Saturday 19 March 2016

អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​នឹង​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​១០​ថ្ងៃ


Manekseka Sangkum: What practical impact have all these rights reports had on the Phnom Penh regime within the last 30 years?

...

អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​នឹង​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​១០​ថ្ងៃ
ដោយ ឃុន បញ្ញាវឌ្ឍន៍
2016-03-19
រ៉ូណា ស្មីត ៦២០
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (ឆ្វេង​ទី​២) ជួប​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដីធ្លី នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៥។
RFA/Den Ayuthyea


អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សាស្ត្រាចារ្យ រ៉ូណា ស្មីត  (Rhona Smith) នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល ១០​ថ្ងៃ នៅ​កម្ពុជា ជា​លើក​ទី​ពីរ ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា នេះ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​ដកស្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត ថា អ្នកស្រី​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រើសអើង​នៅ​ក្នុង​ដំណើរ​នេះ។ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ក្នុង​ទស្សនកិច្ច​នេះ អ្នកស្រី​នឹង​ពិនិត្យ​មើល​លើ​ស្ថានភាព​របស់​ក្រុម​ដែល​បាត់បង់​ឱកាស និង​អ្នក​ដែល​មិន​សូវ​ទទួល​បាន​ការ​គិតគូរ​ដែល​មាន​ដូចជា ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច និង​ជនរងគ្រោះ​ដោយ​ការ​រើសអើង​ពូជសាសន៍ និង​ជាតិ​ពន្ធ​ជាដើម។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ តែងតាំង​លោកស្រី រ៉ូណា ស្មីត ជា​អ្នក​រាយការណ៍​ពិសេស កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។ អ្នកស្រី​ជា​សាស្ត្រាចារ្យ​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ចក្រភព​អង់គ្លេស។ អ្នកស្រី​ក៏​ធ្លាប់​បង្រៀន​មុខវិជ្ជា​ច្បាប់ សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ប្រទេស​ចិន និង​កាណាដា ជាដើម។ គាត់​ក៏​ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ កម្រិត​បរិញ្ញា ផ្នែក​ច្បាប់​សិទ្ធិមនុស្ស ផង​ដែរ៕

No comments: