ដោយ ប្រាជ្ញ ចេវ
2017-09-05

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងសារនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ វាយប្រហារដោយពាក្យសម្ដីទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាំងៗថា លោក ហ៊ុន សែន និង ប៉ុល ពត ចេញពីសម្បុកតែមួយ គឺជាជនកុម្មុយនិស្តផ្ដាច់ការ ម្តងបម្រើចិន ម្តងបម្រើវៀតណាម ដើម្បីការពារអំណាចរបស់ខ្លួន។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច ច្រានចោលការចោទប្រកាន់នេះ ហើយវាយបកវិញថា លោក សម រង្ស៊ី និងលោក កឹម សុខា សុទ្ធតែជនក្បត់ជាតិ ព្រោះពឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ថ្លែងដោយប្រយ័ត្នមិនលើកឡើងពីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលសព្វថ្ងៃកំពុងមានឈ្មោះជាទណ្ឌិត បានប្រើសម្ដីវាយប្រហារលោក ហ៊ុន សែន ថារបបនយោបាយសព្វថ្ងៃគឺដូចទៅនឹងរបបខ្មែរក្រហម ដូចត្រង់ថាកម្ចាត់មនុស្សណាដែលគេចោទប្រកាន់ ឬសង្ស័យថាប្រឆាំងខ្លួន និងហាមឃាត់មិនឲ្យនិយាយស្តីពីបញ្ហាសង្គម និងរារាំងមិនឲ្យមានព័ត៌មានអ្វីយកមកផ្សព្វផ្សាយ។
លោក សម រង្ស៊ី ថ្លែងបែបនេះតាមរយៈហ្វេសប៊ុក (facebook) របស់ខ្លួនពីក្រៅប្រទេសនៅថ្ងៃទី៥ ខែកញ្ញា។ លោក សម រង្ស៊ី ចោទប្រកាន់លោក ហ៊ុន សែន វិញថាជាជនក្បត់ជាតិ៖ «»។
លោក សម រង្ស៊ី ចោទប្រកាន់លោក ហ៊ុន សែន ថាដើម្បីពង្រឹងអំណាច និងអំពើពុករលួយរបស់ខ្លួន សុខចិត្តបម្រើចិន និងវៀតណាម។ លោកថា ការពឹងបរទេសជិតខាងដើម្បីអំណាចរបស់ខ្លួន គឺធ្វើឲ្យខ្មែរបង់ខាតទឹកដី សេដ្ឋកិច្ច និងបាត់បង់ឯករាជភាពរបស់ខ្លួន៖ «»។
ក្រោយពីសមត្ថកិច្ចចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា យ៉ាងតក់ក្រហល់ ពីបទក្បត់ជាតិ លោក ហ៊ុន សែន ព្រមានរំលាយបក្សប្រឆាំង បើសមាជិកបក្សនេះចេញមុខគាំទ្រលោក កឹម សុខា។ ជាងនេះទៅទៀត លោកព្រមានប្រទេសដទៃកុំឲ្យឈឺឆ្អាលរឿងការចាប់ខ្លួនលោក កឹម សុខា។
ស្របពេលដែលលោក សម រង្ស៊ី ចោទប្រកាន់ថា លោក ហ៊ុន សែន បម្រើចិន ដើម្បីពង្រឹងអំណាចរបស់ខ្លួននៅពេលនេះ រដ្ឋាភិបាលចិន ប្រកាសគាំទ្រដល់រាជរដ្ឋាភិបាលលោក ហ៊ុន សែន ដែលចាប់ខ្លួនលោក កឹម សុខា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លោក សម រង្ស៊ី ជាមនុស្សដែលត្រូវទាត់ចេញពីសង្គមទៅហើយ ដូច្នេះលោកថ្លែងអ្វីក៏មិនសំខាន់ដែរ។ លោកថា លោក កឹម សុខា និងលោក សម រង្ស៊ី ទៅពឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺខុសពីលោក ហ៊ុន សែន មិនពឹងបរទេសណាដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះទេ៖ «»។
ទោះបីជាលោក សុខ ឥសាន ថាលោក សម រង្ស៊ី ត្រូវផាត់ចេញពីសង្វៀននយោបាយក្តី ប៉ុន្តែទាំងលោក សម រង្ស៊ី និងលោក ហ៊ុន សែន តែងប្រើសារវាយប្រហារគ្នាទៅវិញទៅមក គ្រាន់តែពេលខ្លះលោក ហ៊ុន សែន និយាយបញ្ចេញឈ្មោះលោក សម រង្ស៊ី។ លោក សម រង្ស៊ី ថារដ្ឋាភិបាលកម្ពុជា កំពុងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ៕
1 comment:
A Kingdom of Wondershit !!
Have we ever wondering why every thing works in the opposite direction in Cambodia?
The government has the duty and obligation to protect and defend Cambodia's territorial integrity. So, if something went wrong with Cambodia, the responsible members of the government should go to jail.
But, so far, under this Hyena Hun Sen's leadership, we just saw the civilians who tried to protect Cambodia's territorial integrity, went to jail or got killed one after another.
Except under Penn Sovann's government which the government members who tried to protect Cambodia had gone to jail when the biggest Khmer traitor named Hun Sen sold his soul to Yuon and colluded with Yuon to topple Penn Sovann.
Presently, Hun Sen does not want to see another Hun Sen usurps the power from Hun Sen, even through the election. Hun Sen wants to stay in power in Cambodia until Cambodia becomes a province of Vietnam.
What should Khmer people and the world do to stop this one eye monster Hun Sen ??
93 Years Old Woman
Post a Comment