ដោយ អាស៊ីសេរី
2016-10-09
![មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយ ខណៈលោកឃ្លាំមើលការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth](http://www.rfa.org/khmer/news/human-rights/rights-defender-was-beaten-10092016232447.html/art.jpg/@@images/182def61-7a84-41f0-a090-ebffd1f75cb9.jpeg)
មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយ ខណៈលោកឃ្លាំមើលការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth
មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) មួយរូប ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញ វាយឲ្យរបួស ខណៈលោកកំពុងឃ្លាំមើលការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅព្រឹកថ្ងៃទី១០ តុលា។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ដែលកំពុងតាមឃ្លាំមើលការដង្ហែក្បួនរបស់សហគមន៍មានទំនាស់ដីធ្លីក្នុងឱកាសទិវាសិទ្ធិលំនៅឋានពិភពលោក ថ្ងៃចន្ទនេះ ត្រូវបានសន្តិសុខខណ្ឌដូនពេញ ព្យាយាមចាប់ខ្លួន និងវាយចំក និងក្បាល។ ប៉ុន្តែលោកបានរើបម្រាស់ និងគេចខ្លួនបាន ដោយរងរបួសស្រាល។
ការប្រើអំពើហិង្សារបស់កម្លាំងសន្តិសុខខណ្ឌដូនពេញនេះ កើតឡើងខណៈ ពលរដ្ឋសហគមន៍មានទំនាស់ដីធ្លី នាំគ្នាដង្ហែក្បួនចេញពីតំបន់ដីក្រហម ក្នុងក្រុងភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចរារាំងមិនឲ្យធ្វើពិធីនេះ។ ពួកគេនាំគ្នាដង្ហែក្បួនក្រោមតំណក់ភ្លៀង មានបដាក្នុងដៃ និងឆៃយ៉ាំបំពងសំឡេងផង ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ ពេលក្បួនមកដល់ម្ដុំសាលាវិចិត្រសិល្បៈ ក៏មានសន្តិសុខខណ្ឌដូនពេញមួយឡាន បានចុះមកដណ្ដើមបដារបស់អ្នកតវ៉ា ប្រតាយប្រតប់គ្នា និងវាយអ្នកចូលរួមមានលោក ចាន់ ពុទ្ធិស័ក្តិ និងអ្នកដទៃឲ្យរងរបួស។
នៅព្រឹកថ្ងៃច័ន្ទ ទី១០ តុលានេះ សហគមន៍មានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តជាច្រើនរយនាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រារាំងមិនឲ្យ ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅតំបន់ដីក្រហមតាមគម្រោងទេ ដោយឲ្យទៅធ្វើពិធីនេះ នៅទីលានប្រជាធិបតេយ្យជំនួសវិញ។
![ទិវាសិទ្ធិលំនៅឋានពិភពលោក ២០១៦ ៨៥៥](http://www.rfa.org/khmer/news/human-rights/rights-defender-was-beaten-10092016232447.html/ban.jpg/image)
ទិវាសិទ្ធិលំនៅឋានពិភពលោក ២០១៦ ៨៥៥សហគមន៍មានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត ពេលអាជ្ញាធររារាំងមិនឲ្យធ្វើទិវាសិទ្ធិលំនៅឋានពិភពលោក នៅតំបន់ដីក្រហមតាមគម្រោង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth RFA/Cheu Sideth
តាមគម្រោងសហគមន៍មានទំនាស់ដីធ្លីគ្រោងជួបជុំគ្នានៅតំបន់ដីក្រហម ជាទីកន្លែងដែលរដ្ឋាភិបាលជាមួយក្រុមហ៊ុន បានប្រើហិង្សាបណ្ដេញពលរដ្ឋចេញពីទីនោះនៅឆ្នាំ២០០៩ ។គម្រោងប្រមូលម្តុំនៅទីនោះ គឺដើម្បីថ្លែងសារទុក្ខលំបាកនានាផ្ញើទៅរដ្ឋាភិបាល និងដង្ហែញត្តិដាក់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើកុំឲ្យប្រើប្រព័ន្ធតុលាការចាប់អ្នករងគ្រោះដីធ្លី ស្នើឲ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដីធ្លី និងទាមទារថា រាល់ការអភិវឌ្ឍត្រូវផ្ដល់សំណងសមរម្យ ឬអភិវឌ្ឍនៅនឹងកន្លែង។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment