Monday, 11 September 2017

លោក ហ៊ុន សែន ថា​គ្មាន​ពេល​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ទៀត​ទេ​បើ​នៅ​ការពារ​លោក កឹម សុខា


ដោយ ថា កិត្យា
2017-09-11

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃទី១១ ខែ​កញ្ញា ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។



លោក ហ៊ុន សែន លើក​ឡើង​ថា ប្រសិន​បើ​បក្ស​នយោបាយ បន្ត​រារាំង និង​ការពារ​ជន​ក្បត់ជាតិ​នេះ មាន​ន័យ​ថា បក្ស​មួយ​នេះ​ក្បត់​ជាតិ​ទៅ​ហើយ ដូច្នេះ​គ្មាន​ពេល​វេលា​ដើម្បី​ទុក​ឲ្យ​បក្ស​នេះ​ឲ្យ​ដំណើរការ នៅ​ក្នុង​ប្រជាធិបតេយ្យ​នៃ​កម្ពុជា​តទៅ​ទៀត​ទេ។

លោក​បន្ត​ថា កម្ពុជា​រំលាយ​បក្ស​នយោបាយ​មួយ នៅ​មាន​គណបក្ស​នយោបាយ​ច្រើន​ទៀត ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត។

ទន្ទឹម​គ្នា​នេះ ប្រធាន​គណបក្ស​កាន់អំណាច ក៏​បញ្ជាក់​ដែរ​ថា ការ​ប្រជុំ​នៅ​រដ្ឋសភា​នៅ​ព្រឹក​នេះ មិន​មែន ជា​ការ​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​ទេ ដោយ​លោក​អះអាង​ថា បទល្មើស​ជាក់ស្ដែង​មិន​តម្រូវ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​ទេ គឺ​ត្រូវ​ដំណើរការ​ដោយ​ត្រូវ​ចាប់​ខ្លួន​ជា​បន្ទាន់ រួច​ហើយ​រាយការណ៍​អោយ​រដ្ឋសភា។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ចង់​ទប់ ឬ​ផ្អាក​ដំណើរការ​ក្តី​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​សំឡេង ៣/៤ ទើប​អាច​ទប់ ឬ​ផ្អាក​ដំណើរការ​ក្ដី​បាន។

ទោះ​យ៉ាង​ណា​ក្ដី គណបក្ស​សង្គ្រោះជាតិ បាន​ចាត់​ទុក​ការ ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា របស់​សមាជិក​សភា​បក្ស​កាន់​អំណាច ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​បន្ត​ចោទ​ប្រកាន់​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក កឹម សុខា ជា​ទង្វើ​ខុស​ច្បាប់។ បក្ស​ប្រឆាំង ក៏​នៅតែ​បន្ត​ថ្កោលទោស និង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ព្រម​ទាំង​អះអាង​ថា លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ក៏​ថែម​ទាំង​នាំ​គ្នា​ជួបជុំ​ថ្លែង​សារ​នៅ​មុខ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹកថ្ងៃទី១១ ខែ​កញ្ញា​នេះ ទី​ដែល​លោក កឹម សុខា កំពុង​ជាប់​ឃុំ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា។

ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទាំង​គ្មាន​ដីកា​អនុញ្ញាត​ពី​តុលាការ​ទៀត​នោះ ក៏​បាន​ធ្វើ​អោយ​មេដឹកនាំ​ប្រទេស​លោក​សេរី ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោលទោស​ការ​ចាប់​ខ្លួន​នោះ៕

1 comment:

Anonymous said...

Something to remember:

What Hun Sen has and the rest of Khmer people don't have ?

How many Khmer people did Hun Sen kill in order to impress Yuon that he is the right person to replace Penn Sovann ?

Here is Hun Sen's special talent: Killing Khmer people and destroying Cambodia

Hun Sen was never afraid to kill Khmer people and to destroy Cambodia to please his master Yuon whereas Penn Sovann and the rest of Khmer people don't have this talent of killing Khmer and destroying Cambodia.

Chhary