Monday, 4 April 2016

មន្ត្រី​សហជីព​ម្នាក់​រង​របួស​ដោយសារ​ប៉ះ​ទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ពេល​តវ៉ា​មុខ​សភា

មន្ត្រី​សហជីព​ម្នាក់​រង​របួស​ដោយសារ​ប៉ះ​ទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ពេល​តវ៉ា​មុខ​សភា
ដោយ រ៉ាន់ សំណាង
2016-04-04

សកម្មភាព​ប៉ះទង្គិចក្នា​រវាង​សន្តុិសុខ​និង​​សហជីព នៅ​ក្រៅ​របង​រដ្ឋសភា ៨៥៥
សកម្មភាព​ក្រុម​សន្តិ​សុខ​ខណ្ឌ​ដូនពេញ បាន​ប៉ះទង្គិច​នឹង​ក្រុម​សហជីព នៅ​ក្រៅ​របង​រដ្ឋសភា ជិត​វិទ្យាស្ថាន​ពុទ្ធសាសនាបណ្ឌិត្យ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang


ស្រប​ពេល​សភា​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព នៅ​ក្រៅ​មន្ទីរ​រដ្ឋសភា​ក្បែរ​អគារ​ពុទ្ធសាសនបណ្ឌិត្យ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​កង​សន្តិសុខ ជាមួយ​នឹង​ក្រុម​សហជីព ដោយ​បង្ក​ឲ្យ​មន្ត្រី​សហជីព​ម្នាក់​រង​បួស នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។

ការ​ប៉ះ​ទង្គិច​គ្នា​ឈាន​ដល់​បង្ក​របួស​ស្នាម​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​សហជីព​ប្រមាណ​ជាង ៥០​នាក់ នាំ​គ្នា​តវ៉ា​នៅ​ក្រៅ​រដ្ឋសភា ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដោយសារ​តែ​មាន​ចំណុច​មួយ​ចំនួន​បង្ក​ផល​វិបាក​ដល់​ពួក​គេ ក្នុង​ការ​តវ៉ា​រក​ផល​ប្រយោជន៍​ឲ្យ​កម្មករ។

ខណៈ​ក្រុម​សហជីព​ស្រែក​ប្រឆាំង​នឹង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ មាន​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​ផ្ដើម​ផ្លុំ​កញ្ចែ​ដែល​ជា​សញ្ញា​តម្រូវ​ឲ្យ​អ្នក​តវ៉ា​ចេញ​ពី​មុខ​រនាំង​ដែក ដែល​សមត្ថកិច្ច​ដាក់​កាត់​ផ្លូវ​ចូល​ទៅ​រដ្ឋសភា។ ភ្លាមៗ​នោះ ក៏​មាន​ការ​រុញ​ច្រាន​ពី​ក្រុម​សន្តិសុខ ដោយ​តម្រូវ​ឲ្យ​ក្រុម​សហជីព​ទៅ​តវ៉ា​នៅ​លើ​ចិញ្ចើម​ថ្នល់​វិញ។ ចំណែក​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្ដី ដោយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ក្រុម​សន្តិសុខ​តាម​វាយ លោក ស៊ុត ចិត្រ ជា​មន្ត្រី​សហជីព​មក​ពី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់ លោក ប៉ាវ ស៊ីណា។



លោក ស៊ុត ចិត្រ ដែល​រង​ការ​វាយ​ដំ​ពី​ខាង​កង​សន្តិសុខ​បែក​ចិញ្ចើម​ខាង​ឆ្វេង និយាយ​ថា លោក​មិន​បាន​និយាយ​ប៉ះពាល់​ដល់​ក្រុម​សន្តិសុខ​ទេ៖ «»។

