ដោយ ថា កិត្យា
2016-10-31

ប្រជាពលរដ្ឋរស់នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក កើត នោ (កណ្ដាល) និងលោកស្រី ឡិក សាមាន ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។ RFA/Tha Kitya
RFA/Tha Kitya
ប្រជាពលរដ្ឋនៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចោទមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ ស៊ឹម ឈាន ថាបានរំលោភយកដីពួកគាត់ ហើយជួលដីបន្តឲ្យជនជាតិវៀតណាម ធ្វើស្រែនៅលើដីទំនាស់នោះ។ ពួកគាត់អំពាវនាវឲ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ផ្តល់ដីជូនពួកគាត់វិញ ខណៈជីវភាពរបស់ពួកគាត់កំពុងដុនដាប។ រីឯអភិបាលខេត្តស្វាយរៀង សន្យាថានឹងចាត់ឲ្យក្រុមការងារចុះសិក្សាករណីនេះ។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង ៥០គ្រួសារនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ ស៊ឹម ឈាន បានអូសបន្លាយពេលជាង ១៦ឆ្នាំមកហើយ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡិក សាមាន រៀបរាប់ថា ផ្ទៃដីដែលមានទំនាស់នោះទំហំប្រមាណ ៦៤ហិកតារ។ ប្រជាពលរដ្ឋបានរុករានកាន់កាប់ និងធ្វើស្រែរហូតដល់ឆ្នាំ២០០០ ប៉ុន្តែដោយសារឆ្នាំ២០០០ មានទឹកជំនន់ខ្លាំង ពួកគាត់ក៏បានផ្អាក។ រហូតដល់ឆ្នាំ២០០៤ ក៏លេចមុខមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសឈ្មោះ លោក ស៊ឹម ឈាន បានមកអះអាងថា គាត់បានទិញដីនេះ។
លោកស្រីបញ្ជាក់ថា ក្រោយមកនៅឆ្នាំ២០០៤ ភាគីទំនាស់បានចូលទៅកាន់កាប់ ហើយក្រុមអ្នកភូមិបានតវ៉ាដោះស្រាយមិនចេញ រហូតប្ដឹងផ្ដល់គ្នាទៅតុលាការ។ លោកស្រីបន្តថា ខណៈសំណុំរឿងដីធ្លីនេះកំពុងឋិតក្នុងដៃតុលាការ ស្រាប់តែពួកគាត់សង្កេតឃើញថា ឈ្មោះ ស៊ឹម ឈាន បានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ជួលដីបន្តឲ្យជនជាតិវៀតណាម ធ្វើស្រែ៖ «»។
ទន្ទឹមគ្នានេះ ប្រធានសហគមន៍ដីធ្លីភូមិតែងម៉ៅ លោក កើត នោ អះអាងថា កន្លងទៅតុលាការខេត្តស្វាយរៀង បានកាត់ឲ្យពួកគាត់ចាញ់ក្តី តែសាលាឧទ្ធរណ៍បានសម្រេចឲ្យប្រជាពលរដ្ឋឈ្នះក្តីវិញម្តងកាលពីឆ្នាំ២០១៤ ដោយបង្គាប់ឲ្យសាលាដំបូងខេត្តស្វាយរៀង លុយចោលសេចក្តីសម្រេចរបស់ខ្លួនវិញ ក៏ប៉ុន្តែចុងក្រោយ សំណុំរឿងនេះកាន់តែស្មុគស្មាញខ្លាំងឡើង ដោយសាលាឧទ្ធរណ៍ប្រែក្រឡាស់ឲ្យពួកគាត់ជាអ្នកចាញ់ក្តីវិញនៅឆ្នាំ២០១៦ នេះ៖ «»។
លោក កើត នោ បន្តថា ទំនាស់ដីធ្លីដែលតុលាការកាត់ក្តីយ៉ាងស្មុគស្មាញនេះ បានផ្តល់ភាពលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ៖ «»។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងមន្ត្រីកងរាជអាវុធហត្ថនេះ ក៏ធ្លាប់កើតមានអំពើហិង្សាជាច្រើនលើកហើយកាលពីឆ្នាំ២០១៤ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏បានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៣នាក់ ដោយចោទប្រកាន់ថារុករានដីដោយខុសច្បាប់។ ប្រជាពលរដ្ឋអះអាងថា ជាញឹកញាប់ពួកគាត់តែងទទួលរងការគំរាមកំហែងពីភាគីម្ខាងទៀតដែលមានអំណាច។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក ស៊ឹម ឈាន បានទេនៅថ្ងៃទី៣១ ខែតុលា ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល មានប្រសាសន៍ថា ចំពោះសំណុំរឿងដីធ្លីនេះកំពុងឋិតនៅតុលាការ ហើយចំពោះការជួលដីបន្តឲ្យជនជាតិវៀតណាម ធ្វើស្រែនោះ គឺលោកបានហាមឃាត់ដាច់ខាត។ ទោះយ៉ាងណា លោកសន្យាថានឹងចាត់ឲ្យក្រុមការងារចុះពិនិត្យរឿងទំនាស់ដីនេះឡើងវិញ ហើយនឹងសិក្សារឿងវៀតណាម ជួលដីផងដែរ៖ «»។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង ដែលបានតាមដានរឿងទំនាស់ដីធ្លីនេះ គឺលោក នុត បូពិណ្ណារ័ត្ន លើកឡើងថា បើរឿងនេះគេធ្វើតាមនីតិវិធីនោះ ប្រជាពលរដ្ឋអាចមានសិទ្ធិកាន់កាប់ដីដែលជាដីឯកជនរបស់រដ្ឋនេះ៖ «»។
ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់មិនសុខចិត្តនោះឡើយ ប្រសិនបើតុលាការកាត់ក្តីឲ្យពួកគាត់ជាម្ចាស់ស្រុកម្ចាស់ដី បាត់បង់ដីដែលធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨០ ជាងនោះ ពោលគឺពួកគាត់នឹងនៅតែបន្តតវ៉ារហូតមានដំណោះស្រាយ៕
3 comments:
មើលទៅបែប ម្ចាស់ជាប់់គុក អាចោររួចខ្លួនទៀតហើយ ព្រោះដល់ដៃយួនទៅហើយនោះ តុលាការណាហ៊ានទៅ តែបើគ្រាន់សុំបង្ហាញមើល
ហ៊ុនសែនហ៊ានពលីជីវិត យ៉ាងមហាអស្ចារជាមួយនឹងយួនសិប្បនិម្មិត ២-៣ នាក់នៅលើ FB.
To solve Khmer problems, cut Hanoi's third-hand, Hun Sen.
A Khmer Patriot
Post a Comment