
អាជ្ញាធរស្រុកក្រឡាញ់ ខេត្ដសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ បានរារាំងជាថ្មីទៀតនូវក្រុមយុវជនគណបក្សប្រឆាំងចំនួន ៤០នាក់ ខណៈពេលពួកគេកំពុងផ្សព្វផ្សាយសារនៃការចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.។
កាលពីខែកញ្ញាកន្លងទៅនេះ អាជ្ញាធរខេត្ដសៀមរាប បានរារាំងម្ដងរួមមកហើយនូវក្រុមយុវជន ៦០នាក់ ដែលបានដង្ហែផ្សព្វផ្សាយសាររបស់ គ.ជ.ប. ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដូចគ្នានេះដែរ ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាតិ។

តំណាងក្រុមយុវជន លោក ជិន សុខងិន បានប្រាប់វីអូឌីថា កម្លាំងសមត្ថកិច្ចចម្រុះប្រហែល ៣០នាក់ បានរារាំងក្រុមយុវជនរបស់លោក អំឡុងពេលពួកគេដើរផ្សព្វផ្សាយសាររបស់ គ.ជ.ប. ដើម្បីជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត បើទោះបីលោកបានស្នើសុំការអាជ្ញាធរពីអាជ្ញាធរមូលដ្ឋានរួចហើយក្ដី។ លោកចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះ ជាទង្វើមួយមិនចង់ឲ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត។
បើតាមលោក ជិន សុខងិន ពលរដ្ឋមួយចំនួន នៅមិនទាន់យល់ដឹងពីការចុះឈ្មោះបោះឆ្នោតនៅឡើយទេ ដែលជាមូលហេតុជំរុញឲ្យក្រុមលោក រៀបចំការផ្សព្វផ្សារខ្លឹមសារនៃការចុះឈ្មោះការបោះឆ្នោតនេះ។
លោកបន្ដថា៖ “រាល់លិខិតរដ្ឋបាលនេះ ខ្ញុំបានបញ្ជូនទៅដល់ពួកគាត់ ហើយពួកគាត់ បែរជាបញ្ជាឲ្យសមត្ថកិច្ចឲ្យរារាំងទៅវិញ។ សារនេះ ជាសារទាំងស្រុងរបស់ គ.ជ.ប.។ យើងធ្វើនេះស្របទៅហ្នឹងសេចក្ដីអំពាវនាវរបស់ គ.ជ.ប. ដែរ ហើយ គ.ជ.ប. ក៏ថ្លែងអំណរគុណដល់គណបក្សនយោបាយ ដែលបានចូលរួមឃោសានាផងដែរ”។
ទាក់ទងនឹងករណីនេះ អភិបាលស្រុកក្រឡាញ់ លោក ជឿន ជាន អះអាងថា លោកទទួលបានលិខិតស្នើសុំធ្វើយុទ្ធនាការនេះ ប៉ុន្តែ លោកបានចាត់ទុកក្បួនដង្ហែនោះ ខុសនីតិវិធី គ.ជ.ប. ដោយសារក្រុមយុវជន មិនបានស្នើសុំការអនុញ្ញាតពីថ្នាក់ឃុំ ដល់ថ្នាក់ស្រុក។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា ធ្លាប់មានប្រសាសន៍ថា ការផ្សព្វផ្សាយឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតនេះ មិនតម្រូវឲ្យមានការសុំច្បាប់អនុញ្ញាតនោះទេ។ លោកបន្តថា ក្បួនដង្ហែរនេះ ផ្សព្វផ្សាយសារស្ដីពីការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប. ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
លោកបានទទួចឲ្យអាជ្ញាធរបើកទូលាយពីការផ្សព្វផ្សាយច្បាប់ គ.ជ.ប. ដើម្បីឲ្យពលរដ្ឋយល់ដឹងពីថ្ងៃចុះឈ្មោះ និងថ្ងៃបញ្ចប់ពីការចុះបោះឆ្នោត។
គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជិត ៥លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ៣៨ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។ ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះ ឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ៕
1 comment:
ល្អមែន ថាចង់ឲ្យប្រជាជនទៅបោះឆ្នោត ដល់ពេលគេដើរអំពាវនាវឲ្យប្រជាជនទៅចុះឈ្មោះ ថាខុសច្បាប់ គ្មានការអនុញ្ញាត ស្រុកខ្ញុំស្អីក៍ច្បាប់ដែរ កុំជោវើយ អត់មានច្បាប់ ទេ ចំពោះ យួន គេចង់ធ្វើអីក៍បានដែរ បើមានរឿងអ្វីដែលទាក់ទងនឹង យួន ពូលីស ម្នាក់ៗលាក់មុខ គឺពួនតែម្តង រកមិនឃើញទេ មើលទៅនៅតាមតល់ដែនខាងកើត គេចេញចូល ដូចស្រុករបស់យួនទៅហើយ ល្អ ល្អ ពិតមែន ច្បាប់សម្រាប់តែខ្មែរទេ កុំចេះតវាអីវើយ យួនជាចៅវាយវើយ។
Post a Comment