Tuesday, 27 March 2018

លោកបណ្ឌិតគ្រៀវជ្រូក...


Image may contain: 1 person, text



កាលពីប៉ុន្មានថ្ងៃមុន លោកបណ្ឌិតគ្រៀវជ្រូក បានហាមអ្នកធ្វើនយោបាយ កុំអោយនិយាយរឿងទឹកដី រឿងព្រំដែន ត្រូវបែងចែកអោយដាច់ពីគ្នា រឿងនយោបាយ និងរឿងទឹកដី។ ដល់ថ្ងៃនេះ លោកបណ្ឌិតគ្រៀវជ្រូក និយាយាថានៅកម្ពុជា មិនមានពាក្យកាប់ឈើទៀតទេ ព្រោះកម្ពុជាជាប្រទេសដែលស្រលាញ់និងថែរក្សាបរិស្ថាននិងព្រៃឈើបានល្អ។ បើតាមបណ្ឌិតគ្រៀវជ្រូក គឺ «​កម្ពុជា មិនមែនជា​ប្រទេស​បំផ្លាញ​បរិស្ថាន​ទេ​។ កម្ពុជា មាន​ឧស្សាហកម្ម​តូច​ណាស់ ខាង​ព្រៃឈើ​។ កម្ពុជា ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​ឧស្សាហកម្ម​ឥត​ផ្សែង​។ ដូច្នេះ ចាប់ពីពេលនេះ​តទៅ លែងមាន​ហើយ​ពាក្យ​ថា​កាប់​ឈើ​។ ប៉ុន្តែ​យើង​ត្រូវតែ​អភិ​រក្ស និង​បណ្តុះ​ដើមឈើ​»​។​

តាមពិតទៅ គេមិនកាប់និងពូថៅទេ តែគេអាផ្តួលដ់មឈើនិងមាសុីន។ ពិតជាបណ្ឌិតគ្រៀវជ្រូកមែន។

Ir Channa

2 comments:

Anonymous said...

Ah sok touch is the pro hok democracy.

Anonymous said...

សុខទូច បណ្ឌិតគ្រៀ​វជ្រូក!

សុខទូចហៅក្រៅបណ្ឌិតគ្រៀ​វជ្រូក ចុះទឹកគ្មានទូកមានតែខោខ្លី
ម៉ែត្រវាស់តូចមួយវាស់ដែនវាស់ដី ព្រំដែនចាស់ថ្មីដីយួនដីខ្មែរ។

សុខទូចវាស់តែក្នុងពីរបីថ្ងៃ សែនអរពេកក្រៃកាត់ដីកាត់ស្រែ
ដូរដោះចែកយួនក្បួនសុខទូចកែរ ព្រំដែនយួនខ្មែរអស់មានបញ្ហា។

ផ្ទះហេងសំរិននៅលើដីយួន? រស់នៅភ្លេចខ្លួនតាំងពីដូនតា?
មិនដែលដឹងសោះព្រោះយួនមិនថា? ភូមិស្រែចំការវេរឲ្យយួនវិញ?

ឥឡូវសុខទូចប្រកាសក្ដែងៗ ខ្មែររាល់គ្នាឯងត្រូវចំាទន្ទេញ
ទល់ដែនទឹកដីចប់សព្ទពេញលេញ ត្រូវបែងដកចេញពីរឿងនយោបាយ?

ព្រំដែនរឿង"ផ្សេង"នយោបាយរឿង"ផ្សឹង" ព្រៃឈើច្រើនម្លឹងមានអីគួរស្ដាយ?
ដំាដុះឡើងវិញខ្មែរគួររីករាយ នេះពិតជានាយបណ្ឌិតគ្រៀ​វជ្រូក!

សុទ្ធសាធ