ខណៈ​កង​កម្លាំង​សន្តិសុខ ព្យាយាម​ចាប់ លោក ស៊ុត ចិត្រ ដាក់​ឡាន​បញ្ជូន​ទៅ​សាលា​ខណ្ឌ ប៉ុន្តែ​មន្ត្រី​សហជីព​រូប​នេះ គេច​ផុត​ពី​ការ​ចាប់​ខ្លួន​វិញ​ដោយសារ​តែ​មាន​ក្រុម​សហជីព​ផ្សេង​ទៀត​ព្យាយាម​ទាញ​លោក​ចេញ។

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែល​ត្រូវ​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ ច្រាន​ឲ្យ​ដួល​ទៅ​នឹង​ដី​នោះ ថ្លែង​ថា អ្នកស្រី​សោកស្ដាយ​ចំពោះ​ទង្វើ​អាជ្ញាធរ​ដែល​ប្រើ​ហិង្សា​មក​លើ​ពួក​គាត់​ដែល​តវ៉ា​ដោយ​សន្តិវិធី៖ «»។

អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា ដែល​ឃ្លាំ​មើល​ហេតុការណ៍​នេះ​យល់​ថា កម្ពុជា មាន​ស្តង់ដារ​ពីរ​ចំពោះ​ការ​តវ៉ា។ ស្តង់ដារ​ទី​១ គឺ​មាន​ការ​សម្រប​សម្រួល​ចរាចរណ៍​ពី​ខាង​សមត្ថកិច្ច ដូចជា​រឿង លោក ស្រី ចំរើន ដាក់​ញត្តិ​នៅ​សភា ហើយ​ដង្ហែ​ក្បួន​ទៅ​ស្រែក​នៅ​មុខ​ផ្ទះ លោក កឹម សុខា និង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ រីឯ​ស្តង់ដារ​ទី​២ រាល់​ការ​តវ៉ា​ពី​ខាង​សហគមន៍​រងគ្រោះ​ដីធ្លី ការ​តវ៉ា​ពី​ក្រុម​កម្មករ លោក ណៃ វ៉ង់ដា សង្កេត​ឃើញ​មាន​ការ​ពង្រាយ​សមត្ថកិច្ច​តាម​ឃ្លាំ​មើល​យ៉ាង​ដិតដល់ និង​ការ​រារាំង​ពី​អាជ្ញាធរ៖ «»។

បើ​ទោះ​បី​ជា​មាន​ហិង្សា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយ​ថា ការ​ដែល​មាន​ហិង្សា​កើត​ឡើង​នោះ ដំបូង​ឡើយ​គឺ​ដោយសារ​តែ​ក្រុម​ស្ត្រី​ខាង​សហជីព​ចាប់​ក​អាវ​ខាង​សន្តិសុខ។ លោក​មិន​ជឿ​ថា ក្រុម​សន្តិសុខ​អាច​ទៅ​បង្ក​ហិង្សា​ដោយ​គ្មាន​មូលហេតុ​នោះ​ទេ៖ «»។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សម្ដែង​ក្ដី​បារម្ភ​ថា ប្រទេស​កម្ពុជា កំពុង​ខិត​ទៅ​ជិត​ចំណុច​កំពូល​នៃ​គ្រោះ​ថ្នាក់​ហើយ។ អ្នកស្រី​ថា មេ​ដឹក​នាំ​ដែល​ចេញ​ពី​ការ​បោះឆ្នោត​ទាំងអស់​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​សកម្មភាព ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដែល​ពួក​គេ​តំណាង​ឲ្យ។ ទន្ទឹម​នឹង​មាន​អំណាច ក៏​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ និង​សិទ្ធិ​មនុស្ស​ទាំងអស់។

រីឯ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ និង​ក្រុម​សហជីព​វិញ ក៏​មាន​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ថត​រូបភាព​បាន​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ដែរ នៅ​ខណៈ​សភា​កំពុង​តែ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។ ទន្ទឹម​នឹង​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​សួរ​ទៅ​រដ្ឋាភិបាល​ថា ហេតុ​អ្វី​បាន​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្រៅ​របង​សភា ធ្វើ​ឲ្យ​សហជីព​រង​របួស។ បក្ស​ប្រឆាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ពី​សកម្មភាព​នេះ៕

No comments: