Thursday, 2 February 2017

លោក ហ៊ុន សែន ថា​មិន​ដាក់​ត្រកូល​ហ៊ុន​ក្នុង​ក្រសួង​សេដ្ឋកិច្ច​គឺ​មិន​ចង់​ពាក់ព័ន្ធ​រឿង​លុយ​កាក់


School of Vice: How noble of one who sits on the law and the constitution, has the power to promote and demote anyone at will, plunders the nation's wealth with impunity [see Global Witness report]...


>>>


ដោយ យាង សុជាមេត្តា
2017-02-02

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
 AFP



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​មិន​ដាក់​សមាជិក​ត្រកូល "ហ៊ុន" ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយសារ​លោក​មិន​ចង់​ឲ្យ​គ្រួសារ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​លុយ​កាក់។ លោក ហ៊ុន សែន ក៏​វាយ​ប្រហារ​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លូបល វីនេស (Global Witness) ដែល​តែង​ចេញ​របាយការណ៍​និយាយ​អាក្រក់​ពី​គ្រួសារ និង​ការ​ដឹកនាំ​របស់​លោក។

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត មាន​ចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច​រហូត​ធ្លាប់​ធ្វើ​ការ​នៅ​ធនាគារ​ពិភពលោក​ក្តី (World Bank) ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​កូន​ចៅ​លោក​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​ពាក់ព័ន្ធ​នឹង​រឿង​លុយ​កាក់​ឡើយ។



ការ​ថ្លែង​ដូចនេះ​របស់​លោក ហ៊ុន សែន ហាក់​ដូចជា​ដឹង​មុន​ថា លោក​នឹង​រង​ការ​រិះគន់ ឬ​វាយ​ប្រហារ ប្រសិន​បើ​លោក​ដាក់​សមាជិក​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន" ធ្វើ​ការ​នៅ​ក្រសួង​ពាក់ព័ន្ធ​រឿង​គ្រប់គ្រង​លុយ​កាក់ ឬ​ដែល​ពលរដ្ឋ​ហៅ​ជាទូទៅ​ថា ក្រសួង​ខ្លាញ់​នោះ៖ «បង​ដូច​អត់​មាន​ត្រកូល​ហ៊ុន​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ខ្ញុំ​ថា​នែ! អញ​ណា អញ​ជៀស​អា​ហ្នឹង អញ​អត់​ឲ្យ​ត្រកូល​ហ៊ុន​ណា​មួយ​ទៅ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទេ​វើយ អា​រឿង​គយ ពន្ធដារ​អត់​មាន​ទេ កុំ​មក​រញ៉េរញ៉ៃ គេ​ជេរ​អញ​ងាប់ ចេះ​មក​ឲ្យ​យោបល់។ ខ្ញុំ​ថា​កុំ​និយាយ អញ​ដឹង​ណាស់​អា​រឿង​ហ្នឹង»។

លោក ហ៊ុន សែន ថ្លែង​ដែរ​ថា បើ​ទោះ​ជា​លោក​ខំ​ជៀសវាង​ប៉ុណ្ណឹង​ហើយ នៅ​តែ​មាន​គេ​វាយ​ប្រហារ​គ្រួសារ​លោក​ទៀត។ លោក ហ៊ុន សែន បាន​លើក​ឡើង​ពី​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លូបល វីនេស ដែល​កន្លង​ទៅ​គេ​ដឹង​ថា តែង​ចេញ​របាយការណ៍​រិះគន់​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ពី​គ្រួសារ​ត្រកូល "ហ៊ុន"៖ «រឿង​គ្លូបល វីនេស ខ្ញុំ​ប្រកាស​ពី​ដំបូង​មក វា​តាម​រក​រឿង​អី​តែ​ខ្ញុំ​ហ្នឹង ហើយ​ចាប់​ផ្ដើម​ខ្ញុំ​និយាយ​ជា​សាធារណៈ​រឿង គ្លូបល វីនេស ដែល​យើង​បណ្ដេញ​ចេញ​ចាប់​ផ្តើម​ពី​អី ចាប់​ផ្តើម​ពី​ស្រី​ជា​បុគ្គលិក​ម្នាក់​កូន​កាត់​ខ្មែរ-បារាំង ទៅ​យក​ប្ដី​គេ។ ដល់​គេ​តាម​ដល់​ផ្ទះ​ទៅ ចោទ​ថា​ពួក​កាប់​ឈើ​ទៅ​រក​រឿង។ អតីត​ឯកអគ្គរាជទូត​អង់គ្លេស ដឹង​រឿង​ហ្នឹង​ច្បាស់ តែ​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​អគ្គរដ្ឋទូត​មួយ​ណា​ទេ រឿង​បាន​វា​ចេះ​តែ​កើតៗ យើង​ឈប់​ឲ្យ​ធ្វើ​ការ​ទៅ»។

បើ​ទោះ​ជា​លោក ហ៊ុន សែន អះអាង​ថា មិន​មាន​សមាជិក​ត្រកូល "ហ៊ុន" ធ្វើ​ការ​នៅ​កន្លែង​លុយ​ក្នុង​ស្ថាប័ន​រដ្ឋ​ក្តី តែ​បើ​និយាយ​ពី​វិស័យ​ជំនួញ​វិញ អង្គការ គ្លូបល វីនេស រក​ឃើញ​ថា ត្រកូល "ហ៊ុន" កំពុង​ក្តោប​ក្តាប់​មុខ​ជំនួញ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា។

ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ គ្លូបល វីនេស រក​ឃើញ​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន មាន​ប្រាក់​ខែ​សរុប​មិន​ដល់ ២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​គេ​ប៉ាន់​ប្រមាណ​ថា គ្រួសារ​លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​សរុប​មិន​តិច​ពី ៥០០​លាន​ទៅ ១​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​ទេ។ បើ​និយាយ​ពី​ជំនួញ​វិញ សែស្រឡាយ​ត្រកូល "ហ៊ុន" មាន​ចំណែក​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ១១៤​ក្រុមហ៊ុន និង​មាន​ទុន​វិនិយោគ​ជាង ២០០​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ទាំងអស់​នោះ​ជា​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ការ​កម្សាន្ត ទេសចរណ៍ សំណង់ អចលនទ្រព្យ ថាមពល ការ​រុក​រក​រ៉ែ ព័ត៌មាន កីឡា កសិកម្ម ទូរគមនាគមន៍ ល្បែង សន្តិសុខ តំបន់​សេដ្ឋកិច្ច​ពិសេស វាយនភ័ណ្ឌ រុក្ខាប្រមាញ់ និង​ថ្នាំពេទ្យ ជាដើម។

កូន​ស្រី​ច្បង​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ២២ ដែល​មាន​ទុន​វិនិយោគ​ចំនួន ៦៦​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​វៀតថែល​កម្ពុជា (Viettel Cambodia) ដែល​ជា​សាខា​នៃ​ក្រុមហ៊ុន​វៀតថែល​គ្រុប (Viettel Group) របស់​វៀតណាម ដែល​ផ្តល់​សេវាកម្ម​ទូរស័ព្ទ Metfone នៅ​កម្ពុជា។ វៀតថែល​គ្រុប គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​វៀតណាម គ្រប់គ្រង​ដោយ​ក្រសួង​ការពារ​ជាតិ​វៀតណាម។ ប្ដី​អ្នកស្រី ហ៊ុន ម៉ាណា គឺ​លោក ឌី វិជ្ជា ដែល​ជា​កូន​ប្រុស​របស់​លោក ហុក ឡង់ឌី ក៏​មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន ៤ ដែរ។

ចំណែក​កូន​ស្រី​ម្នាក់​ទៀត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​៦ ខណៈ​ដែល​ប្ដី​របស់​អ្នកស្រី គឺ​លោក សុខ ពុទ្ធិវុធ ដែល​ជា​កូន​ប្រុស​របស់​លោក សុខ អាន មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៧ ផ្សេង​ទៀត។ រីឯ​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ដែល​ភរិយា​លោក គឺ​អ្នកស្រី ពេជ្រ ច័ន្ទមុនី មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន ៨ ក្នុង​ពេល​ដែល​អ្នកស្រី យឹម ឆៃលីន កូន​ស្រី​របស់​លោក យឹម ឆៃលី និង​ត្រូវ​ជា​ប្រពន្ធ​របស់​លោក ហ៊ុន ម៉ានី មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន​៦។

កូន​ប្រុស​កណ្ដាល​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​១ គឺ​ក្រុមហ៊ុន​អគ្គីសនី​ឯកជន​កម្ពុជា ខណៈ​ដែល​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ឌី ចាន់ដាវី ប្អូន​ស្រី​របស់​លោក ឌី វិជ្ជា មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន ១ ដូច​គ្នា គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស ឌី អែន អឹម នៅ​ក្រុង​បាវិត (D & M (Baviet) SEZ com)។ ក្នុង​ពេល​ជាមួយ​គ្នា ម្តាយ​របស់​អ្នកស្រី ឌី ចាន់ដាវី អ្នកស្រី ម៉ែន ភក្តី ដែល​ជា​ប្រពន្ធ​របស់​លោក ហុក ឡង់ឌី ក៏​មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៤ ផង​ដែរ។


