Sunday, 18 September 2016
បាយសាច់ផាក់ឡូវឆ្ងាញ់ ពីអាហារដ្ឋានម៉ៅសេទុង
បាយសាច់ផាក់ឡូវមានសាច់ត្រចៀក អណ្ដាត និងក្រពះជ្រូក។ ឈឹម ស្រីនាង
ppp
Tue, 6 September 2016
ឈឹម ស្រីនាង
ភ្នំពេញ: អាហារដ្ឋាន ម៉ៅសេទុង ដែលជាហាងសម្បូរទៅដោយម្ហូបប្លែកៗឆ្ងាញ់ និងមានតម្លៃសមរម្យសម្រាប់់អ្នកដែលចង់បរិភោគអាហារសាមញ្ញបែបខ្មែរ ថៃ គឺនៅអាហារដ្ឋាន ម៉ៅសេទុង មានបម្រើជូនជាច្រើនមុខទាំងបីពេលតែម្តង។
កាលពីសប្តាហ៍មុនយើងបានបង្ហាញពីគុយទាវទូកពិសេសប្រចាំហាងដល់ប្រិយមិត្តបានដឹង ហើយចង់មកភ្លក្សនូវរសជាតិនេះម្តងទៀត គឺ សាច់គុយទាវច្រើនជាងមុនដែលធ្វើឲ្យអតិថិជនញ៉ាំតែមួយចានធំនេះ ឆ្អែតតែម្តង។
ដោយឡែកនៅក្នុងសប្តាហ៍នេះ អាហារដ្ឋាននេះបង្ហាញពីអាហារពេលព្រឹកពិសេសតែម្តង ដែលភ្ញៀវភាគ ច្រើនចូលចិត្តញ៉ាំគឺបាយសាច់ផាក់ឡូវ ចម្រុះ មានសាច់ត្រចៀក ជ្រូក ពោះ វៀន សាច់សុទ្ធស្រូបទឹកខ្ទឹមលាយជាមួយ ជីវ៉ាន់ស៊ុយ ជ្រក់និងទឹក ត្រីពិសេសប្រចាំហាងតែ ម្តង។
រឹតតែឆ្ងាញ់គឺភ្ញៀវអាចទទួលទានជាមួយទឹកសណ្ដែកសលាយចាហួយខ្មៅរសជាតិឆ្ងាញ់ ដែលជាស្នាដៃធ្វើផ្ទាល់ពីហាងនេះផងដែរ។ បាយស្រូបសាច់ផាក់ឡូវនេះមានតម្លៃ ១០០០០ រៀល។ នៅពេលព្រឹកក្រៅពីមានបាយសាច់ផាក់ឡូវ អាហារដ្ឋានក៏មានបាយមាន់អាំង គុយទាវទូក មីគាវ និងអាហារជាច្រើនមុខទៀត។
នៅពេលរសៀលបន្តិច អាហារដ្ឋាន ម៉ៅសេទុង មានលក់គាវបំពង ប្រហិតអាំង ប្រហិតត្រីបំពង និងប្រហិតត្រីឈីងចាំង ១ ប្រអប់តម្លៃ ១ ម៉ឺនរៀល។ រីឯពេលថ្ងៃត្រង់មានបម្រើនូវអាហារចម្អិនស្រាប់ដូចជា ខជើងជ្រូក ត្រីប្រមាចំហុយពងទា ត្រីចៀនជួន សម្លកកូរ និងទឹកគ្រឿងជាដើម សម្រាប់សិស្សនិស្សិត និងបុគ្គលិកបម្រើការក្បែរៗនោះទទួលទានជាមួយបាយ។
អាហារដ្ឋាន ម៉ៅសេទុង ស្ថិតនៅផ្ទះលេខ ២៣៦ មហាវិថីម៉ៅសេទុង ជាប់ធនាគារ May Bank៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment