Friday, 26 May 2017
លោក ខៀវ កាញារីទ្ធ ប្រាប់ឲ្យអ្នកកាសែតបរទេសម្នាក់ចេញពីកម្ពុជា
ដោយ អ៊ុង សេរីវុទ្ធ
2017-05-25
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រាប់ឲ្យអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ម្នាក់ចេញពីកម្ពុជា បើយល់ថា លោកបង្ហោះរូបថតលិខិតឆ្លងដែនរបស់អ្នកកាសែតរូបនោះ នៅលើហ្វេសប៊ុក (Facebook) ជាការគំរាមកំហែង។
លោក ខៀវ កាញារីទ្ធ ឆ្លើយតបបែបនេះ បន្ទាប់ពីក្លឹបអ្នកកាសែតបរទេសមួយថ្កោលទោសរូបលោក និងទទូចឲ្យលុបរូបថតលិខិតឆ្លងដែននោះចេញពីហ្វេសប៊ុក។
លោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់អាស៊ីសេរីតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ឧសភា ដោយសុំមិនឲ្យថតសំឡេងថា លោកបានលុបលិខិតឆ្លងដែនរបស់អ្នកកាសែត ឌឹ ខេមបូឌា ដេលី ឈ្មោះ ស៊ុមបឺរ ភីតធ័រ (Zsombor Peter) ចេញពីហ្វេសប៊ុករបស់លោកហើយនៅថ្ងៃនេះ។
ទោះយ៉ាងណាលោក លោក ខៀវ កាញារីទ្ធ មិនឆ្លើយសំណួរថា តើលោកទទួលស្គាល់កំហុសឆ្គង ពីការបង្ហោះលិខិតឆ្លងដែនរបស់អ្នកកាសែតបរទេសរូបនោះទេ បានជាលុបចេញពីហ្វេសប៊ុករបស់លោក។ លោកគ្រាន់តែបញ្ជាក់ថា អ្វីដែលលោកបង្ហោះនោះ គឺជាព័ត៌មាន ត្បិតអ្នកកាសែតរូបនោះ រងបណ្ដឹងពីការរំលោភច្បាប់ស្ដីពីការបោះឆ្នោតនៅកម្ពុជា។
កាលពីថ្ងៃទី២៣ ឧសភា លោក ខៀវ កាញារីទ្ធ បានបង្ហោះរូបថតនៃពាក្យបណ្ដឹងរបស់ពលរដ្ឋ និងមន្ត្រីឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងលិខិតឆ្លងដែនរបស់អ្នកកាសែតឌឹខេមបូឌា ដេលី លោក ស៊ុមបឺរ ភីតធ័រ លើហ្វេសប៊ុករបស់លោក ដោយភ្ជាប់សារខ្លីថា សូមអ្នកកាសែតទាំងអស់រៀនច្បាប់បោះឆ្នោត និងក្រមសីលធម៌ក្នុងពេលបោះឆ្នោតអោយបានខ្ជាប់ខ្ជួន ចៀសវាងការចោទប្រកាន់នានា។
ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជាមួយមានឈ្មោះ ជាភាសាអង់គ្លេសថា Overseas Press Club of Cambodia ចាត់ទុកការបង្ហោះនោះ ជាការគំរាមកំហែងតាមបណ្ដាញសង្គម និងខ្វះនីតិវិធីច្បាស់លាស់ ដែលធ្វើឲ្យអត្តសញ្ញាណរបស់អ្នកកាសែតត្រូវបានចែកចាយ អាចអោយមានគ្រោះថ្នាក់ ឬជាការបរិហារកេរ្តិ៍៕
Subscribe to:
Post Comments (Atom)
1 comment:
Ah sex maniac Kanharith,
Is it time for you to declare your C Porng Party CPP as the winner of the election again ??
Post a Comment