Thursday, 15 March 2018

"ការ​ចាត់ការ​លោក សម រង្ស៊ី រឿង​សន្យា​កាត់​ដី​ឲ្យ​វៀតណាម​មាន​ប្រសិទ្ធភាព តែ​គ្មាន​យុត្តិធម៌"


Manekseka Sangkum


This is more about labeling and twisting facts and contexts to advance one's political motives and or make political capital out of such concocted details than anything else, like yielding to one's moods or whims, in our humble opinion.

Have a true and accurate measure of your opponents; a thorough grasp of the nature of the beast, then one shall know its strengths and weaknesses...

Millions of innocent Khmer people lost their lives under the KR rule in the seventies. That was not down to someone's emotional fluctuations, the perceived "repressiveness of Khmer culture"[!], Pol Pot's personal heart-break because his fiancee had left him for someone else! Things of this nature and enormity take decades - or even centuries - of systematic planning, dedication and application to come to fruition... 

After Pol Pot the Khmer people now have Hun Sen; two different faces, two individuals imposing their particular brand of dictatorship, brutality and personality cult over their nation, but both their regimes are of the same essence and substance in the endgame of facilitating Cambodia's historical Predator and its ambitions... 


<<<>>>

ដោយ វ៉ែន សុមេធ
2018-03-14 

rfa
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA



"លោក​ហង្ស វិទូ ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ ឬ​អ្នក នយោបាយ​ខ្មែរ គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ជា​ជាង​ការ​ប្រើ​កំហឹង និង​អារម្មណ៍​ផ្ទាល់ ខ្លួន ដើម្បី​យកឈ្នះ​ចាញ់​ជាមួយ​ខ្មែរ​គ្នាឯង៕"



អ្នកវិភាគ​លើកឡើង​ថា បទ​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា អោយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ពិនិត្យ​ករណី​លោក​សម រង្ស៊ី ដែល​លោក​ចោទ​ថា សន្យា​កាត់​ខេត្ត​ចំនួន ៤ ឲ្យ​វៀតណាម​នោះ គឺ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ អ្នក​វិភាគ​ស្នើ​សុំ​ឲ្យ​អ្នក​នយោបាយ​រួបរួម​គ្នា គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ។



ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើកឡើង​ថា លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ អាច​ប្រឈមមុខ​នឹង​ទោស​មួយ​ករណី​ទៀត ព្រោះ​ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ប្រាកដ​ជា​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​មើល​​ឃើញ​ថា នៅ​ពេល​ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើតាម​បទបញ្ជា​អ្នកនយោបាយ​ដូច្នេះ គឺ​នឹង​បាត់បង់ ឯករាជ្យភាព និង​យុត្តិធម៌៖ «ថ្វី​ដ្បិត​រដ្ឋាភិបាល​អះអាង តុលាការ​មាន​ភាព​ឯករាជ្យ​មែន ប៉ុន្តែ​កន្លងមក តុលាការ ច្រើនតែ​រង​គំនាប​ពី​អ្នកនយោបាយ​ជាពិសេស​គណបក្ស​កាន់អំណាច​តែម្ដង។ ខ្ញុំ​យល់​ឃើញ​ថា កាលណា​មាន​ប្រតិកម្ម ឬ​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ស្ថាប័ន​តុលាការ អាច​នឹង​ខ្វះ​ភាព​ឯករាជ្យ​នៅ​ក្នុង​ការ​ចាត់​វិធានការ ដូច្នេះ​ប្រសិនបើ​តុលាការ ធ្វើ​ទៅតាម​សម្ដី​របស់​នាយករដ្ឋមន្ត្រី គឺ​តុលាការ​មិន​មាន​ភាព​ឯករាជ្យ​ទេ។ ប្រសិនបើ​តុលាការ​មាន​ភាព​ឯករាជ្យ​នោះ តុលាការ នឹង ជំនុំជម្រះ និង​ស្រាវជ្រាវ​ករណី​លោក សម រង្ស៊ី តាំង​ពី​ដើម​មក មិនមែន​ទាល់តែ​នាយ​រដ្ឋមន្ត្រី ស្រែក ទើប ចាត់វិធានការ​នោះ​ទេ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​តុលាការ មិនមែន​ជា​កាតព្វកិច្ច​នាយករដ្ឋមន្ត្រី​ឡើយ»។

ការ​លើក​ឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លងកាត់​ទន្លេ​ពី​ក្រុង​កំពង់ចាម ទៅកាន់​កោះ​ប៉ែន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា​ដោយ​ចោទ​ថា ករណី លោក សម រង្ស៊ី សន្យា​កាត់​ដី​ចំនួន ៤​ខេត្ត​នៅ​ភាគ​ឦសាន ឱ្យ​ទៅ​ជនជាតិ​ភាគតិច​វៀតណាម មិនមែន​ជា​រឿង​តូច​ឡើយ វា​គឺ​ជា​ទង្វើ​ក្បត់ជាតិ​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ។ ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ត្រូវតែ​ពិនិត្យ​ករណី​នេះ​ឲ្យ​បាន​ច្បាស់៖ «ហើយ​រឿង​នេះ​កុំ​ភ្លេច​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌ ត្រូវ​ចាត់ចែង​រឿង​ហ្នឹង​ជាមួយ​មហាផ្ទៃ រឿងក្ដី​មួយ​នេះ​រឿង​ធំ​ណាស់​ជា​ផលប្រយោជន៍ ហើយ​នេះ​អំពើ​ក្បត់ជាតិ​ចេញ​មក​ច្បាស់ក្រឡែត ប៉ុន្តែ យើង​អត់​ត្រូវ​ធ្វើ​ទទឹងទិស​ទេ ព្រោះ​ត្រូវ​ស៊ើបអង្កេត ឲ្យ​បាន​ម៉ត់ចត់ ហើយ​ត្រូវ​ដំណើរការ​តាម​យន្តការ​ច្បាប់ គ្មាន​អ្នកណា​មាន​សិទ្ធិ​កាត់​ដី​កម្ពុជា​ឲ្យ​ជនបរទេស​នោះ​ទេ»។

