ដោយ ថា កិត្យា
2017-09-11

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានរំលាយគណបក្សសង្គ្រោះជាតិម្ដងទៀត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោក ហ៊ុន សែន លើកឡើងថា ប្រសិនបើបក្សនយោបាយ បន្តរារាំង និងការពារជនក្បត់ជាតិនេះ មានន័យថា បក្សមួយនេះក្បត់ជាតិទៅហើយ ដូច្នេះគ្មានពេលវេលាដើម្បីទុកឲ្យបក្សនេះឲ្យដំណើរការ នៅក្នុងប្រជាធិបតេយ្យនៃកម្ពុជាតទៅទៀតទេ។
លោកបន្តថា កម្ពុជារំលាយបក្សនយោបាយមួយ នៅមានគណបក្សនយោបាយច្រើនទៀត ដែលនឹងចូលរួមការបោះឆ្នោត។
ទន្ទឹមគ្នានេះ ប្រធានគណបក្សកាន់អំណាច ក៏បញ្ជាក់ដែរថា ការប្រជុំនៅរដ្ឋសភានៅព្រឹកនេះ មិនមែន ជាការប្រជុំដកអភ័យឯកសិទ្ធិទេ ដោយលោកអះអាងថា បទល្មើសជាក់ស្ដែងមិនតម្រូវឲ្យដកអភ័យឯកសិទ្ធិទេ គឺត្រូវដំណើរការដោយត្រូវចាប់ខ្លួនជាបន្ទាន់ រួចហើយរាយការណ៍អោយរដ្ឋសភា។ លោកបញ្ជាក់ទៀតថា ប្រសិនបើចង់ទប់ ឬផ្អាកដំណើរការក្តីនេះ គឺត្រូវទាមទារឲ្យមានសំឡេង ៣/៤ ទើបអាចទប់ ឬផ្អាកដំណើរការក្ដីបាន។
ទោះយ៉ាងណាក្ដី គណបក្សសង្គ្រោះជាតិ បានចាត់ទុកការ ប្រជុំវិសាមញ្ញរដ្ឋសភានៅថ្ងៃទី១១ ខែកញ្ញា របស់សមាជិកសភាបក្សកាន់អំណាច ដើម្បីផ្ដល់សិទ្ធិឲ្យអាជ្ញាធរបន្តចោទប្រកាន់ឃាត់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ជាទង្វើខុសច្បាប់។ បក្សប្រឆាំង ក៏នៅតែបន្តថ្កោលទោស និងទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ព្រមទាំងអះអាងថា លោក កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ថែមទាំងនាំគ្នាជួបជុំថ្លែងសារនៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ទីដែលលោក កឹម សុខា កំពុងជាប់ឃុំ ក្រោយសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា។
ការចាប់ខ្លួនមេបក្សប្រឆាំងទាំងគ្មានដីកាអនុញ្ញាតពីតុលាការទៀតនោះ ក៏បានធ្វើអោយមេដឹកនាំប្រទេសលោកសេរី ជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថ្កោលទោសការចាប់ខ្លួននោះ៕
1 comment:
Something to remember:
What Hun Sen has and the rest of Khmer people don't have ?
How many Khmer people did Hun Sen kill in order to impress Yuon that he is the right person to replace Penn Sovann ?
Here is Hun Sen's special talent: Killing Khmer people and destroying Cambodia
Hun Sen was never afraid to kill Khmer people and to destroy Cambodia to please his master Yuon whereas Penn Sovann and the rest of Khmer people don't have this talent of killing Khmer and destroying Cambodia.
Chhary
Post a Comment