗ ជាច្រើនទៀត ហាក់ធ្ងន់ចិត្ត និងសប្បាយរីករាយជាងមុន។ ភាពសប្បាយរីករាយទាំងនេះ ស្ដែងឡើងតាមរយៈការបង្កើតកម្មវិធីជប់លៀងទទួលទានអាហារសម្បូរបែប និងស្រាថ្លៃៗ ព្រមទាំងច្រៀងរាំសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នៅភូមិគ្រឹះរបស់លោក ហ៊ុន សែន។
Hanoi authorities are considering a baseline marking Vietnam’s territory in the Gulf of Tonkin, Radio Free Asia has learned.
In March, Beijing announced a new baseline demarcating China’s territorial sea – deemed by experts as “excessive” – in the northern part of the gulf. Chinese officials said the baseline was made “in accordance” with domestic and international laws.
Two Vietnamese government sources familiar with the matter told RFA that “relevant offices” in Hanoi are working on a new baseline for the Gulf of Tonkin, called Vinh Bac Bo in Vietnamese. They did not provide further details.
Before China’s announcement on March 1, 2024, neither country registered any baselines – used to measure the extent of the territorial sea and other maritime zones - in the gulf called Beibu in Chinese.