Khmer Circle: With the loftiest and sincerest of sentiments on behalf of our Dear Leader to yours...
ដោយ អ៊ុង សេរីវុទ្ធ
2017-09-12

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ូច បូរិទ្ធ នៅក្នុងពិធីប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីស្ដីការក្រសួងការបរទេស។ RFA/Rach Vingur
RFA/Rach Vingur
កម្ពុជាស្នើប្រទេសកូរ៉េខាងជើងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ ខណៈពិភពលោកកំពុងថ្កោលទោសការគំរាមកំហែងពីប្រទេសកុម្មុយនិស្តមួយនេះ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១២ កញ្ញា សំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង រំលងប្រទេសជប៉ុន កាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកការសាកល្បងនុយក្លេអ៊ែរលើកទី៦នេះ ជាការរំលោភជាថ្មីម្ដងទៀត ចំពោះសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាពដែលតឹងតែងស្រាប់ក្នុងឧបទ្វីបនេះ៕
1 comment:
This guy Prak Sokun should look at the mirror and think of who he is. Cambodia is not a leader to tell the North Korea what to do. This guy is very stupid. His position is a foreign minister that is my ass.
Post a Comment