Tuesday, 11 April 2017

តុលាការ​កោះ​ហៅ​ស្ត្រី​ម្នាក់​ដែល​យក​ទ្រនាប់​ជើង​គប់​រូប​លោក ហ៊ុន សែន លើ​ស្លាក​គណបក្ស



Khmer Circle: Oh dear...


ដោយ ថា កិត្យា
2017-04-09

ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot



មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ស្ពឺ អះអាង​ថា ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​កាន់​អំណាច​នោះ មិន​មែន​ជា​សកម្មជន​របស់​ខ្លួន​នោះ​ទេ។ ការ​អះអាង​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​បំភ្លឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា អំពី​ទង្វើ​របស់​ខ្លួន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ថ្នាក់​ឃុំ-សង្កាត់​រហូត​ដល់​ថ្នាក់​ខេត្ត សុទ្ធតែ​បដិសេធ​ថា មិន​ដែល​ស្គាល់​ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រូប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ព្រោះ​មិន​មែន​ជា​សកម្មជន ឬ​សមាជិក​គណបក្ស​របស់​ខ្លួន។



ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ និង​ជា​ក្រុម​ប្រឹក្សា​ក្រុង​ច្បារមន អ្នកស្រី គុណ ម៉ាច មាន​ប្រសាសន៍​ថា សកម្មជន ឬ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​មូលដ្ឋាន​នោះ គឺ​អ្នកស្រី​ស្គាល់​ស្ទើរ​ទាំងអស់ ប៉ុន្តែ​មិន​ស្គាល់​ស្ត្រី​ម្នាក់​នោះ​ឡើយ ព្រោះ​មិន​មែន​ជា​សកម្មជន​របស់​បក្ស។ ទោះ​យ៉ាង​ណា អ្នកស្រី​ថា​មិន​គាំទ្រ​ចំពោះ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ឡើយ៖ «»។

នា​ពេល​ថ្មីៗ​នេះ​មាន​ខ្សែ​វីដេអូ​ឃ្លីប​រយៈពេល ១៣​វិនាទី ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​ទៅ​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ត្រី​ម្នាក់​នោះ​រង​ការ​ចោទ​ថា​ជា​សកម្មជន​បក្ស​ប្រឆាំង និង​មាន​ឈ្មោះ​ថា សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ចេញ​វីដេអូ​នេះ​ភ្លាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា បាន​ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ ធា បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដោយ​លោក​ថា​ជាប់​រវល់។

រីឯ​ចៅ​សង្កាត់​ស្វាយក្រវ៉ាន់ លោក ង៉ែត រ៉េន មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​នោះ​ពិត​ជា​ស្ថិត​ក្នុង​មូលដ្ឋាន​របស់​លោក​ពិត​មែន តែ​ឥឡូវ​នេះ​លោក​មិន​ដឹង​ថា​ស្ត្រី​នោះ​នៅ​ទីណា​ឡើយ ហើយ​លោក​ក៏​មិន​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង ឬ​ក៏​យ៉ាង​ណា​ដែរ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នឹង​បន្ត​វិធានការ​តាម​រក និង​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ថ្លែង​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ​លើ​ស្ត្រី​នោះ ជា​ជាង​ឈាន​ដល់​ដំណាក់កាល​ផ្លូវ​ច្បាប់​តឹងរ៉ឹង​ចាប់​គាត់​ដាក់​ពន្ធនាគារ។ ទន្ទឹម​គ្នា​នេះ លោក​សង្កេត​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ហាក់​បង្ហាញ​នូវ​ស្តង់ដារ​ពីរ ដោយសារ​កន្លង​មក ប្រសិន​បើ​មាន​ករណី​ប៉ះពាល់​ដល់​ជន​ទន់​ខ្សោយ គឺ​អាជ្ញាធរ​មាន​វិធានការ​យឺតយ៉ាវ តែ​ប្រសិន​បើ​ប៉ះពាល់​ដល់​មន្ត្រី​ធំៗ ឬ​អ្នក​មាន​អំណាច គឺ​ចំណាត់ការ​នោះ​លឿន និង​តឹងរ៉ឹង​ទៀត​ផង៖ «»។

កន្លង​ទៅ នៅ​ពេល​នរណា​ម្នាក់​ហ៊ាន​រិះគន់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ពួក​គេ​ភាគច្រើន​កម្រ​គេច​ខ្លួន​រួច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​ណាស់ ដោយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាត់​វិធានការ​ជា​ទីបំផុត។ ដោយឡែក​ករណី​មាន​ការ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បក្ស​ប្រឆាំង ឬ​ប្រជាជន​ធម្មតា​វិញ គេ​មិន​សូវ​ឃើញ​អាជ្ញាធរ​ចេញ​វិធានការ​មាន​ប្រសិទ្ធភាព​ទេ។ ជាក់ស្តែង​ដូចជា​ករណី​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ករណី​គំរាម​បាញ់​សម្លាប់​លោក​បណ្ឌិត សុខ ទូច និង​មនុស្ស​ល្បីៗ​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​អាជ្ញាធរ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​ច្បាប់​ឡើយ៕

5 comments:

Anonymous said...

She should throw her urine to that picture.

Anonymous said...



Would somebody bring the Cambodian People’s Party sign featuring Hun Sen and Heng Samrin to the West so that the ladies and gentlemen anywhere in the world can throw their shoes at Hun Sen and Heng Samrin and then post them online via FB, Youtube…just to piss them off.




Anonymous said...

11:12 am
good idea !!

Anonymous said...

Pee-on Hun Sen,

Why don't YOU work on why your own
Khmer people hate you for a change ?

Anonymous said...

If Ah devil one eye monster Hun Sen is a good person, people will deplore that woman who threw her shoe to Ah Kwack's picture.

On the contrary, people have overwhelmingly applauded and supported her creative action.

People should start burying or burning Ah Kwack's picture. That would scare Ah Kwack to death.