Manekseka Sangkum:
This is more about labeling and twisting facts and contexts to advance one's political motives and or make political capital out of such concocted details than anything else, like yielding to one's moods or whims, in our humble opinion.
Have a true and accurate measure of your opponents; a thorough grasp of the nature of the beast, then one shall know its strengths and weaknesses...
Millions of innocent Khmer people lost their lives under the KR rule in the seventies. That was not down to someone's emotional fluctuations, the perceived "repressiveness of Khmer culture"[!], Pol Pot's personal heart-break because his fiancee had left him for someone else! Things of this nature and enormity take decades - or even centuries - of systematic planning, dedication and application to come to fruition...
After Pol Pot the Khmer people now have Hun Sen; two different faces, two individuals imposing their particular brand of dictatorship, brutality and personality cult over their nation, but both their regimes are of the same essence and substance in the endgame of facilitating Cambodia's historical Predator and its ambitions...
<<<>>>
ដោយ វ៉ែន សុមេធ
2018-03-14
rfa

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
Photo: RFA
"លោកហង្ស វិទូ ស្នើឲ្យថ្នាក់ដឹកនាំ ឬអ្នក នយោបាយខ្មែរ គិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាជាងការប្រើកំហឹង និងអារម្មណ៍ផ្ទាល់ ខ្លួន ដើម្បីយកឈ្នះចាញ់ជាមួយខ្មែរគ្នាឯង៕"
អ្នកវិភាគលើកឡើងថា បទបញ្ជារបស់លោក ហ៊ុន សែន នៅថ្ងៃទី១៤ ខែមីនា អោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ពិនិត្យករណីលោកសម រង្ស៊ី ដែលលោកចោទថា សន្យាកាត់ខេត្តចំនួន ៤ ឲ្យវៀតណាមនោះ គឺនឹងមានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការអនុវត្តច្បាប់ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។ អ្នកវិភាគស្នើសុំឲ្យអ្នកនយោបាយរួបរួមគ្នា គិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ លើកឡើងថា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ អាចប្រឈមមុខនឹងទោសមួយករណីទៀត ព្រោះក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ប្រាកដជាអនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកមើលឃើញថា នៅពេលស្ថាប័នមានសមត្ថកិច្ច ធ្វើតាមបទបញ្ជាអ្នកនយោបាយដូច្នេះ គឺនឹងបាត់បង់ ឯករាជ្យភាព និងយុត្តិធម៌៖ «ថ្វីដ្បិតរដ្ឋាភិបាលអះអាង តុលាការមានភាពឯករាជ្យមែន ប៉ុន្តែកន្លងមក តុលាការ ច្រើនតែរងគំនាបពីអ្នកនយោបាយជាពិសេសគណបក្សកាន់អំណាចតែម្ដង។ ខ្ញុំយល់ឃើញថា កាលណាមានប្រតិកម្ម ឬមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ស្ថាប័នតុលាការ អាចនឹងខ្វះភាពឯករាជ្យនៅក្នុងការចាត់វិធានការ ដូច្នេះប្រសិនបើតុលាការ ធ្វើទៅតាមសម្ដីរបស់នាយករដ្ឋមន្ត្រី គឺតុលាការមិនមានភាពឯករាជ្យទេ។ ប្រសិនបើតុលាការមានភាពឯករាជ្យនោះ តុលាការ នឹង ជំនុំជម្រះ និងស្រាវជ្រាវករណីលោក សម រង្ស៊ី តាំងពីដើមមក មិនមែនទាល់តែនាយរដ្ឋមន្ត្រី ស្រែក ទើប ចាត់វិធានការនោះទេ ព្រោះវាជាកាតព្វកិច្ចរបស់តុលាការ មិនមែនជាកាតព្វកិច្ចនាយករដ្ឋមន្ត្រីឡើយ»។
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន នៅព្រឹកថ្ងៃទី១៤ ខែមីនាដោយចោទថា ករណី លោក សម រង្ស៊ី សន្យាកាត់ដីចំនួន ៤ខេត្តនៅភាគឦសាន ឱ្យទៅជនជាតិភាគតិចវៀតណាម មិនមែនជារឿងតូចឡើយ វាគឺជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ។ ទន្ទឹមគ្នានេះលោក ហ៊ុន សែន បញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវតែពិនិត្យករណីនេះឲ្យបានច្បាស់៖ «ហើយរឿងនេះកុំភ្លេចរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ត្រូវចាត់ចែងរឿងហ្នឹងជាមួយមហាផ្ទៃ រឿងក្ដីមួយនេះរឿងធំណាស់ជាផលប្រយោជន៍ ហើយនេះអំពើក្បត់ជាតិចេញមកច្បាស់ក្រឡែត ប៉ុន្តែ យើងអត់ត្រូវធ្វើទទឹងទិសទេ ព្រោះត្រូវស៊ើបអង្កេត ឲ្យបានម៉ត់ចត់ ហើយត្រូវដំណើរការតាមយន្តការច្បាប់ គ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជាឲ្យជនបរទេសនោះទេ»។
