Tuesday, 20 February 2018

ព្រឹទ្ធសភា​នឹង​ប្រជុំ​ពិនិត្យ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ


ដោយ តាំង សារ៉ាដា
2018-02-19 

លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ចូលរួម​​ពិនិត្យ និង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​វិមាន​ព្រឹទ្ធសភា ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ចូលរួម​​ពិនិត្យ និង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​វិមាន​ព្រឹទ្ធសភា ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Yeang Socheametta



ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ដាក់​ទោស​ទណ្ឌ ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ។ ច្បាប់​នេះ ត្រូវ​អ្នកវិភាគ​នយោបាយ​រិះគន់​ថា រំលោភ​សិទ្ធិ​មនុស្ស និង​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។



ខណៈ​សំណើ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​ដាក់​ទោស​ទណ្ឌ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដីព្រាងច្បាប់​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា អ្នកវិភាគ​នយោបាយ​មិន​រំពឹង​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ មួយ​នេះ​នឹង​ធ្វើ​ការ​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើយ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា រដ្ឋសភា​សព្វថ្ងៃ​ដែល​គ្មាន​សមាជិក​បក្ស​គណបក្ស​សង្គ្រោះជាតិ​ថា ជា​សភា​មិន​ស្របច្បាប់ ដូច្នេះ​ការសម្រេច​ណាមួយ​របស់​រដ្ឋសភា​នៅ​ពេល​នេះ មិន​ស្រប​រដ្ឋធម្មនុញ្ញ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស​ទេ។ លោក​បន្ត​ទៀត​ថា ច្បាប់​ណា​អយុត្តិធម៌​មិនមែន​ច្បាប់​ទេ៖ «គឺ​អ្នក​ហ្នឹង​មិនមែន​ជា​តំណាងរាស្ត្រ​ទេ សូម្បីតែ​ចំនួន​សមាជិកសភា​គ្រប់គ្រាន់​ក៏ដោយ ព្រោះ​ខ្លួនឯង​មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដូច្នេះ​អ្វីៗ​ដែល​ខ្លួន​ធ្វើ​ទាំង​អស់ហ្នឹង​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ទេ»។

សេចក្តី​ជូនដំណឹង​របស់​ព្រឹទ្ធសភា​ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ នៃ​សេចក្ដីព្រាងច្បាប់​ស្ដី​អំពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ និង​សេចក្ដីព្រាងច្បាប់​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីអំពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម។

រដ្ឋសភា​ដែល​គ្រប់គ្រង​ទាំងស្រុង ដោយ​គណបក្ស​កាន់អំណាច កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​បើក​កិច្ចប្រជុំ​ពេញ​វិសាមញ្ញ ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ សេចក្ដីព្រាងច្បាប់​បន្ថែម​ទោស​លើ អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដីព្រាងច្បាប់​មួយ​ចំនួន​ទៀត។

ក្នុងចំណោម​សេចក្ដី​ព្រាង​ច្បាប់​ទាំងនោះ សេចក្ដីព្រាងច្បាប់​ចំនួន​២ គឺ សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​សេចក្ដីព្រាង​ច្បាប់​ព្រហ្មទណ្ឌ ដែល​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែ​មិនបាន​កំណត់​អោយ​ជាក់លាក់​នូវ​អ្វី​ទៅ​ដែល​ហៅថា ការប្រមាថ ព្រះមហាក្សត្រ នោះ ដែល​ប្រការ​នេះ​អាច​ទុក​ឱកាស​អោយ​ស្ថាប័ន អនុវត្ត​ច្បាប់​បកស្រាយ ភាព​ចន្លោះប្រហោង​នេះ តាម​អំពើ​ចិត្ត​ដើម្បី ផលប្រយោជន៍​នយោបាយ ដល់​បក្ស​កាន់អំណាច ឬ​ដើម្បី​ប្រើប្រាស់ ដាក់​គំនាប​សំឡេង​ប្រឆាំង។

អតីត​ទីប្រឹក្សា​ព្រះបរមរតនកោដ្ឋ គឺ លោក សឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​ដែល​ប្រមាថ​ប្រមុខរដ្ឋ គឺ​ព្រះមហាក្សត្រ។ ប៉ុន្តែ លោក​មើលឃើញ​ថា ច្បាប់​នេះ គួរ​បង្កើត​យូរ​ណាស់​ហើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រមាថ​ព្រះ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ៖ «តាម​ខ្ញុំ​ចាំ​មាន​ម្ដង​ហ្នឹង ព្រះ​ករុណា លោក​ត្រូវ​តែងតាំង​ជា​សម្ដេច​ហើយ ដល់​មាន​ការ គេ​មិន​សប្បាយចិត្ត​គេ (លោក ហ៊ុន សែន) ថា គេ​មិនមែន​សុំ​ឲ្យ​តែងតាំង​គេ​ណា»។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថា ការ​កែប្រែ​ច្បាប់​ទាំងនេះ​គឺ​មាន​បំណង បិទ​សំឡេង​ក្រុម​បក្ស​ប្រឆាំង​ដែល​តែង​សុំ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​សម្ពាធ​ដល់​លោក ហ៊ុន សែន ឲ្យ​មាន​បញ្ឈប់​គោលបំណង​បង្កើត​រដ្ឋ​ថ្មី​ដែល​មាន​គណបក្ស​តែមួយ។

ខ្លឹមសារ​ជា​រួម​នៃ​មាត្រា​ថ្មី ដែល​វិសោធនកម្ម​ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ចែងថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល។ ចំពោះ​នីតិបុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ៕

6 comments:

Anonymous said...

Look at that crook's face...and remember him please?

Anonymous said...

Look at Neak Chbab's face !!
Dauch Chor !!

Anonymous said...

Sdach has no power, just like
a car has no steering wheel.
No power, no voice, no freedom, not allow to do anything.This is Sdach OK (chess).

Anonymous said...

This guy Say Chhum is an idiot. He is very ugly and also a Vietcong spy.

Anonymous said...

Sai Chhum is a Vietcong bastard. Of courses, he could speak, read and write Khmer language. He wants Cambodia to be like Thailand where the Thai King is not allowed to be insulted. Otherwise, Thai and foreign folks will be in jail with no reason. Thai King is not a real King.

Anonymous said...

Yes, this Vietcong bastard Sai Chhum wants the former MP Lee Lai Sreng to be punished for insulting the King. Wanna throw the eggs into the face of this ugly guy named Sai Chhum.