Mon, 8 February 2016 ppp
ឡាយ សាមាន
ភ្នំពេញៈ
គណបក្ស ហ៊ុនស៊ិនប៉ិច និងអតីតសមាជិកជាន់ខ្ពស់លោក ញឹក ប៊ុនឆៃ
ដែលរត់ទៅបង្កើតបក្សថ្មីកំពុងឈរលើសង្វៀនដណ្តើមទីស្នាក់ការគណបក្ស
មកកាន់កាប់រៀងៗខ្លួនខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិចបានចេញបញ្ជា
តឹងរ៉ឹងទៅគណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តត្រូវរក្សាសុវត្ថិភាព
និងទ្រព្យសម្បត្តិនៅទីស្នាក់ការបក្សដោយបារម្ភខ្លាចអតីតសមាជិក
បក្សចូលកាន់កាប់ទីស្នាក់ការបក្ស។
លិខិត
របស់អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិចដែលផ្ញើជូន
សហជីវិនប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តចុះថ្ងៃទី ៦
ខែកុម្ភៈបានលើកឡើងថានៅពេលថ្មីៗនេះមានក្រុមបំបែកខ្លួនពី
គណបក្សហ៊្វុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីមានបំណងចូលកាន់កាប់
ទីស្នាក់ការអចលនទ្រព្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច។
លិខិត
បញ្ជាក់ថា
ដើម្បីរក្សាសុវត្ថិភាពសន្តិសុខនៃទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច
ទូទាំងប្រទេសប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តត្រូវមាន
វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់សកម្មភាពនេះ។
វិធានការទាំងនោះរួមមានត្រូវចាត់ឱ្យមានមនុស្សប្រចាំការនៅ
ទីស្នាក់ការគណបក្សជាប្រចាំត្រូវថតរាល់សកម្មភាពរបស់ជនអនាធិបតេយ្យ
ដែលបង្កអុកឡុក និងបំផ្លាញទ្រព្យសម្បត្តិរបស់គណបក្ស
និងត្រូវរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាពដែលកើតឡើងក្នុងខេត្ត
របស់ខ្លួនទៅអគ្គលេខាធិការដ្ឋានគណបក្សហ៊ុនស៊ិនប៉ិច។
ត្រូវរាយការណ៍ទៅអាជ្ញាធរដែនដីដើម្បីសុំជួយអន្តរាគមន៍
និងចាត់វិធានការរក្សាទ្រព្យសម្បត្តិរបស់គណបក្សតាមរាជធានីខេត្ត។
ប្រធាន
លេខាធិការដ្ឋានគណបក្សហ៊ុនស៊ិនប៉ិចលោកភាពភាជន៍បានប្រាប់ភ្នំពេញ
ប៉ុស្តិ៍កាលពីម្សិលមិញថាការចេញវិធានការឱ្យរឹតបន្តឹងសុវត្ថិភាព
ក្នុងស្នាក់ការបក្សដោយសារអតីតសមាជិកមួយចំនួនអាចគិតថាទីស្នាក់ការ
គណបក្សជាទ្រព្យសម្បត្តិរបស់ខ្លួន និងវិលចូលកាន់កាប់វិញ។
លោក
បញ្ជាក់ថា៖
«គាត់ខ្លួនឯងភេ្លចគិតថាទ្រព្យសម្បត្តិហ្នឹងជាទ្រព្យសម្បត្តិរបស់
គណបក្សហ៊ុនស៊ិនប៉ិចមិនមែនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ទេហើយ
ពេលគាត់ចេញទៅហើយគាត់អាចធ្វើតាមមេដឹកនាំរបស់ខ្លួនចូលកាន់កាប់
ទីស្នាក់ការបក្សវិញ។
អ៊ីចឹងយើងធ្វើដើម្បីការពារកុំឱ្យមានបញ្ហាហ្នឹងកើតឡើង»។
លោក
បានព្រមានថាប្រសិនបើអតីតសមាជិកបក្សណាម្នាក់នៅតែរឹងរូសចូល
កាន់កាប់ស្នាក់ការបក្សវិញគណបក្សហ៊្វុនស៊ិនប៉ិចនឹងចាត់វិធានការតាម
ផ្លូវច្បាប់ហើយប្តឹងទៅតុលាការ ឬអាជ្ញាធរដែនដី។
បើតាមមន្ត្រីរូបនេះគណបក្សហ៊្វុនស៊ិនប៉ិចកំពុងបើកការស៊ើបអង្កេត
ករណីដែលអតីតសមាជិកគណបក្សនេះកំពុងកាត់ឈ្មោះទីស្នាក់ការពី
កម្មសិទ្ធិរបស់គណបក្សទៅជាកម្មសិទ្ធិរបស់ខ្លួន។
