Tuesday, 1 November 2016

ពលរដ្ឋ​ស្រុក​ចន្ទ្រា​ចោទ​មន្ត្រី​អាវុធហត្ថ​រំលោភ​យក​ដី​ពួក​គាត់​ហើយ​ជួល​ឲ្យ​វៀតណាម



ដោយ ថា កិត្យា
2016-10-31

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក កើត នោ (កណ្ដាល) និង​លោកស្រី ឡិក សាមាន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Tha Kitya
ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក កើត នោ (កណ្ដាល) និង​លោកស្រី ឡិក សាមាន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Tha Kitya
 RFA/Tha Kitya



ប្រជាពលរដ្ឋ​នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ចោទ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ ស៊ឹម ឈាន ថា​បាន​រំលោភ​យក​ដី​ពួក​គាត់ ហើយ​ជួល​ដី​បន្ត​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​ស្រែ​នៅ​លើ​ដី​ទំនាស់​នោះ។ ពួក​គាត់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ផ្តល់​ដី​ជូន​ពួក​គាត់​វិញ ខណៈ​ជីវភាព​របស់​ពួក​គាត់​កំពុង​ដុនដាប។ រីឯ​អភិបាល​ខេត្ត​ស្វាយរៀង សន្យា​ថា​នឹង​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​សិក្សា​ករណី​នេះ។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​នៅ​ភូមិ​តែងម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឈ្មោះ ស៊ឹម ឈាន បាន​អូស​បន្លាយ​ពេល​ជាង ១៦​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។



ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឡិក សាមាន រៀបរាប់​ថា ផ្ទៃ​ដី​ដែល​មាន​ទំនាស់​នោះ​ទំហំ​ប្រមាណ ៦៤​ហិកតារ។ ប្រជាពលរដ្ឋ​បាន​រុករាន​កាន់​កាប់ និង​ធ្វើ​ស្រែ​រហូត​ដល់​ឆ្នាំ​២០០០ ប៉ុន្តែ​ដោយសារ​ឆ្នាំ​២០០០ មាន​ទឹក​ជំនន់​ខ្លាំង ពួក​គាត់​ក៏​បាន​ផ្អាក។ រហូត​ដល់​ឆ្នាំ​២០០៤ ក៏​លេច​មុខ​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ លោក ស៊ឹម ឈាន បាន​មក​អះអាង​ថា គាត់​បាន​ទិញ​ដី​នេះ។

លោកស្រី​បញ្ជាក់​ថា ក្រោយ​មក​នៅ​ឆ្នាំ​២០០៤ ភាគី​ទំនាស់​បាន​ចូល​ទៅ​កាន់​កាប់ ហើយ​ក្រុម​អ្នក​ភូមិ​បាន​តវ៉ា​ដោះស្រាយ​មិន​ចេញ រហូត​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ។ លោកស្រី​បន្ត​ថា ខណៈ​សំណុំ​រឿង​ដីធ្លី​នេះ​កំពុង​ឋិត​ក្នុង​ដៃ​តុលាការ ស្រាប់​តែ​ពួក​គាត់​សង្កេត​ឃើញ​ថា ឈ្មោះ ស៊ឹម ឈាន បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ជួល​ដី​បន្ត​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​ស្រែ៖ «»។

ទន្ទឹម​គ្នា​នេះ ប្រធាន​សហគមន៍​ដីធ្លី​ភូមិ​តែងម៉ៅ លោក កើត នោ អះអាង​ថា កន្លង​ទៅ​តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ឲ្យ​ពួក​គាត់​ចាញ់​ក្តី តែ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ឈ្នះ​ក្តី​វិញ​ម្តង​កាល​ពី​ឆ្នាំ​២០១៤ ដោយ​បង្គាប់​ឲ្យ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លុយ​ចោល​សេចក្តី​សម្រេច​របស់​ខ្លួន​វិញ ក៏ប៉ុន្តែ​ចុង​ក្រោយ សំណុំ​រឿង​នេះ​កាន់​តែ​ស្មុគស្មាញ​ខ្លាំង​ឡើង ដោយ​សាលា​ឧទ្ធរណ៍​ប្រែ​ក្រឡាស់​ឲ្យ​ពួក​គាត់​ជា​អ្នក​ចាញ់​ក្តី​វិញ​នៅ​ឆ្នាំ​២០១៦ នេះ៖ «»។

លោក កើត នោ បន្ត​ថា ទំនាស់​ដីធ្លី​ដែល​តុលាការ​កាត់​ក្តី​យ៉ាង​ស្មុគស្មាញ​នេះ បាន​ផ្តល់​ភាព​លំបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ៖ «»។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​នេះ ក៏​ធ្លាប់​កើត​មាន​អំពើ​ហិង្សា​ជាច្រើន​លើក​ហើយ​កាល​ពី​ឆ្នាំ​២០១៤ កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ក៏​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ ដោយ​ចោទ​ប្រកាន់​ថា​រុក​រាន​ដី​ដោយ​ខុស​ច្បាប់។ ប្រជាពលរដ្ឋ​អះអាង​ថា ជា​ញឹកញាប់​ពួក​គាត់​តែង​ទទួល​រង​ការ​គំរាម​កំហែង​ពី​ភាគី​ម្ខាង​ទៀត​ដែល​មាន​អំណាច។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ស៊ឹម ឈាន បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល មាន​ប្រសាសន៍​ថា ចំពោះ​សំណុំ​រឿង​ដីធ្លី​នេះ​កំពុង​ឋិត​នៅ​តុលាការ ហើយ​ចំពោះ​ការ​ជួល​ដី​បន្ត​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​ស្រែ​នោះ គឺ​លោក​បាន​ហាមឃាត់​ដាច់ខាត។ ទោះ​យ៉ាង​ណា លោក​សន្យា​ថា​នឹង​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​រឿង​ទំនាស់​ដី​នេះ​ឡើង​វិញ ហើយ​នឹង​សិក្សា​រឿង​វៀតណាម ជួល​ដី​ផង​ដែរ៖ «»។

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង ដែល​បាន​តាមដាន​រឿង​ទំនាស់​ដីធ្លី​នេះ គឺ​លោក នុត បូពិណ្ណារ័ត្ន លើក​ឡើង​ថា បើ​រឿង​នេះ​គេ​ធ្វើ​តាម​នីតិវិធី​នោះ ប្រជាពលរដ្ឋ​អាច​មាន​សិទ្ធិ​កាន់​កាប់​ដី​ដែល​ជា​ដី​ឯកជន​របស់​រដ្ឋ​នេះ៖ «»។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​មិន​សុខ​ចិត្ត​នោះ​ឡើយ ប្រសិន​បើ​តុលាការ​កាត់​ក្តី​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​ស្រុក​ម្ចាស់​ដី បាត់បង់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨០ ជាង​នោះ ពោល​គឺ​ពួក​គាត់​នឹង​នៅ​តែ​បន្ត​តវ៉ា​រហូត​មាន​ដំណោះស្រាយ៕

3 comments:

Anonymous said...

មើលទៅបែប ម្ចាស់ជាប់់គុក អាចោររួចខ្លួនទៀតហើយ ព្រោះដល់ដៃយួនទៅហើយនោះ តុលាការណាហ៊ានទៅ តែបើគ្រាន់សុំបង្ហាញមើល

Anonymous said...


ហ៊ុនសែនហ៊ានពលីជីវិត យ៉ាងមហាអស្ចារជាមួយនឹងយួនសិប្បនិម្មិត ២-៣ នាក់នៅលើ​​ FB.

Anonymous said...

To solve Khmer problems, cut Hanoi's third-hand, Hun Sen.


A Khmer Patriot