Tuesday, 12 September 2017

កម្ពុជា​ស្នើ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ​និង​មីស៊ីល​គ្រប់​ប្រភេទ


Khmer Circle: With the loftiest and sincerest of sentiments on behalf of our Dear Leader to yours...



ដោយ អ៊ុង សេរីវុទ្ធ
2017-09-12

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក អ៊ូច បូរិទ្ធ នៅ​ក្នុង​ពិធី​ប្រកាស​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នា​ទីស្ដីការ​ក្រសួង​ការបរទេស។ RFA/Rach Vingur
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក អ៊ូច បូរិទ្ធ នៅ​ក្នុង​ពិធី​ប្រកាស​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នា​ទីស្ដីការ​ក្រសួង​ការបរទេស។ RFA/Rach Vingur
 RFA/Rach Vingur



កម្ពុជា​ស្នើ​ប្រទេស​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​គ្រប់​ប្រភេទ ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ខណៈ​ពិភពលោក​កំពុង​ថ្កោលទោស​ការ​គំរាម​កំហែង​ពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។



សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី១២ កញ្ញា ​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ របស់​ប្រទេស​កូរ៉េ​ខាងជើង រំលង​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ​២០១៧។

ក្រសួង​ការបរទេស​កម្ពុជា ចាត់​ទុក​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី៦​នេះ ជា​ការ​រំលោភ​ជា​ថ្មី​ម្ដង​ទៀត ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់​ទាំងមូល ហើយ​នឹង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត ចំពោះ​ស្ថានភាព​ដែល​តឹងតែង​ស្រាប់​ក្នុង​ឧបទ្វីប​នេះ៕

1 comment:

Anonymous said...

This guy Prak Sokun should look at the mirror and think of who he is. Cambodia is not a leader to tell the North Korea what to do. This guy is very stupid. His position is a foreign minister that is my ass.