Mon, 8 February 2016 ppp
ភ្នំពេញៈ
កម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ហួសហេតុពីឧស្ម័នកម្ដៅដែលបាន
បញ្ចេញដោយប្រទេសអភិវឌ្ឍន៍ជាច្រើន។
នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តី
Nature កាលពីថ្ងៃសុក្រ។
ការ
សិក្សាដែលបានអនុវត្តដោយសាកលវិទ្យាល័យ Queen-sland
និងអង្គការអភិរក្សសត្វព្រៃបានរកឃើញថាប្រទេសបញ្ចេញឧស្ម័នទាំង
២០ រួមមានចិន អូស្ត្រាលី និងអាមេរិកគឺជា «ប្រទេសឱកាសនិយម»
ដោយទទួលបានផលពីវិស័យបញ្ចេញឧស្ម័នពុលប៉ុន្តែរងផលប៉ះពាល់តិចធៀប
នឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរប្រទេសដែលមិនបញ្ចេញឧស្ម័នពុលជាច្រើនកំពុងទទួល
រងនូវផលប៉ះពាល់ខ្លាំង។
យោង
តាមការសិក្សាបានឲ្យដឹងថាកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម
ប្រទេសទាំង ៣៦
ដែលរងផលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលនៃអាកាសធាតុគិតដល់ឆ្នាំ
២០១០។
បើនិន្នាការបច្ចុប្បន្ននៅតែបន្តភាពងាយរងគ្រោះរបស់កម្ពុជានឹង
ត្រូវបន្ទាបទៅ «ធ្ងន់ធ្ងរ» នៅត្រឹមឆ្នាំ ២០៣០។
លោកJames
Watson សហអ្នកនិពន្ធនៃការសិក្សានៅឯសាកលវិទ្យាល័យ Queen-sland
បានឲ្យដឹងក្នុងសេចក្តីថ្លែងមួយថា៖
«នេះដូចអ្នកឥតជក់បារីកើតជំងឺមហារីកដែលបង្កឡើងដោយការហិត
ផ្សែងបារីខណៈពេលដែលអ្នកជក់បារីច្រើនបន្តជក់តទៅទៀត។
សំខាន់យើងអំពាវនាវដល់អ្នកជក់បារីឲ្យបង់ប្រាក់ថ្លៃថែទាំសុខភាព
សម្រាប់អ្នកមិនជក់បារីដែលអ្នកជក់បារីបានបង្កគ្រោះថ្នាក់ដោយ
ផ្ទាល់»។
ការ
គំរាមកំហែងពីការប្រែប្រួលអាកាសធាតុមកលើកម្ពុជាត្រូវបានបញ្ជាក់
ដោយអង្គការផ្សេងៗដូចជាអង្គការស្បៀងអាហារ និងកសិកម្ម
និងទីភ្នាក់ងារឥណទាន Standard& Poor
ដែលអង្គការទាំងពីរនេះបានកំណត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសស្ថិត
ក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតប៉ុន្មានឆ្នាំកន្លងមក។
លោក
Nop Polin
ប្រតិភូរបស់អង្គការសង្គមស៊ីវិលកម្ពុជាទៅចូលរួមក្នុងកិច្ចពិភាក្សា
COP21
នៅទីក្រុងប៉ារីសបាននិយាយថាភាពងាយរងគ្រោះរបស់កម្ពុជាត្រូវបាន
បង្ហាញដោយកសិករកម្ពុជាមាន
«សមត្ថភាពទាបក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។
ប្រសិនបើដំណាំរបស់ពួកគេត្រូវបានបំផ្លាញដោយអាកាសធាតុខ្លាំង
ពួកគេភាគច្រើនគ្មានជម្រើសទេគឺត្រូវស្រេកឃ្លាន
ឬជាប់បំណុលកាន់តែជ្រៅ។
លោក
Polin
បានឲ្យដឹងថាលើសពីនេះទៀតប្រព័ន្ធសុខាភិបាលកម្ពុជាងាយរងគ្រោះនឹង
ជំងឺដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារអាកាសធាតុក្តៅ។
លោក
បានបន្ថែមថាខណៈរដ្ឋាភិបាលកម្ពុជា
និងសង្គមស៊ីវិលអាចធ្វើកិច្ចការច្រើនដើម្បីធ្វើឱ្យប្រសើរឡើង
នូវការសម្របសម្រួល
និងការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុកម្ពុជា
ស្ថិតក្រោមតួអង្គធំ។
លោកបាននិយាយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺវា «សំខាន់»
ចំពោះកម្ពុជា។
ទោះ
ជាយ៉ាងណាអ្នកនិពន្ធនៃ Nature
បានថ្លែងថាគោលដៅបច្ចុប្បន្នចំពោះការបំភាយឧស្ម័នធ្វើឲ្យឡើង
កម្ដៅមិនអាចកម្រិតមកត្រឹមក្រោម ២ អង្សាសេ
និងមិនមានសញ្ញាបង្ហាញច្បាស់ពីរបៀបនៃកិច្ចព្រមព្រៀងទីក្រុង
ប៉ារីសនឹងជោគជ័យទេ។
អ្នក
និពន្ធបានសរសេរទៀតថា៖
«ការប្តេជ្ញាជាប្រវត្តិសាស្ត្រក្នុងការកាត់បន្ថយការបំភាយ
ឧស្ម័នធ្វើឲ្យឡើងកម្ដៅដោយប្រទេសឱកាសនិយមមានភាពយឺតយ៉ាវ»៕
Igor Kossov
No comments:
Post a Comment