Wednesday, 30 August 2017

បក្ស​ប្រឆាំង​មិន​អើពើ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន រឿង​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម


ដោយ​ សុ ជីវី
2017-08-30

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួនឧស្សាហកម្មវឌ្ឍនៈ២ នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួនឧស្សាហកម្មវឌ្ឍនៈ២ នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧។
 Photo courtesy of PM Hun Sen's Facebook page



មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​ឆ្លើយ​តប​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា គណបក្ស​ប្រឆាំង​ជា​ថៅកែ​បាតុកម្ម និង​ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​តាំង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុង​រោងចក្រ និង​គំរាម​ក្រុម​កម្មករ​អោយ​ចូលរួម​បាតុកម្ម​របស់​ខ្លួន។ មន្ត្រី​បក្ស​ប្រឆាំង​ថា ពួកគេ​មាន​គោលនយោបាយ​សុចរិត និង​ផ្ដោត​ទៅ​លើ​តម្រូវការ​របស់​ពលរដ្ឋ។



អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លើកឡើង​ថា គណបក្ស​ប្រឆាំង​មិន​ពាក់ព័ន្ធ នៅ​ពី​មុខ​ ឬ​ពីក្រោយ​ក្រុម​កម្មករ​ឡើយ ដ្បិត​កម្មករ​មាន​ក្រុម​សហជីព​របស់​ពួកគេ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បែប​នេះ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា នៅ​ពេល​ចោទ​សួរ​ពី​ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង​តប​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ក្នុង​ពេល​លោក​ជួប​ជាមួយ​កម្មករ​កំពុង​បំពេញ​ការងារ​នៅ​រោងចក្រ​មាន​ទីតាំង​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ២។

ក្រៅ​ពី​លើក​ឡើង​ពី​ក្រុម​បងធំ​ក្នុង​រោងចក្រ និង​ថា មាន​មនុស្ស​មួយ​ចំនួន​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ថែម​ទាំង​បាន​គំរាម​កម្មករ កម្មការិនី​មិន​អោយ​ចូល​ធ្វើការ​អោយ​ចូល​ធ្វើ​បាតុកម្ម​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ជា​ថ្មី​ទៀត​ពី​ក្រុម "បី​កុំ" ដែល​ទំនង​សំដៅ​ទៅ​ដល់​គណបក្ស​ប្រឆាំង​នេះ​ដែរ ដោយ​សំដៅ​ទៅ​ក្រុម​ដែល​លោក​នាយករដ្ឋមន្ត្រី ចោទ​ថា តែង​រារាំង​បរទេស​ថា កុំ​ផ្ដល់​ជំនួយ​កុំ​មក​វិនិយោគ និង​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា។ លើស​ពី​នេះ​លោក​ថា ប្រាក់​បៀវត្សរ៍​របស់​កម្មករ​មិន​មែន​ជា​ការ​ខិតខំ​របស់​បក្ស​ប្រឆាំង​នោះ​ទេ តែ​វា​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋាភិបាល និង​កម្មករ កម្មការិនី​ខ្លួន​ឯង​ផ្ទាល់ ព្រម​ទាំង​ថៅកែ​រោងចក្រ៖ «យើង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​កូដកម្ម​តាម​ច្បាប់​ការងារ ប៉ុន្តែ​មិន​ត្រូវ​រារាំង​ចំពោះ​អ្នក​ដទៃ​ដែល​គេ​មិន​ចង់​ធ្វើ​បាតុកម្ម​ទេ។ ទាំងអស់​សូម​មេត្តា​កុំ​តាំង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុង​តំបន់​រោងចក្រ។ មនុស្ស​ខូច​មួយ​ចំនួន​ដែល​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ខ្លួន​ឯង​មិន​ពេញ​ចិត្ត​ធ្វើ​កូដកម្ម ៥០​នាក់ ប៉ុន្តែ​ទៅ​គំរាម​កំហែង ៥០០​នាក់​មិន​ឲ្យ​ចូល​ធ្វើ​ការ នេះ​មិន​ត្រូវ​ឲ្យ​មាន​តទៅទៀត​ទេ»។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ទៀត​ថា គណបក្ស​របស់​លោក​មិន​បាន​ខ្វាយខ្វល់​រឿង​ការ​អធិប្បាយ ឬ​ការ​ចោទ​ប្រកាន់​អ្វី​ទេ លោក​ថា បក្ស​ប្រឆាំង​ខ្វល់​តែ​នឹង​តម្រូវការ​របស់​ពលរដ្ឋ។ លោក​ថា ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​រវល់​នឹង​ការងារ​ដែល​ត្រូវ​បំពេញ​តាម​តម្រូវការ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ សង្កាត់​ទាំង​ជាង ៥០០ ដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត៖ «ខ្ញុំ​ខ្លាច​តែ​ប្រជាពលរដ្ឋ​ធ្វើ​អត្ថាធិប្បាយ​ទេ ពីព្រោះ​បើ​សិន​ជា​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ធ្វើ​អត្ថាធិប្បាយ គាត់​ចេញ​យោបល់​ល្អៗ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ បម្រើ​ប្រជាពលរដ្ឋ ហ្នឹង​គឺ​ខ្ញុំ​ចាប់​អារម្មណ៍​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​ទេ ក្រៅ​ពី​ហ្នឹង​ចង់​អ្នក​ណា​គេ​ចង់​មាន​មតិ​អី​ក៏​ជា​រឿង​របស់​គេ​ទៅ​ចុះ»។