អតីត
អនុប្រធានទី ២ នៃគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឹក ប៊ុនឆៃ
បានថ្លែងកាលពីម្សិលមិញថាស្នាក់ការដែលបានដាក់ឈ្មោះគណបក្ស
ហ៊្វុនស៊ិនប៉ិចភាគច្រើនមិនមែនជាកម្មសិទ្ធិរបស់គណបក្សនេះទេពោលជា
កម្មសិទ្ធិរបស់បុគ្គល។
យ៉ាងនេះក្តីលោកថាសមាជិករបស់គណបក្សដែលធ្លាប់មានសិទ្ធិជាម្ចាស់
ទីស្នាក់ការណាមួយពួកគេនឹងនៅតែកាន់កាប់ទីស្នាក់ការនោះដដែលហើយ
ទម្លាក់ស្លាកគណបក្សនោះចោលវិញ។
លោក
បញ្ជាក់ថា៖
«ព្រោះទីស្នាក់ការខ្លះជារបស់បុគ្គលទេមិនមែនជារបស់សមូហភាពគណបក្ស
ហ៊្វុនស៊ិនប៉ិចទេដូចនៅខេត្តក្រចេះស្នាក់ការនោះជាកម្មសិទ្ធិរបស់
ជំទាវម្នាក់ដល់ពេលគណបក្សហ៊្វុនស៊ិនប៉ិចទៅចាក់សោវាជាបញ្ហានៅ
សៀមរាបក៏មិនមែនជាកម្មសិទ្ធិរបស់គណបក្សហ៊្វុនស៊ិនប៉ិចដែរព្រោះ
កន្លងមកយើងដាក់ស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចមែនតែម្ចាស់
កម្មសិទ្ធិមែនទែនមិនមែនជារបស់គណបក្សទេ»។
បើ
តាមលោក ញឹក ប៊ុនឆៃ
មន្ត្រីជាន់ខ្ពស់ចេញពីគណបក្សហ៊្វុនស៊ិនប៉ិចមកចុះចូលជាមួយគណបក្ស
ថ្មីរបស់លោកមិនមែនតែ ១៣
នាក់ទេគឺមានច្រើនជាងនេះទៀតពោលគឺមានមន្ត្រីជាន់ខ្ពស់ជាង ៣០០
នាក់ និងសមាជិកធម្មតារាប់ពាន់នាក់។
លោក
ឱ្យដឹងថានៅពីរបីថ្ងៃទៀតលោកនឹងដាក់ពាក្យស្នើសុំទៅក្រសួង
មហាផ្ទៃដើម្បីបង្កើតគណបក្សថ្មីខណៈដែលលោកបានប្រមូលស្នាមមេដៃពី
គ្រប់ខេត្ត ក្រុង គ្រប់ចំនួន ៤០០០ ស្នាមមេដៃហើយ។
កាលពី
ថ្ងៃទី ៤ កុម្ភៈលោក ញឹក ប៊ុនឆៃ
បានវេចបង្វេចចុះចេញពីគណបក្សហ៊្វុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មី
មួយទៀតមានឈ្មោះថាគណបក្សខ្មែររួបរួមជាតិដោយអះអាងថា៖
«មួយឆ្នាំបន្ទាប់ពីការបង្រួបបង្រួមសមាជិករាជានិយមហ៊្វុនស៊ិនប៉ិច
ខ្ញុំបានរកឃើញថានីតិវិធីនៃការបង្រួបបង្រួមនេះបានទទួលបរាជ័យ
ជាថ្មីម្តងទៀតដោយសារតែបញ្ហាចាស់បក្ខពួកនិយម»។
ទោះ
ជាយ៉ាងណាលោក ភាព ភាជន៍
បានអះអាងថាការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ
នាពេលកន្លងមកធ្វើឡើងតាមបែបប្រជាធិបតេយ្យមិនដូចការចោទប្រកាន់
របស់លោក ញឹក ប៊ុនឆៃ នោះទេ ។
លោក
ថា៖ «ជាទស្សនៈរបស់គាត់ (ញឹក ប៊ុនឆៃ)
ដែលគាត់រិះគន់អ៊ីចឹងព្រោះសម្តេចក្រុមព្រះលោកមិនមែនធ្វើអីតាមតែ
ព្រះទ័យរបស់ទ្រង់មុននឹងលោកធ្វើគឺបានហៅសមាជិកមកពិភាក្សាប៉ុន្តែ
ឯកឧត្តម ញឹក ប៊ុនឆៃ គាត់មិនបានអញ្ជើញមកជារឿងរបស់គាត់»។
បើ
តាមលោក ញឹក ប៊ុនឆៃ
បច្ចុប្បន្នទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចទូទាំងប្រទេសមានចំនួន ២០
កន្លែងដែលលោកអះអាងថាភាគច្រើនជារបស់បុគ្គលជាអ្នកចេញថវិកា
សម្រាប់សាងសង់។
លោក
បានបន្តថា៖
«បើលុយរបស់គណបក្សហ៊្វុនស៊ិនប៉ិចជាអ្នកសាងសង់យើងប្រគល់ឱ្យគេ
កាន់កាប់តែអត់មានស្នាក់ការណាមួយជារបស់គណបក្សហ៊្វុនស៊ិនប៉ិចទេ
ភាគច្រើនជារបស់ថ្នាក់ដឹកនាំគណបក្សនាពេលនោះអ៊ីចឹងពេលគាត់ចេញគាត់
នឹងរុះបក្សនេះចេញហើយដាក់ស្លាកគណបក្សថ្មីវិញ»៕
No comments:
Post a Comment