Tuesday, 12 September 2017

សកម្មជន​ការពារ​បរិស្ថាន​២នាក់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន


ដោយ ថា កិត្យា
2017-09-12

(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។
(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo Provided



សកម្មជន​ចលនា​មាតា​ធម្មជាតិ​២នាក់ ត្រូវ​បាន​អាជ្ញាធរ​ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ឃាត់​ខ្លួន នៅ​ម៉ោង ប្រមាណ ១០ព្រឹក ថ្ងៃទី១២ ខែ​កញ្ញា ខណៈ​អ្នក​ទាំង​២​នាក់ បាន​ធ្វើ​ដំណើរ​តាម​ទូក ឆ្ពោះ​ទៅ​ថត​វីដេអូ​ឯកសារ​ទាក់ទង​អាជីវកម្ម​ខ្សាច់​នៅ​តំបន់​ព្រែក​ខ្សាច់​នោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រជា​សហគមន៍​ព្រែកខ្សាច់ លោក​ស្រី ព្រាប រដ្ឋា។



លោកស្រី បញ្ជាក់​ថា សកម្មជន​ទាំង​២នាក់​នោះ​មាន លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ។ អ្នក​ទាំងពីរ​កំពុង​ត្រូវ​បាន​អាជ្ញាធរ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែកខ្សាច់ ដោយ​មិន​ដឹង​ថា នឹង​ដោះ លែង​ឬ​យ៉ាង​ណា​នោះ​ទេ។

ការ​ឃាត់ខ្លួន​នេះ​ក្រោយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ ទាក់ទង​នឹង​ការ​រក​ឃើញ​ភាព​​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។

សកម្មជន​ចលនា​មាតា​ធម្មជាតិ តែងតែ​ចូលរួម​តាមដាន​រឿង​អាជីវកម្ម​ខ្សាច់​នេះ​យ៉ាង​សកម្ម ដើម្បី​កុំ​ឲ្យ​ធនធាន​រ៉ែ​ខ្សាច់​នេះ​ត្រូវ​បាត់បង់​ជា​បន្ត​ទៀត៕

No comments: