Tuesday, 31 January 2017

លោក​ហ៊ុន សែន​នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​លោក​សម រង្ស៊ី​យក​ទៅ​លក់​ឡៃឡុង


School of Vice: Desperate times call for desperate measures?

>>>

31 មករា 2017
កាន់ វិច្ឆិកា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។



លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា លោក​នឹង​រឹបអូស​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ និង​​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​របស់​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ បន្ទាប់​ពី​លោក​​បាន​ប្តឹង​លោក សម រង្ស៊ី ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១លាន​ដុល្លារ​ពី​បទ​បរិហារ​កេរ្តិ៍​​ជា​សាធារណៈ។


ភ្នំពេញ —
ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញនៅ​រដ្ឋសភា​ដើម្បី​សម្រេចលុប​ចោល​ប្រការ ៤៨(៣) ថ្មី នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ដែល​ឈប់​ឲ្យ​មាន​ក្រុម​តំណាងរាស្រ្ត​មតិ​ភាគ​តិច ​និង​មតិ​ភាគ​ច្រើន។ ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​ដោះ​ស្រាយបញ្ហានយោបាយ​ក្នុងពេលកន្លងមក។​

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក ហ៊ុន សែន ​ ​បានប្តឹង​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ បន្ទាប់​ពី​លោក​ សម រង្ស៊ី ​ថ្លែង​តាម​បណ្តាញ​អ៊ីនធឺណិត​ទៅ​កាន់​សកម្មជន​របស់​លោក​ ដោយ​និយាយ​ថា​ លោក​ ហ៊ុន សែន ​បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​ ដល់​កញ្ញា ​ធី សុវណ្ណថា ដើម្បី​បំបែក​គណបក្ស​សង្គ្រោះជាតិ។​



ថ្លែង​ទៅ​កាន់​តំណាងរាស្រ្ត​ដែល​សុទ្ធ​តែ​មក​ពី​គណបក្ស​កាន់​អំណាច​ចំនួន​៦៦​រូប​ ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នាព្រឹក​នេះ​ លោក ហ៊ុន សែន បាន​ព្រមាន​គណបក្ស​ប្រឆាំងថា ​នៅ​ពេល​លោក​ឈ្នះ​បណ្ដឹង​បរិហារកេរ្ដិ៍ដែល​លោក​បាន​ប្តឹងលោក សម រង្សី​ ទាមទារ​សំណង​ចំនួន​១លាន​ដុល្លារ​នោះ​ លោក​នឹង​រឹប​អូស​ ហើយ​លក់​ទ្រព្យ​សម្បត្តិមួយ​ចំនួន​របស់​លោក​ សម​ រង្ស៊ី រួម​ទាំង​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ជា​មេរៀនដល់​លោក សម រង្ស៊ី។ ​

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា៖

«ខ្ញុំ​រង់​ចាំ​តែ​សាលក្រម​ចូល​ជា​ស្ថាពរ​ទេ លើក​នេះ​ខ្ញុំ​យក​ហើយ​លុយ។ អត់​មាន​យក​តែ​មួយ​រៀល​ដូច ថាក់ ឡានី ទេ។ ខ្ញុំ​ទារ​មួយ​លាន​ដុល្លារ។ តែ​សាលក្រម​មុន​គេ គឺ​សាលក្រម​បង ហេង សំរិន បើ​កាលណា​សាលក្រម​នេះ​ចូល​ហើយ នឹង​បង្កក​ទ្រព្យសម្បត្តិ សុំ​ដីកា​ការពារ​ទ្រព្យ​សម្បត្តិ លក់​ទ្រព្យ​សម្បត្តិ​ពួក​ហ្នឹង​ចោល​ឲ្យ​អស់​ហ្មង ដើម្បី​ឲ្យ​រៀង។ ឮ​ថា​ស្នាក់ការ​គណបក្ស​ដាក់​ឈ្មោះ សម រង្ស៊ី អញ្ចឹង​ទេ​លក់​ស្នាក់ការ​គណបក្ស​ហ្នឹងលក់​ឡៃឡុង»។

