ដោយ សុ ជីវី
2017-08-30

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយកម្មកររោងចក្រនៅសួនឧស្សាហកម្មវឌ្ឍនៈ២ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០១៧។
Photo courtesy of PM Hun Sen's Facebook page
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមិនចាប់អារម្មណ៍ឆ្លើយតបចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា គណបក្សប្រឆាំងជាថៅកែបាតុកម្ម និងជាអ្នកនៅពីក្រោយក្រុមតាំងខ្លួនជាបងធំនៅក្នុងរោងចក្រ និងគំរាមក្រុមកម្មករអោយចូលរួមបាតុកម្មរបស់ខ្លួន។ មន្ត្រីបក្សប្រឆាំងថា ពួកគេមានគោលនយោបាយសុចរិត និងផ្ដោតទៅលើតម្រូវការរបស់ពលរដ្ឋ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ លើកឡើងថា គណបក្សប្រឆាំងមិនពាក់ព័ន្ធ នៅពីមុខ ឬពីក្រោយក្រុមកម្មករឡើយ ដ្បិតកម្មករមានក្រុមសហជីពរបស់ពួកគេ។
លោក យឹម សុវណ្ណ មានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី៣០ ខែសីហា នៅពេលចោទសួរពីប្រតិកម្មរបស់គណបក្សប្រឆាំងតបនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីដែលបានថ្លែងក្នុងពេលលោកជួបជាមួយកម្មករកំពុងបំពេញការងារនៅរោងចក្រមានទីតាំងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២។
ក្រៅពីលើកឡើងពីក្រុមបងធំក្នុងរោងចក្រ និងថា មានមនុស្សមួយចំនួនមានបក្សប្រឆាំងនៅពីក្រោយខ្នង ថែមទាំងបានគំរាមកម្មករ កម្មការិនីមិនអោយចូលធ្វើការអោយចូលធ្វើបាតុកម្មនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងជាថ្មីទៀតពីក្រុម "បីកុំ" ដែលទំនងសំដៅទៅដល់គណបក្សប្រឆាំងនេះដែរ ដោយសំដៅទៅក្រុមដែលលោកនាយករដ្ឋមន្ត្រី ចោទថា តែងរារាំងបរទេសថា កុំផ្ដល់ជំនួយកុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ លើសពីនេះលោកថា ប្រាក់បៀវត្សរ៍របស់កម្មករមិនមែនជាការខិតខំរបស់បក្សប្រឆាំងនោះទេ តែវាបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល និងកម្មករ កម្មការិនីខ្លួនឯងផ្ទាល់ ព្រមទាំងថៅកែរោងចក្រ៖ «យើងមានសិទ្ធិធ្វើបាតុកម្មកូដកម្មតាមច្បាប់ការងារ ប៉ុន្តែមិនត្រូវរារាំងចំពោះអ្នកដទៃដែលគេមិនចង់ធ្វើបាតុកម្មទេ។ ទាំងអស់សូមមេត្តាកុំតាំងខ្លួនជាបងធំនៅក្នុងតំបន់រោងចក្រ។ មនុស្សខូចមួយចំនួនដែលមានបក្សប្រឆាំងនៅពីក្រោយខ្នង ខ្លួនឯងមិនពេញចិត្តធ្វើកូដកម្ម ៥០នាក់ ប៉ុន្តែទៅគំរាមកំហែង ៥០០នាក់មិនឲ្យចូលធ្វើការ នេះមិនត្រូវឲ្យមានតទៅទៀតទេ»។
លោក យឹម សុវណ្ណ បានលើកឡើងទៀតថា គណបក្សរបស់លោកមិនបានខ្វាយខ្វល់រឿងការអធិប្បាយ ឬការចោទប្រកាន់អ្វីទេ លោកថា បក្សប្រឆាំងខ្វល់តែនឹងតម្រូវការរបស់ពលរដ្ឋ។ លោកថា ពេលនេះគណបក្សសង្គ្រោះជាតិ ជាប់រវល់នឹងការងារដែលត្រូវបំពេញតាមតម្រូវការពលរដ្ឋនៅក្នុងឃុំ សង្កាត់ទាំងជាង ៥០០ ដែលគណបក្សនេះឈ្នះឆ្នោត៖ «ខ្ញុំខ្លាចតែប្រជាពលរដ្ឋធ្វើអត្ថាធិប្បាយទេ ពីព្រោះបើសិនជាប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ គាត់ធ្វើអត្ថាធិប្បាយ គាត់ចេញយោបល់ល្អៗឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ ហ្នឹងគឺខ្ញុំចាប់អារម្មណ៍តែទៅលើប្រជាពលរដ្ឋទេ ក្រៅពីហ្នឹងចង់អ្នកណាគេចង់មានមតិអីក៏ជារឿងរបស់គេទៅចុះ»។
នេះជាការចុះជួបក្រុមកម្មករជាលើកទី៤ហើយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនៅថ្ងៃនេះ លោកបានទទួលទានបាយកញ្ចប់ជាមួយកម្មករ ដោយមានការសន្យា និងផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់កម្មករ ដែលមិនខុសពីការចុះជួបជាមួយកម្មករនៅលើកមុនៗដែរ ក្នុងនោះរួមមាន ការដំឡើងប្រាក់ឈ្នួលដល់ ១៦០ដុល្លារនៅឆ្នាំ២០១៨ ការធានាបង់ប្រាក់ ធានាថែទាំសុខភាពទៅបេឡាជាតិរបបសន្តិសុខសង្គម ដោយនិយោជក ឬភាគីថៅកែរោងចក្រ ការផ្ដល់សេវាឡានក្រុងដោយមិនគិតថ្លៃដល់ក្រុមកម្មករ ការសន្យាផ្ដល់ប្រាក់សោធននិវត្តន៍ ការណែនាំអោយម្ចាស់ផ្ទះជួលផ្អាកការដំឡើងថ្លៃឈ្នួលផ្ទះ និងការផ្ដល់អត្ថប្រយោជន៍ដល់កម្មករដែលមានផ្ទៃពោះជាដើម។
