Wednesday, 14 September 2016
ប្ដីប្រពន្ធថ្មីថ្មោងប្រថុយឡើងភ្នំភ្លើង ផ្ដិតរូបថតអនុស្សាវរីយ៍
រូបថតអាពាហ៍ពិពាហ៍នៅ តំបន់ភ្នំភ្លើងកោះ ហាវ៉ៃ សហ រដ្ឋអាមេរិក។ Jenna Lee
ppp
Tue, 13 September 2016
ក្រុងហូណូលូលូ: គូស្នេហ៍ជាសង្សារគ្នាតាំងពីក្មេងៗនាង ឡូរ៉េន និងលោក អាឡិចសាន់ឌ័រ មីឆែលស៍ បានខំដើរចម្ងាយជិត ៧ គីឡូម៉ែត្រទាំងកណ្ដាលរាត្រីជាមួយមិត្ដភក្ដិ ដើម្បីផ្ដិតយករូបភាពដ៏រ៉ូមេនទិកនាពេលព្រឹកព្រលឹម ដែលរំលេចនូវទស្សនីយភាពស្រទំក្បែរ ម្អែលភ្នំភ្លើងដ៏ក្រហមឆ្អៅ នៅលើជម្រាលភ្នំគីឡូអៀ នៃដែនកោះហាវ៉ៃ ។
កូនក្រមុំអាយុ ២៤ ឆ្នាំ បាននិយាយថា៖ «ទីកន្លែងយើងមកនេះគ្មានភ្លើងអគ្គិសនីទេ។ ដូច្នេះ ខ្ញុំបានធ្វើសក់ និងផាត់មុខមុនមួយថ្ងៃ រួចមកធ្វើក្រចកពេលមកដល់ទីនេះ។ យ៉ាងណាមិញ យើងត្រូវប្រាកដចំពោះសុវត្ថិភាពគ្រប់ពេលវេលា»។
នាង ឡូរ៉េន និងកូនកំលោះលោក អាឡិចសាន់ឌ័រ អាយុ ២៦ ឆ្នាំ ជាអ្នករត់តុ បានជួបគ្នាតាំងពីរៀនថ្នាក់វិទ្យាល័យក្នុងឆ្នាំ ២០០៦ និងរៀបការនារដូវក្ដៅក្នុងឆ្នាំ ២០១៦ នេះ៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment