ដោយ យាង សុជាមេត្តា
2017-09-09

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
មន្ត្រីគណបក្សកាន់អំណាចថ្លែងថា ការបញ្ចេញឯកសារស្ទង់មតិដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលបង្ហាញលទ្ធផលថា គណបក្សប្រឆាំងនឹងឈ្នះការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ បើមានលោក កឹម សុខា នៅដឹកនាំប្រកួតប្រជែងការបោះឆ្នោតនោះ គ្រាន់តែជាចេតនាដើម្បីបំភាន់មតិសាធារណៈប៉ុណ្ណោះ។ ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំងថា ដោយសារតែខ្លាចចាញ់ការបោះឆ្នោតនេះហើយ ទើបបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញបក្សប្រឆាំងជាបន្តបន្ទាប់។
នៅក្នុងលិខិតចំហផ្ញើជូនថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មានចំណងជើងថា "បន្តការតស៊ូដោយអត់ធ្មត់ និងអហិង្សា" ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត លើកឡើងថា ស្ថានការណ៍ដែលកំពុងកើតឡើងនៅកម្ពុជា បច្ចុប្បន្នមិនមែនជារឿងចៃដន្យឡើយ ហើយរឿងធំបំផុតនោះ គឺការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ តែម្ដង។
ក្នុងលិខិតចំហនោះ លោក ហ៊ីង សុខសាន្ត ក៏ភ្ជាប់ជាមួយនូវលទ្ធផលការស្ទង់មតិបែកធ្លាយមួយដែលថា ជាការរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា នៅមុនពេលបោះឆ្នោត ដើម្បីដឹងថា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តើបក្សណាមានប្រជាប្រិយភាពជាងបក្សណា?
លទ្ធផលនៃការស្ទង់មតិបង្ហាញថា រវាងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកដែលមានប្រជាប្រិយភាពទាបជាងគេគឺលោក ហ៊ុន សែន ដែលពលរដ្ឋចូលចិត្តត្រឹម ៦៣% ខណៈដែលលោក កឹម សុខា ទទួលបាន ៧៤% ហើយលោក សម រង្ស៊ី មានពលរដ្ឋចូលចិត្ត ៨៤%។ ទាក់ទងនឹងការបោះឆ្នោតវិញ ការស្ទង់មតិដដែលបង្ហាញថា បើទុកលោក កឹម សុខា ឲ្យដឹកនាំតែម្នាក់ឯង គណបក្សសង្គ្រោះជាតិ មានសំឡេងនាំមុខ ៩% គឺការគាំទ្រ ៤២% ចំពោះគណបក្សសង្គ្រោះជាតិ ទល់នឹង ៣៣% ចំពោះគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែបើគណបក្សសង្គ្រោះជាតិ អត់មានទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំទេនោះ បក្សប្រឆាំងមានសំឡេងនាំមុខ ១% គឺការគាំទ្រ ៣៥% ចំពោះបក្សប្រឆាំង ទល់នឹង ៣៤% ចំពោះបក្សកាន់អំណាច។
ហ៊ីង សុខសាន្ត ២០១៦ ៨៥៥
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ថ្លែងក្នុងវេទិកាយុវជននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Yang Chandara
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថា លោកមិនបានដឹងពីការទម្លាយការស្ទង់មតិនេះទេ ប៉ុន្តែលោកយល់ថា វាគ្រាន់តែជាការបង្វែងដានសភាពការណ៍ពិតនៅកម្ពុជា ដោយមន្ត្រីបក្សប្រឆាំងប៉ុណ្ណោះ និងជាចេតនាទុច្ចរិតដើម្បីបន្ទាបបន្ថោកបក្សកាន់អំណាច ខណៈដែលលោក ហ៊ុន សែន កំពុងធ្វើសកម្មភាពចុះជួបពលរដ្ឋជាបន្តបន្ទាប់៖ «ការដែលមានវិធានការផ្លូវច្បាប់ចាប់ខ្លួន កឹម សុខា នេះ គឺមិនមែនដោយឥទ្ធិពលនៃលទ្ធផលបោះឆ្នោតក្នុងរយៈពេលកន្លងទៅ ឬការធ្វើការស្ទង់មតិដែលគេលើកឡើងនេះទេ គ្រាន់តែនិយាយបំភាន់សាធារណៈមតិជាតិ អន្តរជាតិឲ្យយល់ច្រឡំទេ គណបក្សប្រជាជនមិនធ្វើអំពើថោកទាបដូចគណបក្សប្រឆាំងនោះទេ»។
