ដោយ យ៉ង ចាន់តារា
2017-09-12

លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងនៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននាស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។
RFA/Pry Neru
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកមួយចំនួន ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ក្នុងការបង្កើតឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
ស្ថានទូតអាមេរិក ចាត់ទុកថា នេះជាការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ថ្លែងនៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែកញ្ញា នៅឯស្ថានទូតអាមេរិក ថា លោកមានអារម្មណ៍ឈឺចាប់ និងភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលលោកអះអាងថា សុទ្ធតែខុសទាំងអស់។
No comments:
Post a Comment