ទាំងអ្នកវិភាគ និងតំណាងសហជីពហៅយុទ្ធនាការជួបកម្មកររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះជារឿងល្អមួយ ដើម្បីឲ្យមេដឹកនាំដឹងសុខទុក្ខកម្មករដែលកំពុងតែប្រឈមនឹងបញ្ហាលំបាកនាពេលបច្ចុប្បន្ន។ ពួកគេលើកឡើងដែរថា ប្រសិនបើលោកនាយករដ្ឋមន្ត្រីពិតជាគិតគូរដល់កម្មករជាធំមែននោះ លោក ហ៊ុន សែន ប្រាកដជាទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងតុលាការ រកយុត្តិធម៌ជូនកម្មករនៅផ្លូវវ៉េងស្រេង ដែលរងការបាញ់ប្រហារពីកងកម្លាំងប្រដាប់អាវុធកាលពីដើមឆ្នាំ២០១៤។ បើពុំនោះសោត ការជួបក្រុមកម្មករនៅពេលនេះ គឺអាចជានយោបាយប្រជាភិថុតិទៅវិញទេ។ ម្យ៉ាងទៀត ចំពោះការធ្វើបាតុកម្មវិញអ្នកវិភាគមើលឃើញថា រដ្ឋាភិបាលមិនអាចទប់ស្កាត់កម្មករក្នុងការធ្វើបាតុកម្មបាននោះទេ បើសិនជាអំពើអយុត្តិធម៌ ការគាបសង្កត់កម្មករនៅតែកើតឡើង៕
2 comments:
Ah Norouk Hun Sen,
Keep going Ah Yuon's slave Hun Sen !!
You are the best at violently suppressing Khmer people and destroying Cambodia to please your master Yuon.
I don't understand why did they create a devil monster like you to make Cambodia a part of Vietnam in the near future? So far, you have proved to your master Yuon that you are truly a faithful dog to Vietnam. You have never hesitated to execute all Yuon's orders to transform Cambodia to be a Vietnam's satellite, and the Vietnamization of Cambodia is on its way to completion soon.
You are such a brainless Khmer traitor - the worst Khmer traitor ever.
If Ah Yuon's slave Hun Sen dissolves the CNRP, Khmer people must walk all over the country to protest. Staying silent at this critical time is tantamount to giving up Cambodia to the evil Vietnam. Khmer people have the morale responsibility to protect Cambodia.
Voting Ah Yuon's slave Hun Sen out in 2018 is the only option that we have left to save Cambodia. Ah Kwack Hun Sen knew that his Yuon's slave party CPP will lose this upcoming election. That's why he shut up the media first, including the NDI, before he kills the CNRP.
We have to make our ultimate sacrifice if Ah Roleuy Hun Sen dissolves the CNRP. And that will be the right time to die to save our motherland.
After we Win the election, then we can evoke the signatory countries of the 1991 Paris Peace Accord to reconvene to restore a lasting peace for Cambodia one more time. And this time we don't have another Khmer traitor named Ah Chkuot Sihanouk to kick the real Khmers' rescuers out of Cambodia like before.
Bun Thoeun
The more-than-three-decade-long oppressed Khmer people including those so-called loyal to the CPP rank and file will discreetly and peacefully vote Hun Sen out of his premiership for good this time...The Khmer people have been immune to Hun Sen's demagoguery, tricks and threats already...Bravo the Khmer people!!!
Post a Comment