Manekseka Sangkum: This is a classic dictatorial ploy - ridding of the pawns to preserve the King ...
What the public really want, and have been calling for, is removal of the PM himself from office.
....
លោក ហ៊ុន សែន ថាការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះគឺធ្វើតាមការចង់បានរបស់ពលរដ្ឋ
ដោយ ប្រាជ្ញ ចេវ រ៉ាន់ សំណាង
2016-04-04

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះគឺធ្វើតាមការចង់បានរបស់ពលរដ្ឋ តែលោកក៏អរគុណដល់បក្សប្រឆាំងដែលមិនបោះឆ្នោតគាំទ្រការរុះរើគណៈរដ្ឋមន្ត្រីផងដែរ។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី៤ មេសា ដោយលោកអះអាងថា ការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះ គឺធ្វើតាមការចង់បានរបស់ពលរដ្ឋតែប៉ុណ្ណោះ ហើយលោកក៏ថ្លែងឌឺដងទៅបក្សសង្គ្រោះជាតិ ដែលនិយាយតាមសារព័ត៌មាន ថា មិនបោះឆ្នោតគាំទ្រការរុះរើគណៈរដ្ឋមន្ត្រីនេះផងដែរ។
លោក ហ៊ុន សែន ថា ទង្វើរបស់គណបក្សសង្រ្គោះជាតិ គឺមិនធ្វើឲ្យបក្សប្រជាជនកម្ពុជាជំពាក់គុណ បក្សប្រឆាំងឡើយ ហើយគណបក្សប្រជាជនកម្ពុជាក៏មិនព្រួយបារម្ភការលើកឡើងនេះដែរ ព្រោះបក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់ក្នុងការអនុម័ត។
រដ្ឋសភាចាប់ផ្ដើមប្រជុំហើយនៅព្រឹកថ្ងៃទី៤ មេសា ដោយមានរបៀបវារៈចំនួន៥ រួមមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពគណៈរដ្ឋមន្ត្រីដែលទើបស្នើឲ្យរុះរើថ្មី និងពិភាក្សាលើការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពជាដើម។
សមាសភាពគណៈរដ្ឋមន្ត្រីដែលរដ្ឋាភិបាលទើបស្នើឲ្យរុះរើថ្មីៗនេះ នឹងត្រូវបញ្ចប់ភារកិច្ចរដ្ឋមន្ត្រីចំនួន២រូប គឺរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ក្នុងនោះនឹងផ្លាស់ប្ដូររដ្ឋមន្ត្រីពីក្រសួងមួយទៅកាន់ក្រសួងមួយផ្សេងទៀត ដូចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្ដូរទៅជារដ្ឋមន្ត្រីក្រសួងសាធារណការវិញជាដើម។
ក្រៅពីរបៀបវារៈនេះក៏មានរបៀបវារៈផ្សេងទៀត មានដូចជា ព្រះរាជសារព្រះមហាក្សត្រជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ របាយការណ៍សកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៥ និងទី៦ និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន១រូប ជាដើម។
នៅព្រឹកថ្ងៃច័ន្ទ ទី០៤ ខែមេសា ក្រុមសន្តិសុខខណ្ឌដូនពេញ បានប៉ះទង្គិចនឹងក្រុមសហជីពប្រមាណ១០០នាក់ នៅក្រៅរបងរដ្ឋសភា រហូតបណ្ដាលឲ្យមន្ត្រីសហជីពមួយនាក់ រងបួសបែកចិញ្ចើមខាងឆ្វេង ខណៈរដ្ឋសភាកំពុងពិភាក្សាលើការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment