Wednesday, 1 February 2017
លោក ហ៊ុន សែន ខឹងលោក កឹម សុខា ដែលមិនធ្វើតាមកិច្ចសន្យាសម្ងាត់
ដោយ ថា កិត្យា
2017-01-31
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងកិច្ចប្រជុំ នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រលយពាក្យថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបោករូបលោក ព្រោះលោក កឹម សុខា មិនបានធ្វើតាមការសន្យារបស់ខ្លួននោះទេ បន្ទាប់ពីជួបនិយាយគ្នាក្នុងបន្ទប់សម្ងាត់នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ធ្នូ។ រីឯអ្នកវិភាគយល់ថា កិច្ចសន្យានោះប្រហែលជាគ្មានអ្វីក្រៅតែពីចង់ឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងបែកបាក់គ្នានោះទេ។
ភាពល្អូកល្អើនរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មួយរយៈពេលខ្លីកន្លងមក ត្រូវបានគេវាយតម្លៃថា ជាល្បែងនយោបាយបំភ័ន្តភ្នែកប្រជារាស្ត្រប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំនៃបក្សទាំងពីរចាប់ផ្ដើមទម្លាយអាថ៌កំបាំង និងព្រមានទម្លាយរឿងរ៉ាវសម្ងាត់ៗជាច្រើនទៀតជាបន្តបន្ទាប់ ក្រោយពីភាគីម្ខាងៗមិនគោរពតាមសន្យាក្រៅរង្វង់ប្រយោជន៍ជាតិ តែជាប្រយោជន៍បក្សពួកផ្ទាល់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំសភានៅព្រឹកថ្ងៃទី៣១ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានយកពេលវេលាប្រមាណជា ៤៥នាទី ដើម្បីពន្យល់ជុំវិញមូលហេតុដែលនាំទៅដល់ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានោះ ថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនធ្វើតាមការសន្យារយៈពេលបីថ្ងៃនោះទេ។
ទោះយ៉ាងណា លោក ហ៊ុន សែន មិនបញ្ជាក់ថា កិច្ចសន្យាសម្ងាត់នោះសំដៅលើរឿងអ្វីនោះឡើយ ក្រោយពីលោក និងលោក កឹម សុខា បានជួបជជែកគ្នាជាសម្ងាត់នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ធ្នូ ខណៈសភាពេញអង្គកំពុងដំណើរការប្រជុំជជែកលើច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥៖ «ថ្ងៃនោះយកទៅឲ្យខ្ញុំស៊ីញេរឿងមេឃុំ ស៊ាង ចែត ហើយបោកទាំងខ្ញុំទៀត។ បោកទាំងខ្ញុំទៀត ឯកឧត្តម កឹម សុខា នៅជំពាក់អីខ្លះខ្ញុំ? សន្យាថាបីថ្ងៃ ក្រោយមកថានឹងធ្វើ តែឯកឧត្តមអត់ធ្វើ»។
អ្នកវិភាគថា កន្លងមកពេលត្រូវរ៉ូវគ្នាភ្លាម ភាគីបក្សទាំងពីរតែងតែប្រកាសផ្ទាល់មាត់ ឬចេញសេចក្តីថ្លែងការណ៍សរសើរគ្នា និងប្រកាសរួបរួមគ្នា ឯកភាពជាតិ លែងខ្វែងគំនិតគ្នាទៀត គិតអំពីជាតិ និងប្រជាជន តែពេលប្រេះឆាគ្នាវិញ ពួកគេតែងតែទម្លាយនូវរឿងអាថ៌កំបាំងដែលហាក់មិនបានគិតអំពីជាតិ និងប្រជាជនឡើយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក កឹម សុខា ថាតើអ្វីទៅដែលលោកសន្យា ហើយមិនធ្វើតាមនោះ។ រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនលើកទូរស័ព្ទ។
ទោះយ៉ាងណា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលត្រូវរដ្ឋាភិបាលហាមមិនឲ្យចូលស្រុកនោះ បានទម្លាយអាថ៌កំបាំងមួយចំនួននៅពីក្រោយបក្សទាំងពីរខកខានជួបចរចាគ្នា។ លោកថា រឿងនេះដោយសារតែលោក កឹម សុខា មិនព្រមធ្វើតាមការបង្គាប់បញ្ជារបស់គណបក្សប្រជាជនកម្ពុជា ដែលនៅចិញ្ចឹមចិត្តចង់បំបែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកបន្តទៀតថា លោក ហ៊ុន សែន មិនចង់ចរចាដើម្បីស្ថាបនាទេ គឺចង់ចរចាដើម្បីចាក់រុក និងឆ្កឹះឆ្កៀលឲ្យលោក កឹម សុខា បែកបាក់ជាមួយរូបលោក៖ «គាត់ចង់ឲ្យគណបក្សសង្គ្រោះជាតិ តាមរយៈឯកឧត្ដម កឹម សុខា សរសេរសំបុត្រតាមអ្វីដែលគាត់ចង់បាន បើមិនធ្វើតាមអ្វីដែលគាត់ចង់បានទេ ការប្រើពាក្យពេចន៍ វាមិនសមរម្យ វាមិនសម្ដែងការពិតឲ្យលោក កឹម សុខា ចេះតែសរសេរទៅ ហើយថ្ងៃណាមួយគាត់នឹងយកលិខិតនោះមកប្រើប្រាស់ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ឲ្យលោក កឹម សុខា ខ្លួនឯងផ្ទាល់មករករឿងខ្ញុំវិញ ថាខ្ញុំនេះហើយបាននិយាយអីមួយណា ឬមួលបង្កាច់អី។ រួចហើយទៅ គាត់មានគ្នាគាត់ប៉ុន្មាននាក់ ដែលបានបង្កប់នៅក្នុងគណបក្សសង្គ្រោះជាតិ ពេលនោះនឹងឲ្យចេញមុខ ហើយឲ្យមួលបង្កាច់ខ្ញុំ»។
មិនបានប៉ុន្មានថ្ងៃផង លិខិតដ៏អាថ៌កំបាំងមួយក៏បានលេចចេញមក។ លិខិតដែលលោក សម រង្ស៊ី លើកយកមកសំអាង ត្រូវបានប្រភពជិតស្និទ្ធនឹងគណបក្សសង្គ្រោះជាតិ បញ្ជូនមកអាស៊ីសេរី ដែលប្រភពបានអះអាងថា ជាសេចក្ដីព្រាងនៃលិខិតដើមផ្ញើមកជូនលោក កឹម សុខា ឲ្យចម្លងតាម ដើម្បីឲ្យលោកចេញសេចក្ដីថ្លែងការណ៍ថ្មីមួយ ថ្កោលទោសជនណាដែលនិយាយប៉ះពាល់ដល់គ្រួសារ ប្រពន្ធកូនចៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងបណ្ដេញជននោះចេញពីគណបក្ស បើរកឃើញថា ជននោះបាននិយាយដូច្នេះមែន។
នៅក្នុងសេចក្ដីព្រាងនោះ ក៏មានចំណារដែលមានឈ្មោះ សយ សុភាព ផងថា «គោរពជូនលោកពូពិនិត្យសេចក្ដីព្រាង ថ្នាក់ដឹកនាំបានឯកភាពតាមខ្លឹមសារនោះហើយ។ ពីខ្ញុំ សយ សុភាព»។
លោក សយ សុភាព បានបញ្ជាក់ប្រាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ថា លោកពុំទទួលបានលិខិតអ្វីទាំងអស់ ហើយខ្លួនលោកផ្ទាល់ក៏មិនមានកិច្ចការអ្វីទាក់ទងក្នុងរឿងនេះទេ។ លោក សយ សុភាព គឺជានាយកមជ្ឈមណ្ឌលព័ត៌មានដើមអំពិល ធ្លាប់មានកេរ្តិ៍ឈ្មោះក្នុងការជួយសម្របសម្រួលអ្នកនយោបាយជាន់ខ្ពស់នៅកម្ពុជា ឲ្យជានានឹងគ្នាវិញ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ឲ្យអាស៊ីសេរី ដឹងថា ការដែលលោកនាយករដ្ឋមន្ត្រីឲ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍នេះ គឺនៅក្នុងក្ដីសង្ឃឹមថា អាចនឹងប្រើប្រាស់លោក កឹម សុខា ឲ្យបណ្ដេញលោក សម រង្ស៊ី ចេញពីគណបក្សសង្គ្រោះជាតិ តែម្ដង។
ប្រភពបញ្ជាក់ថា ក្រោយពេលដែលលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍នោះហើយ មន្ត្រីមួយរូប ឬពីររូបនៃគណបក្សសង្គ្រោះជាតិ ដែលបង្កប់ខ្លួននៅក្នុងគណបក្សសង្គ្រោះជាតិ ហើយធ្វើការបម្រើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចេញមុខបង្ហាញភស្តុតាងចោទលោក សម រង្ស៊ី ថាពិតជាធ្លាប់បាននិយាយពីរឿងលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់លោក ឡេ ឌឹកថូ (Le Duc Tho) ពិតប្រាកដមែននៅក្នុងការជួបជុំផ្ទៃក្នុងរបស់គណបក្ស។ អ្នកវិភាគថា ករណីនេះហើយដែលជំរុញឲ្យលោក ហ៊ុន សែន ព្រលយនៅក្នុងកិច្ចប្រជុំសភាថា លោក កឹម សុខា មិនគោរពកិច្ចសន្យារយៈពេលបីថ្ងៃនោះ។
រីឯអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា មុននឹងមានការលើកលែងទោសលោក កឹម សុខា នោះ ពិតជាមានការនិយាយគ្នាមួយរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ព្រោះអ្វីជាគោលដៅរបស់បក្សកាន់អំណាច គឺចង់ឲ្យបក្សប្រឆាំងបែកបាក់ផ្ទៃក្នុង។ លោកបន្តថា ប្រសិនបើលោក កឹម សុខា មិនធ្វើតាមលោក ហ៊ុន សែន ទេនោះ អាចឆ្លុះបញ្ចាំងថា បក្សប្រឆាំងមិនមែនជាអាយ៉ងរបស់បក្សកាន់អំណាច។ ម្យ៉ាងវិញទៀត ប្រសិនបើពិភាក្សានយោបាយដើម្បីតែផលប្រយោជន៍របស់បុគ្គលណាមួយនោះ គឺនយោបាយអត្តឃាតខ្លួនឯងប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
1 comment:
THE ROAD FOR CAMBODIA'S SURVIVAL
The devil monster Ho Chi Minh planned to create an Indochina Federation composing of Cambodia, Vietnam, and Lao under Vietnam's control.
The 1979 invasion of Cambodia made Ho Chi Minh's dream materialized.
Vietnam has used Hun Sen as an effective tool to implement its plan to swallow Cambodia. For example, Pen Sovann had refused to carry the K5 project, which killed hundreds of thousands of Khmer people, whereas Ah Kwack Hun Sen eagerly executed such plan.
Presently, the evil Yuon and its puppet Hun Sen have pushed Khmer people into a corner by leaving Khmer with only one option: participation in the general election.
Noting that violence, revolution will work in Yuon and Hun Sen's favor. For example, if there is violence, Yuon will integrate its secret agents into the crowds and stage more violence, giving Hun Sen a pretext to suppress our people legally.
Remember that we have the 1991 Paris Peace Accord, resulting from our decades long armed struggle against the expansionist Yuon.
We should focus on the 2018 election. What should we do to officially win this election?
After the CNRP has joined the National Assembly, some CNRP's supporters lost their trust in the CNRP's leaders. Khmer people should know the evil Yiuon's determination to hold on to Cambodia. Yuon will not let Hun Sen to fall if the CNRP continued to boycott the National Assembly. Therefore, it was not a big mistake that the CNRP joined the National Assembly. We should keep going forward with a viable solution.
Khmer people should have perseverance and grab whatever the CNRP has accomplished and build up from there. Khmer people need to prioritize thing right, They need to support the CNRP to win this next election first.
There is speculation that on the election day if the outcome of the election heavily favored the CNRP, the CPP will crash the computers and alter the result. If the CPP failed to do that, the CPP will find another way to stop the CNRP by not transferring the power.
When this moment comes - the CNRP OFFICIALLY won the election - Khmer people must be ready to commit their ultimate sacrifice to save Cambodia. Only when the fatal casualties reached a sizeable numbers (thousands deaths) that the international community would intervene to force the loser of the election to abide by the electoral rule. Khmer people need to help themselves first (stay united with the CNRP to win the election, and ready to sacrifice their life to force Hun Sen to relinquish his power) before other can help them.
In the mean time. the CNRP's leaders must stop making any unnecessary mistakes:
For Kem Sokha: stop fucking around like a stray dog.
For Sam Rainsy: stop allowing his wife Saumura to have influence on him because she has been blindly pro Monique and Sihamoni who are Hun Sen and Yuon's puppet.
The recent news proved that Sam Rainsy and Kem Sokha are still firmly united, evidenced by the fact that Hun Sen abolished the position of the minority leader in the congress, mainly stemmed from Kem Sokha's refusal to execute Hun Sen's order to split with Sam Rainsy. That is an excellent news for Khmer people and Cambodia.
Stay united, we will prevail at last !!
Bun Thoeun
Post a Comment