យ៉ាងណាក៏ដោយចុះ លោក ហ៊ីង សុខសាន្ត ថែ្លងក្នុងលិខិតចំហថា ការធ្វើទុក្ខបុកម្នេញដោយបក្សកាន់អំណាចមកលើបក្សប្រឆាំងជាបន្តបន្ទាប់នេះ គឺបក្សកាន់អំណាចចង់ឲ្យបក្សប្រឆាំងបែកបាក់គ្នា ចុះខ្សោយ ដែលគេអាចគ្រប់គ្រង និងកម្រិតសកម្មភាពបាន។ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិរូបនេះថា ការចាប់ខ្លួនលោក កឹម សុខា និងគំរាមចាប់ថ្នាក់ដឹកនាំមួយចំនួនបន្ថែមទៀតដែលជាអតីតមន្ត្រីមកពីគណបក្សសិទ្ធិមនុស្ស គឺដើម្បីផ្តល់ឱកាសឲ្យអ្នកដែលជាអតីតមកពីគណបក្ស សម រង្ស៊ី កាន់កាប់គណបក្សសង្គ្រោះជាតិ ទាំងស្រុង រួចហើយគេបន្តអុជអាល ឬចាក់រុកឲ្យបក្សប្រឆាំងឈ្លោះគ្នារកទីបញ្ចប់គ្មាន និងឈានទៅរកការបែកបាក់គ្នាតាមបំណងប្រាថ្នាដែលបក្សកាន់អំណាចចង់បាន។
ការថ្លែងរបស់លោក ហ៊ីង សុខសាន្ត នេះ គឺដូចគ្នាទៅនឹងការអះអាងរបស់លោក កឹម សុខា នៅមុនពេលលោកត្រូវបានចាប់ខ្លួន។ លោក កឹម សុខា ថ្លែងកាលពីខែឧសភា ឆ្នាំ២០១៦ នៅពេលលោកជាប់ឃុំក្នុងទីស្នាក់ការគណបក្សថា បក្សកាន់អំណាចបានប្រើគ្រប់មធ្យោបាយដើម្បីបំបែកបំបាក់បក្សប្រឆាំង ព្យាយាមលើកបន្តុបមនុស្សដែលងាយធ្វើតាមបក្សកាន់អំណាច និងធ្វើឲ្យបក្សប្រឆាំងចុះខ្សោយក្នុងការបោះឆ្នោតនៅពេលខាងមុខ៕
1 comment:
Dear compatriots,
First, we give a middle finger to Ah Sihanouk for bestowing the title Samdach to Ah Kbot Cheat Hun Sen.
Ah Sihanouk and Ah Hun Sen are the 2 root causes of Cambodia's current extreme misery. These 2 Khmer traitors have helped Vietnam to swallow Cambodia.
Presently, while Vietnam was able to use Hun Sen to suppress Khmer people to distract Khmer people and the world from knowing Vietnam's real intention in Cambodia, the evil Vietnam kept pushing its citizens to flow into Cambodia.
At one point in the near future, the number of the Vietnamese will exceed the number of Khmer people. At that time, the Vietnamization of Cambodia will be completed. The Vietnamese will win every general election in Cambodia.
Therefore, according to Yuon's orders, Ah Kwack Hun Sen must stay in power until the Vietnamese in Cambodia outnumber Khmer people.
To stop Yuon's plan, the CNRP's members of parliament (MPs) should LEAD a peaceful protest to denounce the unconstitutional arrest of Kem Sokha. This is a legitimate cause for you to act to save Cambodia. The only hope that we have left to save Cambodia is to win the election. We cannot stand still to see Yuon and its slave Hun Sen chop down the CNRP at will like this.
Nothing is free in this world. The evil Vietnam had lost many of its soldiers to invade Cambodia. To get Cambodia back from Vietnam will cost Khmer people something.
Are we ready to make our ultimate sacrifice for our motherland?
Vietnam and Hun Sen have pushed you (the CNRP and Khmer people) against the wall. There is no place to run.
A peaceful demonstration led by all the CNRP's members of parliament to save the CNRP is the right thing to do.
93 Years Old Woman
Post a Comment