Khmer Circle: Oh dear...
ដោយ ថា កិត្យា
2017-04-09

ស្ត្រីម្នាក់យកទ្រនាប់ជើងគប់លើរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅស្លាកគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ Screenshot
មន្ត្រីគណបក្សប្រឆាំងនៅខេត្តកំពង់ស្ពឺ អះអាងថា ស្ត្រីដែលយកទ្រនាប់ជើងគប់លើរូបមេដឹកនាំកំពូលរបស់គណបក្សកាន់អំណាចនោះ មិនមែនជាសកម្មជនរបស់ខ្លួននោះទេ។ ការអះអាងនេះ បន្ទាប់ពីតុលាការខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅស្ត្រីម្នាក់នោះឲ្យចូលបំភ្លឺ កាលពីថ្ងៃទី៨ ខែមេសា អំពីទង្វើរបស់ខ្លួន។
មន្ត្រីគណបក្សសង្គ្រោះជាតិ តាំងពីថ្នាក់ឃុំ-សង្កាត់រហូតដល់ថ្នាក់ខេត្ត សុទ្ធតែបដិសេធថា មិនដែលស្គាល់ស្ត្រីដែលយកទ្រនាប់ជើងគប់លើរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលមាននៅលើស្លាកគណបក្សប្រជាជនកម្ពុជា នោះទេ ព្រោះមិនមែនជាសកម្មជន ឬសមាជិកគណបក្សរបស់ខ្លួន។
ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ និងជាក្រុមប្រឹក្សាក្រុងច្បារមន អ្នកស្រី គុណ ម៉ាច មានប្រសាសន៍ថា សកម្មជន ឬស្ត្រីរបស់គណបក្សសង្គ្រោះជាតិ ក្នុងមូលដ្ឋាននោះ គឺអ្នកស្រីស្គាល់ស្ទើរទាំងអស់ ប៉ុន្តែមិនស្គាល់ស្ត្រីម្នាក់នោះឡើយ ព្រោះមិនមែនជាសកម្មជនរបស់បក្ស។ ទោះយ៉ាងណា អ្នកស្រីថាមិនគាំទ្រចំពោះទង្វើអសីលធម៌របស់ស្ត្រីម្នាក់នោះឡើយ៖ «»។
នាពេលថ្មីៗនេះមានខ្សែវីដេអូឃ្លីបរយៈពេល ១៣វិនាទី ត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដោយបង្ហាញពីស្ត្រីម្នាក់យកទ្រនាប់ជើងគប់ទៅលើរូបលោក ហ៊ុន សែន និងលោក ហេង សំរិន ដែលមាននៅលើស្លាកគណបក្សប្រជាជនកម្ពុជា។ ស្ត្រីម្នាក់នោះរងការចោទថាជាសកម្មជនបក្សប្រឆាំង និងមានឈ្មោះថា សំ សុខា អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោយចេញវីដេអូនេះភ្លាម កាលពីថ្ងៃទី៨ ខែមេសា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា បានចេញដីកាកោះហៅស្ត្រីម្នាក់នោះឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធនឹងបទប្រមាថ និងញុះញង់ឲ្យមានការរើសអើង។
អាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ ធា បានទេនៅថ្ងៃទី៩ ខែមេសា ដោយលោកថាជាប់រវល់។
រីឯចៅសង្កាត់ស្វាយក្រវ៉ាន់ លោក ង៉ែត រ៉េន មានប្រសាសន៍ថា ស្ត្រីម្នាក់នោះពិតជាស្ថិតក្នុងមូលដ្ឋានរបស់លោកពិតមែន តែឥឡូវនេះលោកមិនដឹងថាស្ត្រីនោះនៅទីណាឡើយ ហើយលោកក៏មិនដឹងថា ស្ត្រីម្នាក់នោះជាសកម្មជនរបស់គណបក្សប្រឆាំង ឬក៏យ៉ាងណាដែរ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា អាជ្ញាធរខេត្តកំពង់ស្ពឺ នឹងបន្តវិធានការតាមរក និងចាប់ខ្លួនស្ត្រីម្នាក់នោះយ៉ាងណានោះទេ។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន ថ្លែងថា ចំពោះបញ្ហានេះ អាជ្ញាធរគួរធ្វើត្រឹមតែវិធានការអប់រំលើស្ត្រីនោះ ជាជាងឈានដល់ដំណាក់កាលផ្លូវច្បាប់តឹងរ៉ឹងចាប់គាត់ដាក់ពន្ធនាគារ។ ទន្ទឹមគ្នានេះ លោកសង្កេតឃើញថា ចំណាត់ការរបស់អាជ្ញាធរនេះហាក់បង្ហាញនូវស្តង់ដារពីរ ដោយសារកន្លងមក ប្រសិនបើមានករណីប៉ះពាល់ដល់ជនទន់ខ្សោយ គឺអាជ្ញាធរមានវិធានការយឺតយ៉ាវ តែប្រសិនបើប៉ះពាល់ដល់មន្ត្រីធំៗ ឬអ្នកមានអំណាច គឺចំណាត់ការនោះលឿន និងតឹងរ៉ឹងទៀតផង៖ «»។
កន្លងទៅ នៅពេលនរណាម្នាក់ហ៊ានរិះគន់ ឬធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ពួកគេភាគច្រើនកម្រគេចខ្លួនរួចពីកណ្ដាប់ដៃសមត្ថកិច្ចណាស់ ដោយសមត្ថកិច្ចគ្រប់ស្ថាប័ន យកចិត្តទុកដាក់ក្នុងការចាត់វិធានការជាទីបំផុត។ ដោយឡែកករណីមានការគំរាមកំហែង និងធ្វើឲ្យប៉ះពាល់ដល់បក្សប្រឆាំង ឬប្រជាជនធម្មតាវិញ គេមិនសូវឃើញអាជ្ញាធរចេញវិធានការមានប្រសិទ្ធភាពទេ។ ជាក់ស្តែងដូចជាករណីគំរាមបាញ់សម្លាប់លោក កឹម សុខា ករណីគំរាមបាញ់សម្លាប់លោកបណ្ឌិត សុខ ទូច និងមនុស្សល្បីៗមួយចំនួនទៀត មិនត្រូវបានអាជ្ញាធរស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ឡើយ៕
5 comments:
She should throw her urine to that picture.
Would somebody bring the Cambodian People’s Party sign featuring Hun Sen and Heng Samrin to the West so that the ladies and gentlemen anywhere in the world can throw their shoes at Hun Sen and Heng Samrin and then post them online via FB, Youtube…just to piss them off.
11:12 am
good idea !!
Pee-on Hun Sen,
Why don't YOU work on why your own
Khmer people hate you for a change ?
If Ah devil one eye monster Hun Sen is a good person, people will deplore that woman who threw her shoe to Ah Kwack's picture.
On the contrary, people have overwhelmingly applauded and supported her creative action.
People should start burying or burning Ah Kwack's picture. That would scare Ah Kwack to death.
Post a Comment