
......................................................................................................
ប្រទេសចិនបានបញ្ជូនកងទ័ពរបស់ខ្លួន ១សែន ៥ម៉ឺននាក់ ទៅដាក់ពង្រាយនៅតាមព្រំដែនជាមួយកូរ៉េខាងជើង ដើម្បីការពារមិនអោយមានការហូរចូលព្រំដែនចិន ដោយសារជនភៀសខ្លួនកូរ៉េខាងជើង ករណីផ្ទុះសង្រ្គាមដែលអាមេរិកធ្វើការវាយប្រហារលើទីក្រុងព្យុងយ៉ាង។
យោងតាមគេហទំព័រ Daily mail ចុះផ្សាយនៅថ្ងៃអង្គារ៍ ទី ១១ មេសានេះ គឺ កងទ័ពទាំងនោះ ត្រូវដាក់ពង្រាយនៅតាមតំបន់មួយចំនួនជាប់ព្រំដែនកូរ៉េខាងជើង ហើយទីនោះគឺជាជំរុំដើម្បីជនភៀសខ្លួន ដែលធ្វើយ៉ាងណាគ្រប់គ្រងជនភៀសខ្លួនឱ្យមានប្រសិទ្ធិភាពពេលសង្គ្រាមផ្ទុះឡើង។
តែយ៉ាងណាក៏ដោយ ដែលទីក្រុងប៉េកាំងដាក់ពង្រាយទ័ពដ៏សន្ធឹកសន្ធាប់នេះ គឺជាការមើលឃើញថា ជាការទប់ស្កាត់ករណីអាមេរិកធ្វើការវាយប្រហារដោយកាំជ្រួច ឬក៏វាយប្រហារតាមអាកាស ដូចនៅប្រទេសស៊ីរី កាលពីថ្មីៗនេះ ។
តាមប្រភពដដែល កងទ័ពចិនទាំងនេះ មកពីអង្គភាពកងកំលាំងរំដោះប្រជាជនចិន នៅតំបន់ទន្លេ Ya Lu។
ស្ថានភាពតានតឹងដ៏ខ្លាំងក្លានេះ បន្ទាប់ពីអាមេរិកបញ្ចូននាវាចម្បាំងដ៏ធំមួយ គឺ នាវា USS Carl Vinson ទៅកាន់សមុទ្រកូរ៉េខាងត្បូងដើម្បីត្រៀមធ្វើសង្រ្គាមប្រឆាំងកូរ៉េខាងជើង បានសង្រ្គាមផ្ទុះឡើងនោះ ។
ស្របពេលនេះ មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន បានប្រកាសវាយប្រហារអាមេរិកភ្លាមៗប្រសិនបើមានការវាយប្រហារណាមួយ ដោយនាវាចម្បាំងរបស់អាមេរិកនេះ ហើយក្រុងព្យុងយ៉ាងប្រកាសមិនចាំបាច់ ឱ្យមានប្រទេសណាមួយជួយខ្លួនឡើយ៕ Daily mail (អត្ដបទ៖ជាតា )
No comments:
Post a Comment