លោក​ ហ៊ុន សែន បាន​ជំរុញលោក ហេង សំរិន និង​លោក ហោ ណាំហុង ដែល​បាន​ប្តឹង​ លោក សម រង្ស៊ី កន្លង​មក​ឲ្យ​ទាមទារ​លោក សម រង្ស៊ី ​សង​ជំងឺ​ចិត្ត​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត។ ហើយ​លោក​បាន​បញ្ជា​មិន​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្ទេរ​ទ្រព្យ​សម្បត្តិដែល​ជា​កម្មសិទ្ធិ​របស់ លោក សម រង្ស៊ី ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀតមុន​នឹង​សាលក្រម​ចូល​ជា​ស្ថាពរ។​

លោក ហ៊ុន សែន​ ប្រកាស​បែប​នេះ​ខណៈដែល​តុលាការ​មិន​ទាន់​បើក​សវនាការ​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ទាមទារ​ទឹក​ប្រាក់​១លាន​ដុល្លារ​ពី​លោក សម រង្ស៊ី នៅ​ឡើយ។ ក្រុមអ្នក​ច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​អាច​ប្តឹង​លោក សម រង្ស៊ី​ បាន​ទេ ប្រសិន​បើ​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី​ ពាក់ព័ន្ធ​នឹង​សារ​នៅ​តាម​បណ្តាញ​សង្គម​ដែល​ចោទ​ថា​ លោក​ ហ៊ុន សែន​ ឲ្យ​លុយ​១លាន​ដុល្លារ​ទៅ​កញ្ញា​ ធី សុវណ្ណថា​ គឺ​ជា​ការ​ពិត។​

ថ្លែង​ក្នុង​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​លើក​ឡើងថា លោក ហ៊ុន សែន តែង​ ប្រើប្រាស់​តុលាការ​ដើម្បី​គំរាមកំហែង​គណបក្ស​ប្រឆាំង ហើយ​ថា ​ទង្វើ​របស់​លោក ហ៊ុន សែន នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋគាំទ្រគណបក្ស​ប្រឆាំង​កាន់​តែ​ច្រើន។​

អ្នក​តំណាងរាស្ត្រ​ប្រឆាំង​រូប​នេះ​ប្រសាសន៍​ថា៖

«ជា​ការ​ពិសោធន៍​ច្រើន​ដង​ក៏​យើង​ធ្លាប់​ដឹង​ផង​ដែរ​ថា កាលណា​សម្តេច​នាយករដ្ឋមន្ត្រី​លោក​មាន​បំណង​យ៉ាង​ម៉េច តុលាការ​ធ្វើ​ការងារ​មិន​សូវ​ខុសគ្នា​ពី​បំណង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដូច​ដែល​បាន​បញ្ជាក់​ដែរ ​ក្នុង​ការងារ​នយោបាយ មិនមែន​ឧបករណ៍​ទេ​គឺ​ប្រជារាស្ត្រ ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​យល់​ឃើញ។ អ្វី​ដែល​ជា​ការ​បារម្ភ​គឺ​ការ​ធ្វើ​បែប​នេះ​វា​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​គាត់​មិន​សប្បាយ​ចិត្ត ហើយ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ច្រើន។ ខ្ញុំ​គិត​អញ្ចឹង​ទៅ​វិញ​ទេ»។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​បានបង្ហោះ​សារនៅ​លើ​បណ្តាញ​សង្គម Twitter ជា​ភាសា​អង់គ្លេស​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ការ​ព្រមានរបស់​លោកនាយករដ្ឋមន្ត្រី បង្ហាញ​ថា លោក ហ៊ុន សែន​ កំពុង​ភ័យ​ស្លន់ស្លោរដោយសារ​លោក​ដឹង​ថា​នឹង​ត្រូវ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ​និង​២០១៨ ។​

លោក សម រង្ស៊ី បានសរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ហ៊ុន សែន មិន​អាច​ទាក់ទាញ​អ្នក​បោះ​ឆ្នោត​បាន​តទៅ​ទៀត​ទេ ដូច្នេះ​លោក​ក៏​តាម​រក​រឿង​ខ្ញុំ​ដោយ​ផ្ទាល់ ដោយសារ​ខ្ញុំ​ជា​និមិត្តរូប​នៃ​ការ​ប្រឆាំង​ទៅ​នឹង​អំណាច​ផ្តាច់ការ និង​ពុករលួយ»។


 Rainsy Sam @RainsySam
Hun Sen can no longer appeal to electorate, so personally hounds me, as symbol of resistance to autocratic, corrupt power. #SamRainsy 2/2
7:09 AM - 31 Jan 2017


លោក មាស នី អ្នកវិភាគ​ការ​អភិ​វឌ្ឍ​សង្គម​យល់​ថា ការ​ប្រកាស​ពី​ជ័យជម្នះ​ជា​មុន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លើ​បណ្តឹងទាមទារ​សំណង​១លាន​ដុល្លារ​ពី​លោក សម រង្ស៊ី ​បង្ហាញ​ថា លោក ហ៊ុន សែន បាន​ដឹង​ជា​មុន​ពី​ចំណាត់ការ​របស់​តុលាការ ដោយ​សារ​តុលាការ​ស្ថិត​ក្រោម​បញ្ជា​របស់​លោក។

លោក​មាន​ប្រសាសន៍ប្រាប់ VOA ថា៖

«សម្តេច​នាយក​គាត់​ដឹង​ថា ​គាត់​ប្រាកដ​ជា​ឈ្នះ​ទៅ​ហើយ ព្រោះ​អី​តុលាការ​ហ្នឹង​ធ្វើតាម​តែអ្វី​ដែល​គាត់​បាន​គិត។ យើង​ធ្លាប់​ឃើញ​មុនៗ​ ​តុលាការ​តែ​កាល​ណា​សម្តេច​នាយក​គាត់​ថា​អី​តុលាការ​ត្រូវ​ធ្វើ​តាម​គាត់។ នៅ​ក្នុង​ករណី​បែប​នេះ គាត់​បាន​ដឹង​ទៅ​ហើយ ហើយ​តុលាការ​ក៏​មិន​ហ៊ាន​ឲ្យ​គាត់​ចាញ់​ដែរ អញ្ចឹង​រឿង​នេះ​បើ​សិន​ជា​ភ្នាល់​ទេ​ គេ​បាន​ដាក់​ខាង​ឈ្នះ​រួច​ទៅ​ហើយ»។

ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​របស់​លោក ហ៊ុន​ សែន ប្រឆាំង​លោក សម រង្ស៊ី ដោយទាមទារ​សំណង​១លាន​ដុល្លារ​នេះ លោក សៀង សុខ ព្រះ​រាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃទី១៤ ខែ​កុម្ភៈ ខាង​មុខ។

កន្លង​មក លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ប្តឹងមេបក្ស​ និង​ក្រុម​មន្រ្តីគណបក្ស​ប្រឆាំងជា​ច្រើន​នាក់​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ ដូច​ជា​ ​លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត​មណ្ឌល​បាត់ដំបង លោកស្រី​ ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា និង​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ប្រឆាំង​ជាច្រើន​ករណី​ទៀត៕

3 comments:

Anonymous said...

ថាហើយ អាគុក វាឍូម៉ែហើយ គឺត្រងណាដែលថាមិនត្រឹមត្រូវវាធ្វើត្រង់នោះ វាមានឈាមខ្មៅលើសយួន១០០ដងទៅទៀត ឥឡូវតើសង្ឃឹមលើបោះឆ្នោតបានទៀតទេ? ថាឆ្កែឆ្កួតចុះ វាឆ្កួតទៅហើយ តែអាគុកដូចជាវាឡប់លើសឆ្កែឈ្កួតទៅទៀត វាចង់យកកន្លែងនោះ ហើយថ្ងៃក្រោយ កឺមសុខា ឥតកន្លែង ពួន សង្រ្គោះជាតិ ធ្វើម្តេចទៅ?​ ថាតា មាន់ដាលា គាត់ជាប់គុក កំសត់ណាស់ តែគាត់បានឡើងធ្វើធំ តែសង្រ្គោះជាតិ ដូចជាកំសត់លើសនោះទៅទៀត មិនជាប់គុកមែន តែ ហាក់ដូចគុកមានរបង១០ជាន់ អញ្ចឹង ធ្វើម្តេច បើអាគុកតាមអុក រកក្រឡាដើរមិនបានដូច្នេះ សង្ឃឹម យូអិន មើលទៅ យូអិន មានរឿង១០០០ ចំពូកដូច្នេះ មើលទៅមានតែ ស្គូលអុសវៃ ទេ ដែលអាច ដោះបញ្ហានេះបាន

Anonymous said...

Yuon Traitor Hun Sen demands Mr. Sam Rainsy
to pay him one million dollars or else !!!

A ganster only knows and does what he does best.

Anonymous said...

Yuon's dog Hun Sen keeps digging
his own grave deeper and deeper 👹👹👹