លោកហ៊ុន សែន ក៏គ្រោងទៅប្រទេសវៀតណាម ដើម្បីសួរនាំព័ត៌មានទាក់ទងនឹងការចុះហត្ថលេខារវាងលោក សម រង្ស៊ី និងមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា ឬហៅថា Degar លោក កុក ស នេះផងដែរ។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក សម រង្ស៊ី ដើម្បីឆ្លើយតបបាននៅឡើយទេ នៅថ្ងៃទី១៤ ខែ មីនា។ ប៉ុន្តែលោក សម រង្ស៊ី ធ្លាប់ច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាល ដោយលោកចាត់ទុកថា ជាការបំភ្លើសខុសពីការពិតបែបមនុស្សវិកលចរិត ហើយលោកក៏មិនខ្វល់អំពីចំណាត់របស់ តុលាការ ដែលស្ថិតក្រោមគំនាបនៃរបបផ្ដាច់ការរបស់លោក ហ៊ុន សែនឡើយ។ លោក សម រង្ស៊ី ក៏បានចោទវិញថា ជនក្បត់ជាតិ គឺអ្នកកាន់អំណាចសព្វថ្ងៃ ដែលបានកាត់ទឹកដីប្រទេសកម្ពុជាមាន ទាំងកោះត្រល់ ឲ្យទៅប្រទេសវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
នៅក្នុងកិច្ចព្រមព្រៀងរបស់លោក សម រង្ស៊ី និងមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា ឬហៅថា Degar លោក Kok Ksor កាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០១៣នោះ មិនបានសរសេរ ឬព្រមព្រៀងថា បានកាត់ខែត្រចំនួន៤ គឺខែត្រមណ្ឌលគិរី រតនគិរី ក្រចេះ និងខែត្រស្ទឹងត្រែង ឲ្យវៀតណាមគ្រប់គ្រងឡើយ។ ផ្ទុយទៅវិញនៅក្នុងកិច្ចព្រមព្រៀងនោះ បានសរសេរថា អនាគតរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងដោះស្រាយបញ្ហារបស់ជនជាតិដើមភាគតិចដាកា (Degar) ឬម៉ុងតាញ៉ា នៅក្នុងប៉ែកឦសាន នៃប្រទេសកម្ពុជា ឲ្យស្របតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ដែលបានអនុម័តក្នុងមហាសន្និបាតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ជាពិសេសដូចមានចែងនៅក្នុងមាត្រា៣ មាត្រា៤ និងមាត្រា៥ ជាដើម។ ហើយខ្លឹមសារនៃមាត្រាទាំងនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែរ។
មាត្រា៣ ចែងថា ជនជាតិដើមភាគតិច មានសិទ្ធិស្វ័យសម្រេចតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសិទ្ធិនេះ ពួកគេត្រូវបានអនុញ្ញាតឲ្យបន្តអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់ពួកគេដោយសេរី។
នៅក្នុងវីដេអូឃ្លីបជាង ១នាទីរបស់លោក សម រង្ស៊ី ដែលគេយកមកផ្សព្វផ្សាយនោះ លោក សម រង្ស៊ី មានប្រសាសន៍ថា នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត រដ្ឋាភិបាលថ្មីរបស់លោក នឹងធានាដើម្បីឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា រស់នៅដោយមានសេរីភាព ហើយព្រៃភ្នំ ដី ដែលជាកម្មសិទ្ធិរបស់ពួកគាត់កាន់កាប់យូរមកហើយ នៅខែត្រមួយចំនួនភាគឦសាននោះ រដ្ឋបាលថ្មីរបស់លោក នឹងដកហូតពីអាជ្ញាធរដែលអភិវឌ្ឍន៍រំលោភយកដីរបស់ពួកគាត់នោះ ប្រគល់ជូនពួកគាត់វិញ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ លើកឡើងថា រហូតមកដល់ពេលនេះ លោកនៅមិន ទាន់ឃើញមានភស្តុតាងណាមួយបញ្ជាក់ថា អ្នកដែលត្រូវគេចោទនោះ ជាជនក្បត់ជាតិឡើយ។ លោកថា ចំណាត់ការចំពោះខ្មែរគ្នាឯង មិនបានផ្ដល់ផលចំណេញសម្រាប់ជាតិឡើយ មានតែការ បែកបាក់ជាតិ និងធ្វើឲ្យបរទេសមើលងាយខ្មែរប៉ុណ្ណោះ។ លោកហង្ស វិទូ ស្នើឲ្យថ្នាក់ដឹកនាំ ឬអ្នក នយោបាយខ្មែរ គិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាជាងការប្រើកំហឹង និងអារម្មណ៍ផ្ទាល់ ខ្លួន ដើម្បីយកឈ្នះចាញ់ជាមួយខ្មែរគ្នាឯង៕
1 comment:
Khmer traitor Hun Sen,
What the hell wrong wrong with your Airhead?
You hold the power for a long time Ah Roleuy to serve your master Yuon to Vietnamize Cambodia.
Why did the persons who have no power are always wrong Ah Kbot Cheat Hun Sen?
Post a Comment