ហ៊ុន ម៉ានិត ២០១៦ ៨៥៥
ហ៊ុន ម៉ានិត ២០១៦ ៨៥៥លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev


ចំណែក​បង​ប្អូន​ប្រុស​ស្រី និង​បង​ប្អូន​ជីដូនមួយ​របស់​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន សាន អ្នកស្រី ហ៊ុន សេងនី ឬ​អ្នកស្រី ឌី ជូច ជាដើម សុទ្ធតែ​មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ជិត​២០ នៅ​ពេល​កូនៗ និង​ប្រពន្ធ​របស់​លោក ហ៊ុន ណេង ដែល​ជា​បង​ប្រុស​របស់​លោក ហ៊ុន សែន មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៣៨ ផ្សេង​ទៀត។ កូន​ប្រុស​ស្រី​របស់​លោក ហ៊ុន ណេង ទាំងនោះ​មាន​ដូចជា លោក ហ៊ុន តូ លោក ហ៊ុន សៀងហេង អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​ប្រពន្ធ​លោក នេត សាវឿន អ្នកស្រី ហ៊ុន ចន្ធូ និង​អ្នកស្រី ហ៊ុន ចន្ថា ដែល​ជា​អតីត​ភរិយា​របស់​លោក ឌី វិជ្ជា។

ក្រៅ​ពី​នោះ បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​ឲ្យ​មាន​សមាជិក​ត្រកូល "ហ៊ុន" ធ្វើ​ការ​ក្នុង​ក្រសួង​ពាក់ព័ន្ធ​នឹង​លុយ​កាក់​ក្តី ប៉ុន្តែ​លោក ហ៊ុន សែន មិន​រួញរា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ភរិយា​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ធ្វើ​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​ក្តោប​ក្តាប់​លុយ​ជំនួយ​រាប់​លាន​ដុល្លារ ដែល​ស្ថាប័ន​នេះ​ប្រមូល​បាន​ជា​រៀង​រាល់​ឆ្នាំ​នោះ។ កាកបាទ​ក្រហម​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​ភរិយា​លោក ហ៊ុន សែន ជា​រឿយៗ​ត្រូវ​បាន​រិះគន់​ថា បាន​យក​ជំនួយ​ទៅ​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច។

ក្នុង​ពេល​ជាមួយ​គ្នា បើ​ទោះ​ជា​កូនៗ​លោក ហ៊ុន សែន គ្មាន​មុខ​តំណែង​ក្នុង​ក្រសួង​លុយ​ក្តី ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា កូនៗ​លោក​មិន​មាន​តំណែង​ធំៗ​នៅ​កន្លែង​ផ្សេង​ឡើយ។ កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត គឺ​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣ ជា​មេ​បញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​រង​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ កូន​ប្រុស​ច្បង​ទី​២ គឺ​លោក ហ៊ុន ម៉ានិត ក៏​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣ ដែល​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ។ ចំណែក​លោក ហ៊ុន ម៉ានី គឺ​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ស្ពឺ។ នេះ​គេ​នៅ​មិន​ទាន់​រាប់​ទៅ​ដល់​កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ប្ដី​អ្នកស្រី ហ៊ុន ម៉ាណា ដែល​មាន​មុខងារ​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ និង​លោក នេត សាវឿន ក្មួយ​ប្រសា​ប្រុស​លោក ហ៊ុន សែន ដែល​ជា​អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ផង៕

2 comments:

Anonymous said...



“ចិត្តជាទេវទាត់ មាត់ជាទេវតា។”

I am not sure who ទេវទាត់ is, but, I think, he is a ទេវតា ពូកែខាងទាត់?
Anyway the meaning of the saying is:

“Your talk is sweet, but your heart is full of hatred.”



Anonymous said...

Look at the picture. Hun Manet is dark-skinned just like his father.

Now, Le Duc Tho is light-skinned. Hun Manet's mum is also light-skinned. How is that possible, Hun Manet is not light-skinned if he was the son of Le Duc Tho?

Someone played a dirty trick with a stupid rumor to dupe the Khmers into believing such stupid rumor. If you believe such rumor then you are stupid.