លោក​ហ៊ុន សែន ក៏​គ្រោង​ទៅ​ប្រទេស​វៀតណាម ដើម្បី​សួរនាំ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចុះ​ហត្ថលេខា​រវាង​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ឬ​ហៅ​ថា Degar លោក កុក ស នេះ​ផង​ដែរ។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​ឆ្លើយតប​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ មីនា។ ប៉ុន្តែ​លោក សម រង្ស៊ី ធ្លាប់​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល ដោយ​លោក​ចាត់ទុក​ថា ជា​ការ​បំភ្លើស​ខុស​ពី​ការពិត​បែប​មនុស្ស​វិកល​ចរិត ហើយ​លោក​ក៏​មិន​ខ្វល់​អំពី​ចំណាត់​របស់ តុលាការ ដែល​ស្ថិត​ក្រោម​គំនាប​នៃ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន​ឡើយ។ លោក សម រង្ស៊ី ក៏​បាន​ចោទ​វិញ​ថា ជន​ក្បត់ជាតិ គឺ​អ្នកកាន់អំណាច​សព្វថ្ងៃ ដែល​បាន​កាត់​ទឹកដី​ប្រទេស​កម្ពុជា​មាន ទាំង​កោះត្រល់ ឲ្យ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០។

នៅ​ក្នុង​កិច្ចព្រមព្រៀង​របស់​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ឬ​ហៅថា Degar លោក Kok Ksor កាលពី​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៣​នោះ មិនបាន​សរសេរ ឬ​ព្រមព្រៀង​ថា បាន​កាត់​ខែត្រ​ចំនួន​៤ គឺ​ខែត្រ​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង ឲ្យ​វៀតណាម​គ្រប់គ្រង​ឡើយ។ ផ្ទុយទៅវិញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ បាន​សរសេរ​ថា អនាគត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ នឹង​ដោះស្រាយ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​ដាកា (Degar) ឬ​ម៉ុងតាញ៉ា នៅ​ក្នុង​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្របតាម​សេចក្ដីប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ដែល​បាន​អនុម័ត​ក្នុង​មហាសន្និបាត​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ជាពិសេស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៣ មាត្រា​៤ និង​មាត្រា​៥ ជាដើម។ ហើយ​ខ្លឹមសារ​នៃ​មាត្រា​ទាំងនេះ ក៏​ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ដែរ។

មាត្រា៣ ចែងថា ជនជាតិ​ដើម​ភាគតិច មាន​សិទ្ធិ​ស្វ័យ​សម្រេច​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ តាមរយៈ​សិទ្ធិ​នេះ ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​អភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​របស់​ពួកគេ​ដោយ​សេរី។

នៅ​ក្នុង​វីដេអូឃ្លីប​ជាង ១​នាទី​របស់​លោក សម រង្ស៊ី ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​លោក នឹង​ធានា​ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា រស់នៅ​ដោយមាន​សេរីភាព ហើយ​ព្រៃភ្នំ ដី ដែល​ជា​កម្មសិទ្ធិ​របស់​ពួកគាត់​កាន់កាប់​យូរ​មក​ហើយ នៅ​ខែត្រ​មួយ​ចំនួន​ភាគ​ឦសាន​នោះ រដ្ឋបាល​ថ្មី​របស់​លោក នឹង​ដកហូត​ពី​អាជ្ញាធរ​ដែល​អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួកគាត់​នោះ ប្រគល់​ជូន​ពួកគាត់​វិញ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើកឡើង​ថា រហូតមកដល់​ពេលនេះ លោក​នៅ​មិន ទាន់​ឃើញ​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​គេ​ចោទ​នោះ ជា​ជន​ក្បត់ជាតិ​ឡើយ។ លោក​ថា ចំណាត់​ការ​ចំពោះ​ខ្មែរ​គ្នាឯង មិនបាន​ផ្ដល់​ផល​ចំណេញ​សម្រាប់​ជាតិ​ឡើយ មានតែ​ការ បែកបាក់​ជាតិ និង​ធ្វើ​ឲ្យ​បរទេស​មើលងាយ​ខ្មែរ​ប៉ុណ្ណោះ។ លោក​ហង្ស វិទូ ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ ឬ​អ្នក នយោបាយ​ខ្មែរ គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ជា​ជាង​ការ​ប្រើ​កំហឹង និង​អារម្មណ៍​ផ្ទាល់ ខ្លួន ដើម្បី​យកឈ្នះ​ចាញ់​ជាមួយ​ខ្មែរ​គ្នាឯង៕

1 comment:

Anonymous said...

Khmer traitor Hun Sen,

What the hell wrong wrong with your Airhead?

You hold the power for a long time Ah Roleuy to serve your master Yuon to Vietnamize Cambodia.

Why did the persons who have no power are always wrong Ah Kbot Cheat Hun Sen?