Manekseka Sangkum: New faces, marching to the same old tunes?
>>>
រដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់សមាសភាពគណៈរដ្ឋមន្ត្រីទើបរុះរើថ្មី
ដោយ ប្រាជ្ញ ចេវ
2016-04-04

សម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
រដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់សមាសភាពគណៈរដ្ឋមន្ត្រីទើបរុះរើថ្មី ដោយសំឡេងគាំទ្រ ៧០សំឡេង មិនគាំទ្រ ២៤សំឡេង និងអនុប្បវាទ ១៣សំឡេង។
ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភានៅថ្ងៃទី៤ ខែមេសា នេះ ធ្វើឡើងតាមការស្នើរបស់ប្រមុខរដ្ឋាភិបាល ដើម្បីរុះរើគណៈរដ្ឋមន្ត្រី។
ថ្លែងក្នុងថ្ងៃបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់សមាសភាពគណៈរដ្ឋមន្ត្រីទើបរុះរើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ឌឺដងទៅបក្សសង្គ្រោះជាតិ ដែលនិយាយតាមសារព័ត៌មាន ថា មិនបោះឆ្នោតគាំទ្រការរុះរើគណៈរដ្ឋមន្ត្រីនេះផងដែរ។
លោក ហ៊ុន សែន ថា ទង្វើរបស់គណបក្សសង្រ្គោះជាតិ គឺមិនធ្វើឲ្យបក្សប្រជាជនកម្ពុជាជំពាក់គុណ បក្សប្រឆាំងឡើយ ហើយគណបក្សប្រជាជនកម្ពុជាក៏មិនព្រួយបារម្ភការលើកឡើងនេះដែរ ព្រោះបក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់ក្នុងការអនុម័ត។ តែលោក ហ៊ុន សែន ហាក់ញញឹមញញែម ដោយយកកាមេរ៉ាទូរស័ព្ទថតលទ្ធផលទុក ក្រោយរដ្ឋសភាបោះឆ្នោតរួច។
ទោះបីយ៉ាងណាក៏ដោយ លទ្ធផលនៃសំឡេងគាំទ្រ ក៏មានសំឡេងពីបក្សប្រឆាំងចំនួន២សំឡេងផងដែរ ហើយពេលបោះឆ្នោតទៀតសោត រដ្ឋសភាក៏ស្នើតំណាងរាស្ត្របក្សសង្គ្រោះជាតិ ៣រូបគឺលោក អ៊ូ ច័ន្ទឫទ្ធិ អ្នកស្រី លី ស្រីវីណា និងអ្នកស្រី ជូឡុង ស៊ូមូរ៉ា ឲ្យជួយកិច្ចការពេលបោះឆ្នោតសេចក្ដីទុកចិត្តនោះទេ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment