Tuesday, 31 January 2017
លោកហ៊ុន សែននឹងរឹបអូសទ្រព្យសម្បត្តិរបស់លោកសម រង្ស៊ីយកទៅលក់ឡៃឡុង
School of Vice: Desperate times call for desperate measures?
>>>
31 មករា 2017
កាន់ វិច្ឆិកា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសថា លោកនឹងរឹបអូសស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បន្ទាប់ពីលោកបានប្តឹងលោក សម រង្ស៊ី ដោយទាមទារសំណងជំងឺចិត្ត១លានដុល្លារពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
ភ្នំពេញ —
ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភាដើម្បីសម្រេចលុបចោលប្រការ ៤៨(៣) ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដែលឈប់ឲ្យមានក្រុមតំណាងរាស្រ្តមតិភាគតិច និងមតិភាគច្រើន។ ក្រុមទាំងពីរនេះត្រូវបានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបង្កើតឡើងកាលពីឆ្នាំ២០១៤ ដើម្បីដោះស្រាយបញ្ហានយោបាយក្នុងពេលកន្លងមក។
កាលពីថ្ងៃទី១៨ ខែមករា លោក ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងតាមបណ្តាញអ៊ីនធឺណិតទៅកាន់សកម្មជនរបស់លោក ដោយនិយាយថា លោក ហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារ ដល់កញ្ញា ធី សុវណ្ណថា ដើម្បីបំបែកគណបក្សសង្គ្រោះជាតិ។
ថ្លែងទៅកាន់តំណាងរាស្រ្តដែលសុទ្ធតែមកពីគណបក្សកាន់អំណាចចំនួន៦៦រូប ក្នុងកិច្ចប្រជុំវិសាមញ្ញនាព្រឹកនេះ លោក ហ៊ុន សែន បានព្រមានគណបក្សប្រឆាំងថា នៅពេលលោកឈ្នះបណ្ដឹងបរិហារកេរ្ដិ៍ដែលលោកបានប្តឹងលោក សម រង្សី ទាមទារសំណងចំនួន១លានដុល្លារនោះ លោកនឹងរឹបអូស ហើយលក់ទ្រព្យសម្បត្តិមួយចំនួនរបស់លោក សម រង្ស៊ី រួមទាំងស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីជាមេរៀនដល់លោក សម រង្ស៊ី។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖
«ខ្ញុំរង់ចាំតែសាលក្រមចូលជាស្ថាពរទេ លើកនេះខ្ញុំយកហើយលុយ។ អត់មានយកតែមួយរៀលដូច ថាក់ ឡានី ទេ។ ខ្ញុំទារមួយលានដុល្លារ។ តែសាលក្រមមុនគេ គឺសាលក្រមបង ហេង សំរិន បើកាលណាសាលក្រមនេះចូលហើយ នឹងបង្កកទ្រព្យសម្បត្តិ សុំដីកាការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិពួកហ្នឹងចោលឲ្យអស់ហ្មង ដើម្បីឲ្យរៀង។ ឮថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី អញ្ចឹងទេលក់ស្នាក់ការគណបក្សហ្នឹងលក់ឡៃឡុង»។
លោក ហ៊ុន សែន បានជំរុញលោក ហេង សំរិន និងលោក ហោ ណាំហុង ដែលបានប្តឹង លោក សម រង្ស៊ី កន្លងមកឲ្យទាមទារលោក សម រង្ស៊ី សងជំងឺចិត្តរាប់ម៉ឺនដុល្លារថែមទៀត។ ហើយលោកបានបញ្ជាមិនឲ្យអាជ្ញាធរមានសមត្ថកិច្ចផ្ទេរទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ លោក សម រង្ស៊ី ទៅឲ្យអ្នកផ្សេងទៀតមុននឹងសាលក្រមចូលជាស្ថាពរ។
លោក ហ៊ុន សែន ប្រកាសបែបនេះខណៈដែលតុលាការមិនទាន់បើកសវនាការពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ទាមទារទឹកប្រាក់១លានដុល្លារពីលោក សម រង្ស៊ី នៅឡើយ។ ក្រុមអ្នកច្បាប់លើកឡើងថា លោក ហ៊ុន សែន មិនអាចប្តឹងលោក សម រង្ស៊ី បានទេ ប្រសិនបើការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងសារនៅតាមបណ្តាញសង្គមដែលចោទថា លោក ហ៊ុន សែន ឲ្យលុយ១លានដុល្លារទៅកញ្ញា ធី សុវណ្ណថា គឺជាការពិត។
ថ្លែងក្នុងស្នាក់ការបក្សសង្គ្រោះជាតិ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងលើកឡើងថា លោក ហ៊ុន សែន តែង ប្រើប្រាស់តុលាការដើម្បីគំរាមកំហែងគណបក្សប្រឆាំង ហើយថា ទង្វើរបស់លោក ហ៊ុន សែន នេះកំពុងធ្វើឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំងកាន់តែច្រើន។
អ្នកតំណាងរាស្ត្រប្រឆាំងរូបនេះប្រសាសន៍ថា៖
«ជាការពិសោធន៍ច្រើនដងក៏យើងធ្លាប់ដឹងផងដែរថា កាលណាសម្តេចនាយករដ្ឋមន្ត្រីលោកមានបំណងយ៉ាងម៉េច តុលាការធ្វើការងារមិនសូវខុសគ្នាពីបំណងរបស់សម្តេចនាយករដ្ឋមន្ត្រីទេ។ ក៏ប៉ុន្តែអ្វីដែលសំខាន់ដូចដែលបានបញ្ជាក់ដែរ ក្នុងការងារនយោបាយ មិនមែនឧបករណ៍ទេគឺប្រជារាស្ត្រ ជាឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលជាអ្នកយល់ឃើញ។ អ្វីដែលជាការបារម្ភគឺការធ្វើបែបនេះវាអាចធ្វើឲ្យពលរដ្ឋគាត់មិនសប្បាយចិត្ត ហើយគាំទ្របក្សសង្គ្រោះជាតិកាន់តែច្រើន។ ខ្ញុំគិតអញ្ចឹងទៅវិញទេ»។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំងបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ជាភាសាអង់គ្លេសនារសៀលថ្ងៃអង្គារនេះថា ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី បង្ហាញថា លោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោរដោយសារលោកដឹងថានឹងត្រូវបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ។
លោក សម រង្ស៊ី បានសរសេរក្នុងន័យដើមថា៖
«ហ៊ុន សែន មិនអាចទាក់ទាញអ្នកបោះឆ្នោតបានតទៅទៀតទេ ដូច្នេះលោកក៏តាមរករឿងខ្ញុំដោយផ្ទាល់ ដោយសារខ្ញុំជានិមិត្តរូបនៃការប្រឆាំងទៅនឹងអំណាចផ្តាច់ការ និងពុករលួយ»។
Rainsy Sam @RainsySam
Hun Sen can no longer appeal to electorate, so personally hounds me, as symbol of resistance to autocratic, corrupt power. #SamRainsy 2/2
7:09 AM - 31 Jan 2017
លោក មាស នី អ្នកវិភាគការអភិវឌ្ឍសង្គមយល់ថា ការប្រកាសពីជ័យជម្នះជាមុនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើបណ្តឹងទាមទារសំណង១លានដុល្លារពីលោក សម រង្ស៊ី បង្ហាញថា លោក ហ៊ុន សែន បានដឹងជាមុនពីចំណាត់ការរបស់តុលាការ ដោយសារតុលាការស្ថិតក្រោមបញ្ជារបស់លោក។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖
«សម្តេចនាយកគាត់ដឹងថា គាត់ប្រាកដជាឈ្នះទៅហើយ ព្រោះអីតុលាការហ្នឹងធ្វើតាមតែអ្វីដែលគាត់បានគិត។ យើងធ្លាប់ឃើញមុនៗ តុលាការតែកាលណាសម្តេចនាយកគាត់ថាអីតុលាការត្រូវធ្វើតាមគាត់។ នៅក្នុងករណីបែបនេះ គាត់បានដឹងទៅហើយ ហើយតុលាការក៏មិនហ៊ានឲ្យគាត់ចាញ់ដែរ អញ្ចឹងរឿងនេះបើសិនជាភ្នាល់ទេ គេបានដាក់ខាងឈ្នះរួចទៅហើយ»។
ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍របស់លោក ហ៊ុន សែន ប្រឆាំងលោក សម រង្ស៊ី ដោយទាមទារសំណង១លានដុល្លារនេះ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឆ្លើយបំភ្លឺ នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ។
កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងមេបក្ស និងក្រុមមន្រ្តីគណបក្សប្រឆាំងជាច្រើននាក់ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ដូចជា លោកស្រី មូរ សុខហួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា និងលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងជាច្រើនករណីទៀត៕
Subscribe to:
Post Comments (Atom)
3 comments:
ថាហើយ អាគុក វាឍូម៉ែហើយ គឺត្រងណាដែលថាមិនត្រឹមត្រូវវាធ្វើត្រង់នោះ វាមានឈាមខ្មៅលើសយួន១០០ដងទៅទៀត ឥឡូវតើសង្ឃឹមលើបោះឆ្នោតបានទៀតទេ? ថាឆ្កែឆ្កួតចុះ វាឆ្កួតទៅហើយ តែអាគុកដូចជាវាឡប់លើសឆ្កែឈ្កួតទៅទៀត វាចង់យកកន្លែងនោះ ហើយថ្ងៃក្រោយ កឺមសុខា ឥតកន្លែង ពួន សង្រ្គោះជាតិ ធ្វើម្តេចទៅ? ថាតា មាន់ដាលា គាត់ជាប់គុក កំសត់ណាស់ តែគាត់បានឡើងធ្វើធំ តែសង្រ្គោះជាតិ ដូចជាកំសត់លើសនោះទៅទៀត មិនជាប់គុកមែន តែ ហាក់ដូចគុកមានរបង១០ជាន់ អញ្ចឹង ធ្វើម្តេច បើអាគុកតាមអុក រកក្រឡាដើរមិនបានដូច្នេះ សង្ឃឹម យូអិន មើលទៅ យូអិន មានរឿង១០០០ ចំពូកដូច្នេះ មើលទៅមានតែ ស្គូលអុសវៃ ទេ ដែលអាច ដោះបញ្ហានេះបាន
Yuon Traitor Hun Sen demands Mr. Sam Rainsy
to pay him one million dollars or else !!!
A ganster only knows and does what he does best.
Yuon's dog Hun Sen keeps digging
his own grave deeper and deeper 👹👹👹
Post a Comment