ដោយ តាំង សារ៉ាដា
2018-02-19

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូលរួមពិនិត្យ និងពិភាក្សាសេចក្ដីព្រាងច្បាប់អង្គការសមាគម នាវិមានព្រឹទ្ធសភា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។
RFA/Yeang Socheametta
ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើសំណើ នៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលដាក់ទោសទណ្ឌ ជនណាប្រមាថព្រះមហាក្សត្រ និងសេចក្ដីព្រាងច្បាប់មួយចំនួនទៀត នៅថ្ងៃទី២០ ខែកុម្ភៈ នេះ។ ច្បាប់នេះ ត្រូវអ្នកវិភាគនយោបាយរិះគន់ថា រំលោភសិទ្ធិមនុស្ស និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តំណាងឲ្យឆន្ទៈរបស់ពលរដ្ឋខ្មែរស្របតាមរដ្ឋធម្មនុញ្ញនោះទេ។
ខណៈសំណើនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលដាក់ទោសទណ្ឌអ្នកប្រមាថព្រះមហាក្សត្រ និងសេចក្ដីព្រាងច្បាប់មួយចំនួនទៀត កំពុងស្ថិតក្នុងដៃព្រឹទ្ធសភា អ្នកវិភាគនយោបាយមិនរំពឹងថា ស្ថាប័ននីតិប្បញ្ញត្តិ មួយនេះនឹងធ្វើការកែលម្អឲ្យប្រសើរឡើយ។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ថា រដ្ឋសភាសព្វថ្ងៃដែលគ្មានសមាជិកបក្សគណបក្សសង្គ្រោះជាតិថា ជាសភាមិនស្របច្បាប់ ដូច្នេះការសម្រេចណាមួយរបស់រដ្ឋសភានៅពេលនេះ មិនស្របរដ្ឋធម្មនុញ្ញ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋទូទាំងប្រទេសទេ។ លោកបន្តទៀតថា ច្បាប់ណាអយុត្តិធម៌មិនមែនច្បាប់ទេ៖ «គឺអ្នកហ្នឹងមិនមែនជាតំណាងរាស្ត្រទេ សូម្បីតែចំនួនសមាជិកសភាគ្រប់គ្រាន់ក៏ដោយ ព្រោះខ្លួនឯងមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ ដូច្នេះអ្វីៗដែលខ្លួនធ្វើទាំងអស់ហ្នឹងមិនស្របនឹងរដ្ឋធម្មនុញ្ញទេ»។
សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភាចុះថ្ងៃទី១៩ ខែកុម្ភៈ ឲ្យដឹងថា ព្រឹទ្ធសភាដែលគ្រប់គ្រងដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ដើម្បីពិនិត្យ និងសម្រេចលើសំណើ នៃសេចក្ដីព្រាងច្បាប់ស្ដីអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មក្រមព្រហ្មទណ្ឌ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់យល់ព្រមលើកិច្ចព្រមព្រៀងស្ដីអំពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
រដ្ឋសភាដែលគ្រប់គ្រងទាំងស្រុង ដោយគណបក្សកាន់អំណាច កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានបើកកិច្ចប្រជុំពេញវិសាមញ្ញ ដើម្បីអនុម័តលើសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ សេចក្ដីព្រាងច្បាប់បន្ថែមទោសលើ អ្នកប្រមាថព្រះមហាក្សត្រ និងសេចក្ដីព្រាងច្បាប់មួយចំនួនទៀត។
ក្នុងចំណោមសេចក្ដីព្រាងច្បាប់ទាំងនោះ សេចក្ដីព្រាងច្បាប់ចំនួន២ គឺ សេចក្ដីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ព្រហ្មទណ្ឌ ដែលដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ប៉ុន្តែមិនបានកំណត់អោយជាក់លាក់នូវអ្វីទៅដែលហៅថា ការប្រមាថ ព្រះមហាក្សត្រ នោះ ដែលប្រការនេះអាចទុកឱកាសអោយស្ថាប័ន អនុវត្តច្បាប់បកស្រាយ ភាពចន្លោះប្រហោងនេះ តាមអំពើចិត្តដើម្បី ផលប្រយោជន៍នយោបាយ ដល់បក្សកាន់អំណាច ឬដើម្បីប្រើប្រាស់ ដាក់គំនាបសំឡេងប្រឆាំង។
អតីតទីប្រឹក្សាព្រះបរមរតនកោដ្ឋ គឺ លោក សឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសទណ្ឌអ្នកដែលប្រមាថប្រមុខរដ្ឋ គឺព្រះមហាក្សត្រ។ ប៉ុន្តែ លោកមើលឃើញថា ច្បាប់នេះ គួរបង្កើតយូរណាស់ហើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រមាថព្រះអតីតព្រះមហាក្សត្រ នរោត្តម សីហនុ៖ «តាមខ្ញុំចាំមានម្ដងហ្នឹង ព្រះករុណា លោកត្រូវតែងតាំងជាសម្ដេចហើយ ដល់មានការ គេមិនសប្បាយចិត្តគេ (លោក ហ៊ុន សែន) ថា គេមិនមែនសុំឲ្យតែងតាំងគេណា»។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថា ការកែប្រែច្បាប់ទាំងនេះគឺមានបំណង បិទសំឡេងក្រុមបក្សប្រឆាំងដែលតែងសុំអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីសម្ពាធដល់លោក ហ៊ុន សែន ឲ្យមានបញ្ឈប់គោលបំណងបង្កើតរដ្ឋថ្មីដែលមានគណបក្សតែមួយ។
ខ្លឹមសារជារួមនៃមាត្រាថ្មី ដែលវិសោធនកម្មដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ចែងថា ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្ដន្ទាទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញ ថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕
6 comments:
Look at that crook's face...and remember him please?
Look at Neak Chbab's face !!
Dauch Chor !!
Sdach has no power, just like
a car has no steering wheel.
No power, no voice, no freedom, not allow to do anything.This is Sdach OK (chess).
This guy Say Chhum is an idiot. He is very ugly and also a Vietcong spy.
Sai Chhum is a Vietcong bastard. Of courses, he could speak, read and write Khmer language. He wants Cambodia to be like Thailand where the Thai King is not allowed to be insulted. Otherwise, Thai and foreign folks will be in jail with no reason. Thai King is not a real King.
Yes, this Vietcong bastard Sai Chhum wants the former MP Lee Lai Sreng to be punished for insulting the King. Wanna throw the eggs into the face of this ugly guy named Sai Chhum.
Post a Comment