Monday, 10 October 2016

វត្ត​ចាស់​ព្រម​តាម​សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី

ដោយ អ៊ុង សេរីវុទ្ធ
2016-10-10

សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara

 RFA/Yang Chandara

ព្រះ​ចៅអធិការ​វត្ត​ពោធិយារាម​ហៅ វត្ត​ចាស់ ចេញ​លិខិត​នៅ​ថ្ងៃ​ទី​១០ តុលា សម្រេច​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ និង​គណៈកម្មការ​បុណ្យ​​សព​បណ្ឌិត កែម ឡី ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ នៅ​ទី​បរិវេណ​វត្ត​នេះ ដូច​ពិធី​សព​នោះ​ឡើយ។

លិខិត​នោះ​បញ្ជាក់​ថា ការ​សម្រេច​នេះ គឺ​ចៅអធិការ និង​គណៈកម្មការ​វត្ត ធ្វើ​ឡើង​ដោយ​ឯកភាព​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលារាជធានី​ភ្នំពេញ ដែល​ពុំ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុណ្យ​នេះ​ក្នុង​វត្ត​ចាស់។

លិខិត​នោះ​បន្ត​ថា បើ​មាន​ការ​រៀបចំ​ពិធី​បុណ្យ​នេះ ក្នុង​វត្ត​ចាស់ ចៅអធិការ និង​គណៈកម្មការ​វត្ត​មិន​ទទួល​ខុស​ត្រូវ​ឡើយ និង​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់ចែង​វិធានការ​រដ្ឋបាល។

គម្រោង​បុណ្យ​ខួប១០០ថ្ងៃ បណ្ឌិត កែម ឡី នឹង​ធ្វើ​នៅ​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៧ ខែ​តុលា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: