Thursday 20 April 2017
សាលាក្រុងសុំមិនឆ្លើយតបការរិះគន់រឿងមិនដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ
ដោយ ប្រាជ្ញ ចេវ
2017-04-19
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ក្នុងសន្និសីទសារព័ត៌មានដោះស្រាយបញ្ហាដីធ្លីបុរីកីឡា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
RFA/Leng Maly
អភិបាលរង និងជាអ្នកនាំពាក្យសាលាក្រុងភ្នំពេញ សុំមិនឆ្លើយតបចំពោះការរិះគន់របស់មន្ត្រីវាំង ករណីមិនបានតាំងបង្ហាញព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ សម្ដេចឪ និងសម្ដេចម៉ែ នៅទីសាធារណៈសំខាន់ៗក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។
ការមិនឆ្លើយតបក្រោយពេលទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ រិះគន់ថាការមិនបានតាំងបង្ហាញព្រះឆាយាល័ក្ខណ៍ ជាការធ្វេសប្រហែសរបស់អភិបាលក្រុងភ្នំពេញ និងក្រសួងទេសចរណ៍។
អភិបាលរង និងជាអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៩ ខែមេសា ថា តើមន្ត្រីវាំងផ្អែកលើអ្វីដែលចោទថា ជាការងាររបស់សាលារាជធានីភ្នំពេញ។ លោកថែមទាំងអះអាងថា សាលាក្រុងបានចេញលិខិតណែនាំឲ្យមានការរៀបចំតុបតែងលំអដាក់រូបព្រះឆាយាល័ក្ខណ៍ថែមទៀតផង៖ «បាទ! សុំមិនធ្វើអត្ថាធិប្បាយ។ គាត់ថាគាត់ផ្អែកលើអី ហើយសាលារាជធានីភ្នំពេញ ក៏បានចេញលិខិតណែនាំដែរ»។
ជុំវិញការថ្លែងរបស់ភាគីសាលាក្រុងភ្នំពេញដូចនេះ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ និយាយថា ការរិះគន់របស់លោកដើម្បីស្ថាបនា ដូច្នេះសាលាក្រុងធ្វើយ៉ាងណានោះ ជាសិទ្ធិរបស់សាលាក្រុងភ្នំពេញទេ៕
Subscribe to:
Post Comments (Atom)
3 comments:
No need to answer about Not did[playing Ah Sdach Ting Moung's picture and Ah Sdach Chkuot Sihanouk's picture.
No need to answer about Not displaying Ah Sdach Ting Moung's picture and Ah Sdach Chkuot Sihanouk's picture.
Either ways this pig is getting fat for his own good.
Post a Comment