នេះ​ជា​ការ​ចុះ​ជួប​ក្រុម​កម្មករ​ជា​លើក​ទី​៤​ហើយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​នៅ​ថ្ងៃ​នេះ លោក​បាន​ទទួលទាន​បាយ​កញ្ចប់​ជាមួយ​កម្មករ ដោយ​មាន​ការ​សន្យា និង​ផ្ដល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​កម្មករ ដែល​មិន​ខុស​ពី​ការ​ចុះ​ជួប​ជាមួយ​កម្មករ​នៅ​លើក​មុន​ៗ​ដែរ ក្នុង​នោះ​រួមមាន ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ការ​ធានា​បង់​ប្រាក់ ធានា​ថែទាំ​សុខភាព​ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដោយ​និយោជក ឬ​ភាគី​ថៅកែ​រោងចក្រ ការ​ផ្ដល់​សេវា​​ឡាន​ក្រុង​ដោយ​មិន​គិត​ថ្លៃ​ដល់​ក្រុម​កម្មករ ការ​សន្យា​ផ្ដល់​ប្រាក់​សោធន​និវត្តន៍ ការ​ណែ​នាំ​​អោយ​ម្ចាស់​ផ្ទះ​ជួល​ផ្អាក​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ និង​ការ​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​ដែល​មាន​ផ្ទៃពោះ​ជា​ដើម។

ទាំង​អ្នក​វិភាគ និង​តំណាង​សហជីព​ហៅ​យុទ្ធនាការ​ជួប​កម្មករ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​ជា​រឿង​ល្អ​មួយ ដើម្បី​ឲ្យ​មេ​ដឹកនាំ​ដឹង​សុខ​ទុក្ខ​កម្មករ​ដែល​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក​នា​ពេល​បច្ចុប្បន្ន។ ពួក​គេ​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី​ពិត​ជា​គិតគូរ​ដល់​កម្មករ​ជា​ធំ​មែន​នោះ លោក ហ៊ុន សែន ប្រាកដ​ជា​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​តុលាការ រក​យុត្តិធម៌​ជូន​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​រង​ការ​បាញ់​ប្រហារ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ដើម​ឆ្នាំ​២០១៤។ បើ​ពុំ​នោះ​សោត ការ​ជួប​ក្រុម​កម្មករ​នៅ​ពេល​នេះ គឺ​អាច​ជា​នយោបាយ​ប្រជាភិថុតិ​ទៅ​វិញ​ទេ។ ម្យ៉ាង​ទៀត ចំពោះ​ការ​ធ្វើ​បាតុកម្ម​វិញ​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​កម្មករ​ក្នុង​ការ​ធ្វើ​បាតុកម្ម​បាន​នោះ​ទេ បើ​សិន​ជា​អំពើ​អយុត្តិធម៌ ការ​គាប​សង្កត់​កម្មករ​នៅ​តែ​កើត​ឡើង៕

2 comments:

Anonymous said...


Ah Norouk Hun Sen,

Keep going Ah Yuon's slave Hun Sen !!

You are the best at violently suppressing Khmer people and destroying Cambodia to please your master Yuon.

I don't understand why did they create a devil monster like you to make Cambodia a part of Vietnam in the near future? So far, you have proved to your master Yuon that you are truly a faithful dog to Vietnam. You have never hesitated to execute all Yuon's orders to transform Cambodia to be a Vietnam's satellite, and the Vietnamization of Cambodia is on its way to completion soon.

You are such a brainless Khmer traitor - the worst Khmer traitor ever.

If Ah Yuon's slave Hun Sen dissolves the CNRP, Khmer people must walk all over the country to protest. Staying silent at this critical time is tantamount to giving up Cambodia to the evil Vietnam. Khmer people have the morale responsibility to protect Cambodia.

Voting Ah Yuon's slave Hun Sen out in 2018 is the only option that we have left to save Cambodia. Ah Kwack Hun Sen knew that his Yuon's slave party CPP will lose this upcoming election. That's why he shut up the media first, including the NDI, before he kills the CNRP.

We have to make our ultimate sacrifice if Ah Roleuy Hun Sen dissolves the CNRP. And that will be the right time to die to save our motherland.

After we Win the election, then we can evoke the signatory countries of the 1991 Paris Peace Accord to reconvene to restore a lasting peace for Cambodia one more time. And this time we don't have another Khmer traitor named Ah Chkuot Sihanouk to kick the real Khmers' rescuers out of Cambodia like before.

Bun Thoeun

Anonymous said...

The more-than-three-decade-long oppressed Khmer people including those so-called loyal to the CPP rank and file will discreetly and peacefully vote Hun Sen out of his premiership for good this time...The Khmer people have been immune to Hun Sen's demagoguery, tricks and threats already...Bravo the Khmer people!!!