Khmer Circle: Cambodia's King and Queen Mum 'living a simple life' most Cambodians can only dream of...
ដោយ សេក បណ្ឌិត
2019-08-26

ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុនីនាថ សីហនុ នៅព្រឹកថ្ងៃទី២៦ ខែសីហា យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។
រូប៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុនីនាថ សីហនុ នៅថ្ងៃទី២៦ ខែសីហា យាងទៅសម្រាកពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពនេះ មិនទាន់កំណត់ពេលនៃការយាងត្រឡប់មកវិញនៅឡើយ។
ក្រុមមេដឹកនាំរបបក្រុងភ្នំពេញជាអ្នកថ្វាយព្រះរាជដំណើររបស់ទ្រង់ ហើយខណៈអវត្តមានរបស់អង្គព្រះមហាក្សត្រនេះ ប្រធានព្រឹទ្ធសភារបបឯកបក្ស លោក សាយ ឈុំ ត្រូវឡើងជាប្រមុខរដ្ឋស្ដីទីកាន់កិច្ចការជំនួសព្រះអង្គ។
ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់ ក៏ប៉ុន្តែម្ដងម្កាលនៅពេលរបបលោក ហ៊ុន សែន ធ្វើច្បាប់ណាមួយដែលប្រាសចាកពីស្មារ តីនៃរដ្ឋធម្មនុញ្ញ ទ្រង់ក៏យាងទៅប្រទេសចិនខុសកាលវិភាគរបស់ទ្រង់ផងដែរ។
អ្នកវិភាគ និងប្រជាពលរដ្ឋ សង្កេតឃើញថា ព្រះមហាក្សត្រកម្ពុជា តែងតែគង់នៅយ៉ាងស្ងៀមស្ងាត់ ក្នុងព្រះបរមរាជវាំង មិនសូវមានអំណាច និងមានព្រះរាជសកម្មភាពក្លៀវក្លាដូចព្រះបិតា ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយរបស់ជាតិដែលជាប់គាំងអស់រយៈពេលជាច្រើនខែឆ្នាំមកនេះទេ ។ ពួកគេ យល់ថា គួរតែដល់ពេលដែលព្រះអង្គ គង់នៅជាឯករាជ្យមិនរងឥទ្ធិពលរបស់លោក ហ៊ុន សែន ហើយចាប់ផ្តើមបំពេញព្រះរាជតួនាទីឲ្យបានពេញលេញក្នុងការអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃ ដើម្បីឱ្យខ្មែរគ្រប់និន្នាការអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនាប្រកបដោយសាមគ្គីជាតិ និងឯកភាពជាតិពិតប្រាកដ៕
No comments:
Post a Comment